ចោរលួចកាបូបលុយពេលទៅមើលបុណ្យច្រត់ព្រះនង្គ័ល ខែ ឧសភា 18, 2006
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.trackback
ជាថ្ងៃស៊យ! ខំងើបពីព្រឹកទៅចូលរួមមើលព្រះរាជពិធីនឹងគេ រវល់តែគិតថតរូបចុះ ថតរូបឡើង ចោរហារយលូក ហោប៉ៅយកកាបូបលុយបាត់អត់ដឹងខ្លួន។ វាស៊យទៀត ពីល្ងាចទើបតែដកលុយទុកចាយ បើកុំទៅដកវិញ ប្រហែលជាអាចោរនោះយកបានតែលុយពីរបីពាន់តែប៉ុណ្ណឹង ហេហេ… អាចោរវាហេងបន្តិចដែរ។
សប្បាយណាស់មើលពិធីរហូតចប់ចុងចប់ដើម ពេលត្រឡប់មកយកម៉ូតូវិញ លូកយកលុយឲ្យគេ ទើបដឹងថាបាត់កាបូប។ តាំងពីកើតមក រហូតដល់ង៉ៃនេះ ទើបលើកទីមួយហើយ ដែលចោរលូកហោប៉ៅ។ ទូរស័ព្ទទៅម៉ាក់នៅផ្ទះ ឲ្យគាត់ឡើងទៅមើលបន្ទប់ ក្រែងលហ៍ខ្ញុំភ្លេចយក។ ដឹងអីទូរស័ព្ទមកប៉ាខ្ញុំលើកទូរស័ព្ទ ស្ដីឲ្យ១០០ៗ។ មានគេឃើញគេរើសបាន កាបូបរបស់ខ្ញុំដែលចោរ វាលួចយកលុយហើយ វាបោះកាបូបចោលនៅគុម្ពផ្កាមុខវាំង ត្រូវបានអ្នកថតរូបរើសបាន ហើយបានទូរស័ព្ទទៅប៉ារបស់ខ្ញុំ។ យីស! ចំមែនតែហ្មង
សំណាងល្អដែរ ប័ណ្ណធនាគារ ប័ណ្ណប្រជាជន ព្រមទាំងលិខិតមួយចំនួនទៀតទាំងអស់ អាចោរវាទុកឲ្យវិញ។ ចង្រៃវាយ៍អី ពេលឌុបពួកម៉ាកមកផ្ទះវិញ ស្រាប់តែម៉ូតូបែកកង់ទៀត នេះបានជាស៊យជាន់លើស៊យ!!!







It was reallllllllly your bad day; if you set a point of restoration, perhaps you could go back to that point and restore the whole system back
ចុម! និយាយស្អីចេះ អត់យល់រលីង
មិនអីទេសុភ័ក្ត្រ ថ្ងៃក្រោយសំណាងល្អវិញម្តងហើយ!
មែនហើយ! ចាត់ទុកថារំដោះស៊យម្តងចុះពេលនេះ។
សុមង្គល និងមង្គល នឹងជាមនុស្សតែមួយ ឬមនុស្សពីរបី? ចង់ឆ្ងល់…
Mungkol និង Somongkol ជាមនុស្សពីរផ្សេងគ្នា។ Singachea ប្រហែលជាចង់និយាយពីរ System Restore ក្នុង WinXP។ នេះប្រហែលមកពីគាត់….នឹងកុំព្យុទ័រខ្លាំងពេក!!??
[...] សម្រាប់ឆ្នាំ២០០៨នេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក៏បានប្រារព្ធធ្វើដូចរាល់ឆ្នាំ ដែលឆ្នាំនេះត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែឧសភា។ មិនខុសពីឆ្នាំកន្លងទៅទេ ឆ្នាំនេះខ្ញុំក៏បានទៅចូលរួម និងថតរូបព្រះរាជពិធីនេះដូចរាល់ឆ្នាំ (អានអត្ថបទឆ្នាំ២០០៦៖ ចោរលួចកាបូបលុយពេលទៅមើលបុណ្យច្រត់ព…)។ [...]
[...] ២. ចោរលួចកាបូបលុយពេលទៅមើលបុណ្… ៣. គោអើយគោ! ៤. [...]
[...] ២. គោអើយគោ! ៣. ចោរលួចកាបូបលុយពេលទៅមើលបុណ្… ៤. [...]
[...] ចោរលួចកាបូបលុយពេលទៅមើលប…រូបភាពពីព្រះរាជព… [...]