ប្រកាសស្វែងរក អេដឌី ហ្គីបសុន ថ្ងៃពុធ 10 ខែមករា 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.trackback
អេដឌី ហ្គីបសុន (Eddie Gibson) អាយុ២១ឆ្នាំ ជនជាតិអង់គ្លេស បានបាត់ខ្លួនក្នុងប្រទេសក័ម្ពុជា កាលពីឆ្នាំ២០០៤ បន្ទាប់ពីគេឆ្លងចូលប្រទេសក័ម្ពុជា ពីប្រទេសថៃ តាមច្រកប៉ោយប៉ែត។
អេដឌី ហ្គីបសុន បានផ្ញើអ៊ីមែលទៅកាន់ឳពុកម្ដាយគេចុងក្រោយបង្អស់កាលពីថ្ងៃទី២៤ តុលា ២០០៤ ដោយប្រាប់ឳពុកម្ដាយគេថា គេនឹងត្រឡប់ទៅអង់គ្លេសវិញ នៅថ្ងៃ១ វិច្ឆិកា ២០០៤ តែមិនបានឃើញគេត្រឡប់ទេ។
យើងសង្ឃឹមថាអេដឌី នៅរស់រានមានជីវិត និងបានរកឃើញនាពេលឆាប់ៗនេះ។ ប្រសិនបងប្អូនណាមានតម្រុយនាំឲ្យរកឃើញអេដឌី ឬធ្លាប់បានស្គាល់ សូមផ្ដល់ដំណឹងដល់អាជ្ញាធរ ឬស្ថានទូតអង់គ្លេស ប្រចាំភ្នំពេញ។ មានរង្វាន់ចំនួន២០០០០ដុល្លារអាមេរិកផងដែរ ជូនដល់ជនណា ដែលមានដំណឹងពីអេដឌី៕

ឳពុកម្ដាយអេដឌី ធ្វើសន្និសីទកាសែត ស្វែងរកកូនសំណប់ចិត្ត


ផ្ទាំងឃោសនាស្វែងរកអេដឌី ផ្ដល់រង្វាន់ដល់ជនណាដែលផ្ដល់ព័ត៌មាននាំឲ្យរកឃើញ អេដឌី ចំនួន២ម៉ឺនដុល្លារអាមេរិក







គួរអាណិតណាស់
សូមជូនពរឲ្យគេនៅរស់ និងបានរកឃើញឆាប់ៗ សាធុៗៗ!
[...] blogger Sopheak, who usually writes in Khmer, amplified the news: Eddie Gibson, 21-year-old English national, went missing in Cambodia in 2004 after he left [...]