jump to navigation

មន្ទីរ ពេទ្យ ថៃ ជា អ្នក ជិត ខាង យ៉ាង ប្រសើរ សំរាប់ អ្នក ជំងឺ លាវ ខ្មែរ ស្វែង រក ការ ព្យាបាល ខែ ធ្នូ 22, 2005

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

 

ឧប៊ុន រាជធានី​ ថ្ងៃ ទី ២១ ខែ ធ្នូ(TNA) – យោង តាម របាយការណ៌ ពី មន្ទីរពេទ្យ នៅ ទី នេះ បាន ឲ្យ ដឹង ថា ជា រៀង រាល់ ថ្ងៃ មាន ប្រជាជន លាវ​ និង ខ្មែរ ជិត ១០០នាក់ បាន ឆ្លង ចូល ព្រំដែន ថៃ ដើម្បី ស្វែង រក ការ ព្យាបាលជំងឺមួយចំនួន ដូចជា​ ផ្តាសាយ បណ្ដាលមកពីរងា រួមនិងជំងឺទាក់ទងនឹងអាកាសធាតុមួយចំនួនទៀត នៅក្នុងមន្ទីរពេទ្យថៃ។ 

អាកាសធាតុត្រជាក់បានបណ្ដាលឲ្យមានការហូរចូលពីសំណាក់អ្នកជំងឺទៅក្នុងមន្ទីរពេទ្យដែលនៅតាមបណ្ដោយព្រំដែន ក្នុងខែត្រឧប៊ុនរាជធានី ជាពិសេសមន្ទីរពេទ្យក្នុងស្រុកខេមរដ្ឋ ដែលជាមធ្យមមានអ្នកជំងឺជនជាតិលាវជាង៥០នាក់ក្នុងមួយថ្ងៃមកពីស្រុកសង់គរ ក្នុងខែត្រសុវណ្ណខែត្ររបស់ប្រទេសលាវចូលមកព្យាបាល។ 

អ្នកជំងឺក្រីក្រដែលធ្វើដំណើរតាមទូកឆ្លងកាត់ទន្លេមេគង្គចូលមកព្យាបាលជំងឺទាក់ទងនឹងផ្លូវដង្ហើមមួយចំនួន ដូចជារងា ផ្ដាសាយ និងរោគឈឺមួយចំហៀងក្បាលជាដើម។ 

ចំណែកឯមន្ទីរពេទ្យក្នុងស្រុកនាំយឺនវិញ បានផ្ដល់ការព្យបាលដល់ប្រជាជនខ្មែរមួយចំនួនដែលមកពីខែត្រព្រះវិហារដែលនៅជាប់នោះ នូវរោគមួយចំនួនស្រដៀងគ្នាដែរ។ 

បើតាមអ្នកជំងឺបានប្រាប់ទៅមន្ទីរពេទ្យទាំងពីរឲ្យដឹងថា​ មានអ្នកជំងឺជាច្រើនក្នុងស្រុកមួយចំនួននៅក្នុងប្រទេសរបស់ពួកគេ កើតមានជំងឺមួយចំនួនទាក់ទងទៅនឹងអាកាសធាតុត្រជាក់ ដែលមន្ត្រីសុខាភិបាលក្នុងស្រុកមិនអាចផ្ដល់នូវការព្យាបាលបានគ្រប់គ្រាន់ ដោយគ្រាន់តែចែកនូវថ្នាំមួយចំនួនតែប៉ុណ្ណោះ។ 

ហេតុដូចនេះទើបអ្នកភូមិទាំងនេះសំរេចចិត្តឆ្លងដែនចូលមកព្យាបាលក្នុងមន្ទីរពេទ្យថៃ។ (TNA)-E009