ស្តូបអនុស្សាវរីយ៍មិត្រភាពកម្ពុជា វៀតណាម ខែ ធ្នូ 30, 2005
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.1 comment so far
ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ កងទ័ពរំដោះប្រជាជនវៀតណាមបានសហការជាមួយកងទ័ពបដិវត្តន៍ កម្ពុជាវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យ របស់ប៉ុលពតជាស្ថាពរ និងកាន់កាប់ទីក្រុងភ្នំពេញ ទាំងមូល។ ជាមួយនិងទិវាជ័យជម្នះដ៏អស្ចារ្យនេះ បក្សប្រជាជនបដិវត្តន៍កម្ពុជា និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានសាងស្តូបអនុស្សាវរីយ៍មួយ ក្នុងគោលបំណងសម្ដែងនូវគុណូបការគុណ មិត្រភាព សាមគ្គីភាព យូរអង្វែងកម្ពុជា វៀតណាម។

ស្តូបអនុស្សាវរីយ៍នេះសាងនៅក្នុងបរិវេណសួនច្បាររដ្ឋសភាជាតិ តាមបណ្ដោយផ្លូវព្រះសុធារស និងផ្លូវព្រះនរោត្ដម។ ដើម្បីរំលឹកខួបនេះ រាជរដ្ឋាភិបាលកម្ពុជា បានស្ដារជួសជុលស្ដូបនេះឡើងវិញ ដើម្បីរំលឹកខួបលើកទី២៧ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ៧មករា ២០០៦៕






