jump to navigation

វត្តព្រែកប្រាំង (ភាគ១) ខែ ឧសភា 31, 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
13 comments

មាននរណាបានធ្លាប់ទៅវត្តនេះទេ។ កាលពីថ្ងៃវិសាខបូជា ពេលចេញពីភ្នំឧដ្ដុងវិញ ក៏បានឆៀងចូល។ ល្បីយូរហើយ តែគ្មានឱកាសបានចូល។ ពេលចូលដល់ពិតជារំភើបមែន។ នេះបានគេហៅថាអារាមពិតប្រាកដ។

ខ្ញុំសូមលើកយកទិដ្ឋភាពក្នុងវត្តមកជូនមិត្រៗទស្សនា ជាពិសេសអ្នកដែលមិនធ្លាប់បានទៅវត្តនេះ គួរតែទៅណា។






ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះសង្ឃ ចៅអធិការវត្តព្រះនាម ដូង ផង់ ព្រះអង្គបានសាងអារាមនេះ យ៉ាងល្អវិចិត្រ ជាអារាមព្រះពុទ្ធសាសនាខ្មែរ គួរជាទីគោរព និងលើកទឹកចិត្តជាខ្លាំង។

ក្នុងបរិវេណវត្ត មាននរជនខ្មែរ កំពុងធ្វើការបម្រើឲ្យសាសនា និងសង្គម។ ជាក់ស្ដែងក្នុងរូបនេះ ព្រះអង្គបានខំស្រាវជ្រាវយកអ្នកសៀមរាប មកចម្លងសាស្ត្រាស្លឹករឹត ច្បាប់កម្រផ្សេង ទុកជាឯកសារ និងវត្តមានតម្លៃរៀនសូត្រសម្រាប់ខ្មែរ។

តាមការសាកសួររបស់ខ្ញុំ ច្បាប់ភាគច្រើនយកមកពីព្រះបរមមហារាជវាំង ដែលមានតិចតួច។ ការចម្លងគឺធ្វើតាមក្បួនដើមទាំងស្រុង។ ឯអក្សរអ្នកចារវិញ ក៏ល្អស្អាតសឹងដូចច្បាប់ដើម៕

Cambodian PM sets election date on July 27 next year ខែ ឧសភា 31, 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
2 comments

Cambodia will conduct its general election of the kingdom’s fourth government on July 27, 2008, Prime Minister Hun Sen said in Phnom Penh on Wednesday.

“ We have decided to vote for members of the parliament (the National Assembly) and the premiership on July 27, 2008, because this day is a holiday and it is the same date as the previous general election,” he said.

The current government of Cambodia is co-ruled by Hun Sen’s Cambodian People’s Party (CPP) and the Funcinpec Party.

However, after the commune councils election held on April 1, Funcinpec has been degraded to the fourth largest party of the kingdom, trailing two major opposition parties. CPP still remains dominant.

The commune councils election used to lay the groundwork for the general election.

Local analysts have predicted continued prevalence of CPP during the upcoming general election, but appeared cautious over the fates of Funcinpec and the opposition parties.

Source: Xinhua

Cambodia’s National Assembly Hall ខែ ឧសភា 30, 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
7 comments

Skyscrapers arise in town ខែ ឧសភា 24, 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
14 comments

 

រយៈពេលចុងក្រោយនេះ ភ្នំពេញចាប់ផ្ដើមបង្អួតរាង និងដើរតាមលំអាន អ្វីដែលគេហៅថាទីក្រុងទំនើប។ គម្រោងអគារខ្ពស់ៗ ខុនដូរ ការិយាល័យការងារ និងទីស្នាក់ការការិយាល័យ ព្រមទាំងទីក្រុងទំនើប បាននឹងកំពុងចេញប្លង់ និងកំពុងតែបានសាងសង់យ៉ាងគគ្រឹកគគ្រេង។

អគារដែលចាប់ផ្ដើមលើកកម្ពស់នៅភ្នំពេញដំបូងគេបំផុត និងជាអគារដែលខ្ពស់ជាងគេនាបច្ចុប្បន្ន គឺអគារសណ្ឋាគារអ៊ិនធ័រកុងទីណង់តាល់កម្ពស់១៥ជាន់ ដែលបន្តិចទៀតនេះ ន​ឹងអស់អណត្តិជាអគារខ្ពស់នៅភ្នំពេញ​ តាមរយៈអគារធនាគារ នៅផ្លូវមុនីវង្សទល់មុខស្ថានីយ៍រាជាយស្ម័យយាន កម្ពស់ជាង១៨ជាន់ និងអគារការិយាល័យធ្វើការ OCIC ដែលមានកម្ពស់រហូតដល់ទី៣២ជាន់ ដែលកំពុងតែបុកគ្រឹះ និងសាងសង់។


CAMKO City

ក្រុមហ៊ុនមួយចំនួនដែលគួរឲ្យកត់សម្គាល់ កំពុងតែឃោសនាពីការកសាង និងលក់ខុនដូ ដែលជាអ្វីហៅថាផ្ទះទំនើបសម្រាប់មនុស្សខ្មែរសម័យថ្មី។ ឌីខាសលត៍ ប្រកាសលក់ខុនដូរទី៣របស់ខ្លួន។ CAMKO City ប្រកាសលក់គម្រោងទី១ មានផ្ទះរាប់រយបន្ទប់ និងឯសង្កាត់ជាយក្រុងភ្នំពេញបច្ចុប្បន្ន។ ខេមបូឌៀ ប្លាហ្សា និងក្រុមហ៊ុនជាច្រើនទៀតកំពុងប្រកាសលក់ខុនដូរយ៉ាងសស្រាក់សស្រាំ។


ផ្ទាំងឃោសនា (ធំទី១ ដាក់តាមអគារនៅក្រុងភ្នំពេញ) លក់ខុនដូ របស់ក្រុមហ៊ុន ស្កាយ។ នៅខាងមុខនឹងមានផ្ទាំង ឃោសនាបែបនេះច្រើនទៀត ដូចក្រុងព្រៃនគរ?!

____________________________________________
ប្រកាស​ទាក់ទង
១. អគារ OCIC លេច​រូបរាង
២. New eyes of Phnom Penh’s skyline
៣. អគារថ្មីៗនៅភ្នំពេញ
៤. អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍
៥. អគារ​កប់​ពពក​នៅ​ភ្នំពេញ​នឹង​សម្ពោធ​​នៅ​ខែ​ក្រោយ
៦. Phnom Penh and its growing of tall buildings
៧. កំណើន​អាគារ​ខ្ពស់​ៗ​នៅ​ភ្នំពេញ

Who is និតិភូមិ នវរ័ត្ន ខែ ឧសភា 24, 2007

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ.
8 comments

 

និតិភូមិ នវរ័ត្ន
ពីវិគិពីឌៀ​ភាសាថៃ

បណ្ឌិត និតិភូមិ នវរ័ត្ន កើត​ថ្ងៃ ៥ មិថុនា ពស ២៥០៣ ជា​អ្នក​សរសេរ​កាសែត​ប្រចាំ​ទំព័រ ​ “ បើក​ជើង​មេឃ​មើល​ពិភព​លោក (เปิดฟ้าส่องโลก)” របស់​សារព័ត៌មាន​ថៃ​រដ្ឋ ជា​ពិធីករ​ទូរទស្សន៍​កម្មវិធី បើក​ចំហ​ពិភព​លោក (เปิดเลนส์ส่องโลก) ធ្លាប់​ឈរ​ឈ្មោះ​ធ្វើ​ជា​អភិបាល​ក្រុង​ទេព​មហា​នគរ​នៅ​ក្នុង​ឆ្នាំ​ពស២៥៤៧ ដោយ​បាន​លេខ​២១ បាន​ពិន្ទុ​លំដាប់​ទី​៤ តែ​មិន​ត្រូវ​ការ​ជ្រើសរើស។ ក្រោយ​មក​នៅ​ពស​២៥៤៩ បាន​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុង​មណ្ឌល​ក្រុង​ទេព​មហា​នគរ បាន​ត្រូវ​ជ្រើសរើស​លំដាប់​ទី១ និង​ត្រូវ​បាន​សំឡេង​ច្រើន​ជាង​គេ​បំផុត​ទូទាំង​ប្រទេស គឺ​២៥៧៤២០ សំឡេង។

ការ​សិក្សា
- សាលារៀន បេញចមរាជូទិស ខែត្រ​ច័ន្ទបុរី
- អនុវិទ្យាល័យ សេនត៍អើរនាត រដ្ឋ​វីកធ័ររី អូស្ត្រាលី
- សាលារៀន​ភាសា​ខាង​ទ័ព​អាកាស ក្រុង​ផយគុក រដ្ឋ​វីកធ័ររី អូស្ត្រាលី
- ប្រកាសនីយប័ត្រ​សហករណ៍ ស្ថាប័ន​ការ​សិក្សា​ផ្នែក​សហករណ៍
- សិល្បសាស្ត្រ​បណ្ឌិត​ផ្នែក​រដ្ឋសាស្ត្រ ដេប៉ាតឺម៉ង់​រដ្ឋសាស្ត្រ មហាវិទ្យាល័យ​រាមកំហែង
- និស្សិត​បរិញ្ញាទោ វិជ្ជា​ភូមិសាស្ត្រ និង​ផែនការ ដេប៉ាតឺម៉ង់​ស្ថាបត្យកម្ម​សាស្ត្រ ជុឡាឡុងករណ៍​មហាវិទ្យាល័យ ពស​២៥២៧
- បណ្ឌិត​រដ្ឋសាស្ត្រ​ខាង​រដ្ឋកិច្ច ដេប៉ាតឺម៉ង់​រដ្ឋសាស្ត្រ មហាវិទ្យាល័យ​ធម្មសាស្ត្រ
- បរិញ្ញាប័ត្រ​បណ្ឌិត​ប្រវត្តិសាស្ត្រ មហាវិទ្យាល័យ​មូស្គូទេស សហភាពរុស្សី

បទ​ពិសោធន៍​ការងារ
 
- 2525 – 2547 – ប្រធាន​ក្រុម ក្រុមហ៊ុន​បាលានស៍
- 2528 – 2537 – មន្ត្រី​រាជការ​តម្រួត
- 2539 – 2547 – គ្រូ​បង្រៀន​វិជ្ជាការ​ចរចា​អន្តរជាតិ ដេប៉ាតឺម៉ង់​ធុរកិច្ច មហាវិទ្យាល័យ​អាសមសិន (អេបេគ)
- 2540 – 2542 – ជំនាញ​ការ​ប្រចាំ​ក្រុម​ការងារ​បក្ខ​ជំទាស់ នៅ​សភា​តំណាងរាស្ត្រ (ពលឯក ជវលិត យុងចៃយុទ្ធ)
- 2545 – 2546 – ប្រធាន​ក្រុម​ពាណិជ្ជកម្ម​ថៃ – ណៃជេរី
- 2540 – 2549 – អ្នក​សរសេរ​អត្ថបទ​អំព័រ “ เปิดฟ้าส่องโลก” ទំព័រ​ទី២ កាសែត​ថៃ​រដ្ឋ និង​អ្នក​សរសេរ​អត្ថបទ​ប្រចាំ​ទំព័រ “ เปิดฟ้าภาษาโลก” ទំព័រ​ការ​អប់រំ កាសែត​ថៃ​រដ្ឋ
- ពីធីករ​ទូរទស្សន៍ “ โลกลี้ลับ” ស្ថានីយ៍​ទូរទស្សន៍​អៃធីវី
- បច្ចុប្បន្ន ៖
  – ជំនួយការ​ស្ថាប័ន​អាស៊ី និង​អាហ្វ្រិក​សិក្សា មហាវិទ្យាល័យ​អាសមសិន (អេបេគ)
  – ពិធីករ​កម្មវិធី “ เปิดเลนส์ส่องโลก” និង “ World Beyond เดินทางสร้างชาติ” ស្ថានីយ៍​ទូរទស្សន៍​ថៃ​លេខ​៣ ពិធីករ​កម្មវិធី “ เปิดคลื่นส่องโลก” ស្ថានីយ៍​វិទ្យុ​កងបញ្ជាការ​ទាហាន​ជាន់ខ្ពស់ FM 101 MHz
  – ។ល។

បទពិសោធន៍​ជា​ទី​ប្រឹក្សា
- ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិជ្ជា និង​បរិស្ថាន (លោក យិងពន្ធ មនសិការ)
- ទីប្រឹក្សា​ប្រធាន​សភា ក្រុងទេពមហានគរ (លោក សរាវុធ បឬជាបុត្រ)
- ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេស (ពលឯក ជវលិត យុងចៃយុទ្ធ)
- ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល (លោកស្រី សុតារ័ត្ន កេយុរាព័ន្ធុ)
- ទីប្រឹក្សា​ឧបនាយក​រដ្ឋមន្ត្រី (នាយស្ម័គ្រ សុន្ទរវេជ)
- ទីប្រឹក្សា​ឧបនាយក​រដ្ឋមន្ត្រី (ពលឯក ជវលិត យុងចៃយុទ្ធ)
- ទីប្រឹក្សា​គណៈកម្មាធិការ​ការបរទេស សភា​តំណាងរាស្ត្រ
- ទីប្រឹក្សា​គណៈកម្មាធិការ​ទេសចរណ៍ សភា​តំណាងរាស្ត្រ
- ទីប្រឹក្សា​គណៈកម្មាធិការ​បរិស្ថាន សភា​តំណាងរាស្ត្រ
- ទីប្រឹក្សា​គណៈកម្មាធិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ព្រឹទ្ធសភា
- ទីប្រឹក្សា​ពិសេស​របស់​អភិបាល​ក្រុងទេពមហានគរ (លោក អភិរក្ស កោសៈយោធិន)
- កម្មការ​ធនាគារ​ដើម្បី​កសិកម្ម និង​កសិឧស្សាហកម្ម (ធ.ក.ស.)
- កម្មការ​ពង្រឹង​គុណភាព​សេវា​អតិថិជន ក្រុមហ៊ុន​អាកាសចរ​ថៃ ចំកាត់ (មហាជន)
- ។ល។
 
ផ្សេង​ៗ
ធ្លាប់​ឡើង​វេទិកា​សម្ព័ន្ធមិត្រ​ប្រជាធិបតេយ្យ ក្នុង​ការ​ដេញ​អំណាច​របប​នាយក​រដ្ឋមន្ត្រី ទក្សិណ ទាំង​ក្នុង​រឿង​ផល​ប្រយោជន៍​ពាណិជ្ជកម្ម បញ្ហា​បង្ក្រាប​ថ្នាំ​ញៀន បញ្ហា​លូកឡំ​ជាមួយ​អង្គការ​ឯករាជ្យ និង​ធ្លាប់​មាន​វីស៊ីឌី​និយាយ​ពី​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ចម្រុះ​របស់​ប្រទេស​អាហ្សង់ទីន ដែល​ធ្លាប់​បាន​ចាក់​តាម​ទូរទស្សន៍​ក្នុង​កម្មវិធី เปิดเลนส์ส่องโลก របស់​ខ្លួន​យ៉ាង​សម្បើម​ហ៊ឺហារ​ក្នុង​ពេល​នោះ​ផង​ដែរ….

សន្ដានពិតរបស់ខ្មែរ! ខែ ឧសភា 23, 2007

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ.
11 comments

លោក​វី បាន​បកប្រែ​អត្ថបទ​នេះ នឹង​បញ្ជូន​មក​ខ្ញុំ​កាល​ពី​ព្រឹក​មិញ ខ្ញុំ​បាន​សម្រួល​ពាក្យ​បន្តិច​បន្តួច ព្រម​អក្ខរ​មួយ​ចំនួន។ ចំពោះ​មិត្រ​ដែល មិន​ចេះ​ភាសា​ថៃ អាច​អាន​សេចក្ដី​ប្រែ​របស់​លោក​វី នៅ​ទី​នេះ​បាន។ គាត់​ប្រែ​បាន​ល្អ​ណាស់។

នេះ​ជា​អត្ថបទ​មួយ​របស់​កាសែត​សៀម ដែល​បាន​សរសេរ​មួយ​សប្ដាហ៍ ក្រោយ​ពេល​ស្ថាន​ទូត​សៀម​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ដុត​កាល​ពី​ថ្ងៃ​ទី 30​-​មករា​-​2003 សរសេរ​ដោយ អា​អន្ទិត និតិភូមិ នវរ័ត្ន ជា​អ្នក​សរសេរ​អត្ថបទ​កាសែត និង​ជា​ពិធីករ កម្មវិធី ទូរទស្សន៍ ។ អាស្រ័យ​ទៅ​នឹង​ពេល​វេលា​មិន​សូវ​អំណោយ​ផង ខ្ញុំ​បាន​ប្រើ​ពេល​ប្រហែល​ជាង​២ម៉ោង​សម្រាប់​អាន​នឹង​ប្រែ​អត្ថបទ​ទាំង​ស្រុង។ សូម​អភ័យទោស​ទុក​ជា​មុន ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា​កំហុស​ឆ្គង​ដោយ​អចេតនា​បាន​កើត​មាន​ដោយ​ចៀស​មិន​រួច។
. . . . . . . .  . . . . . . .  . . . . . . . . . .  . .
ថ្ងៃ​អង្គារ ០៤ កុម្ភៈ ២០០៣

សន្តាន​ពិត​របស់​ខ្មែរ (១)

ថ្ងៃ​នេះ​ម៉ោង ១៣.០០-១៦.០០ នា​បន្ទប់ ៣០២ នៃ​បន្ទប់​សហសិក្សា​ទី​៣ មហា​វិទ្យាល័យ​កសិកម្ម មាន​ការ​ប្រជុំ​ពិភាក្សា​សំខាន់​រឿង “ តួ​នាទី​របស់​វិទ្យាសាស្ត្រ នឹង​ការ​ពង្រឹង​ពង្រីក​ឧស្សាហកម្ម​ត្បូង” ដោយ  សាស្ត្រាចារ្យ សក្ដា សិរិពន្ធុ ( ศ.ศักดา  ศิริพันธุ์), បណ្ឌិត សុណីយ៍ ស្រីអរទ័យកុល (ดร.สุณีย์  ศรีอรทัยกุล), បណ្ឌិត ពរសវាទ វឌ្ឍនកូល (ดร.พรสวาท  วัฒนกูล), តំណាង​រាស្ត្រ ពៃបូល្យ ពិម្ពពិសិដ្ឋថាវរ (ส.ส.  ไพบูลย์  พิมพ์พิสิฐถาวร), លោក ប្រចក្ស អង្គហិរ័ញ (คุณประจักษ์  อังคะหิรัญ)។ ដោយ​មាន និតិភូមិ (អ្នក​សរសេរ) ជា​អ្នក​ដឹក​នាំ​កិច្ច​ពិភាក្សា។ លោក​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​រឿង​ត្បូង​អាច​អញ្ជើញ​ទៅ​ស្តាប់​បាន។

ថ្ងៃ​អាទិត្យ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី ស្រីល័ង្កា​ថា ត្រូវ​ទៅ​ស្រីល័ង្កា​ជា​បន្ទាន់ ហើយ​មិន​ដឹង​ថា​អាច​ត្រឡប់​មក​ទាន់​ថ្ងៃ​សិក្ខា​សាលា​នេះ​ដែរ ឬ​យ៉ាង​ណា​ទេ? បើ​មក​មិន​ទាន់​ត្រូវ​មាន​អ្នក​ដឹកនាំ​កិច្ច​ពិភាក្សា​ជំនួស។

មិត្ត​អ្នក​អាន​បាន​សំណូមពរ​មក​ខ្ញុំ ១. បើក​បង្ហាញ​វប្បធម៌ នយោបាយ​របស់​ខ្មែរ​ដែល​មាន​តាំង​ពី​បូរាណ មក​ទល់​បច្ចុប្បន្ន និង ២. សរុប​និស្ស័យ​ពិត​ប្រាកដ (សន្តាន) របស់​ខ្មែរ​ឲ្យ​ជន​ថៃ​បាន​ដឹង។

ខ្ញុំ​ឃើញ​បញ្ជា​ឲ្យ​សរសេរ ក៏​នឹក​រា​ចិត្ត​រហូត​បែក​ញើស​ជោក​ខ្លួន សរសេរ​ពី​ខ្មែរ​លើក​ណា​មិន​ញាប់ញ័រ និង​រន្ធត់​ក្នុង​ចិត្ត​ដូច​លើក​នេះ​ទេ។ មិត្ត​អ្នក​អាន​ជា​ទី​គោរព ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ថា  ទូទាំង​ប្រទេស​ខ្មែរ មាន​តែ​ពួក​សម្បូរ​ល្បិច​កិច្ចកល។ គ្រប់​ពេល ដែល​ខ្ញុំ​សរសេរ​ពី​សាមន្ត​ប្រទេស គឺ​សំដៅ​ដល់​ប្រទេស​ជិត​ខាង មិត្ត​អ្នក​អាន​សង្កេត​ឃើញ​ទេ​ថា​ពាក្យ​ប្រទិច​ផ្តាសា ពេញ​ទំព័រ​កាសែត​ពោរពេញ​ទៅ​ដោយ​ពាក្យ​ពេចន៍ គោលបំណង​ល្អ​រីករាយ​ក្នុង​ការ​ជួយ​អ្នក​ជិត​ខាង។ តែ​អ្វី​ដែល​អា​ពួក​គ្រូ​ខ្មោច​គ្រូ​ធ្មប់​ខ្មែរ បាន​ធ្វើ​ដាក់​ថៃ​កាល​ពី​សប្ដាហ៍​មុន​នេះ បង្ខំ​ឲ្យ​បង​ប្អូន​ជន​ថៃ​កើត និង​មាន​តែ​កំហឹង​គុំគួន។ ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ក៏​អស់​នឹង​អំណត់ ហើយ​ចាញ់​ការ​តាំង​ចិត្ត​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​សាមគ្គី រវាង​ប្រទេស​ក្នុង​តំបន់។

ក្នុង​ស្ថានភាព​កំណើត​ជា​កូន​អ្នក​ជនបទ ដែល​ជា​ដី​ជាយ​ដែន​ជាប់​ខ្មែរ ខ្ញុំ​ក៏​អាច​ធ្វើ​ជា​អ្នក​លេង​ក្នុង​រឿង​ខ្មែរ​បាន​ដែរ សូម​នាំ​មក​ជា​បឋកថា​ដើម្បី​ឲ្យ​កើត​ជា​ប្រយោជន៍​មិត្ត​អ្នក​អាន​ដូច តទៅ​នេះ

អាច​បណ្តាល​មក​ពី​បុព្វកម្ម គឺ​ជា​កមុ្ម​ដែល​មាន​មក​តាំង​ពី​ជាតិ​មុន នយោបាយ​ខ្មែរ​ទើប​មាន​តែ​ភាព​រញ៉េរញ៉ៃ  អ្នក​នយោបាយ​ខ្មែរ​ភាគ​ច្រើន​ជា​ពួក​ដែល​មាន​អណ្តាត​លិឍ​ដល់​ត្រចៀក (គោ ឬ​ក្របី)។ អ្នក​ដឹក​នាំ​ម្នាក់​ៗ មិន​ថា​ជា​រាស្ត្រ ឬ​ស្តេច សុទ្ធ​តែ​ជា​ពួក​ប្រឡេមប្រឡំ ពួក​ដំឡូង​មូល ចរចា​គ្នា​លើក​ណា​ក៏​មាន​តែ​ការ​កាត់​កន្ទុយ​ខ្លួន​ឯង និយាយ​វិល​ទៅ​វិល​មក​រក​ចំណុច​សរុប​មិន​បាន។ អ្នក​ខ្លះ​ជា​អ្នក​ចេះ​ដឹង​ពាក់​វ៉ែនតា​ក្រាស់​ៗ នឹក​ថា​គ្រាន់​នឹង​បាន​ពឹងពាក់ ទី​បំផុត​ក៏​ក្លាយ​ជា​ពួក​ដែល​លេប​ពាក្យ​សម្តី និយាយ​មិន​មាន​ភាព​ប្រកដ​ប្រជា។

ខ្ញុំ​ធ្លាប់​ដាស់​តឿន​រឿង​គ្រោះ​ថ្នាក់​ពី “ សន្តាន​ខ្មែរ” ក្នុង​ទំព័រ​បើក​មេឃ​ឆ្លុះ​ពិភពលោក ចេញ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ កក្កដា ១៩៩៧ ម្តង​រួច​ហើយ។ សូម​អនុញ្ញាតិ​កាត់​ពាក្យ​ខ្លះ​ៗ ដើម្បី​យក​មក​ប្រៀបធៀប​ជាមួយ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​សប្ដាហ៍​មុន ដូចជា “ និស្ស័យ​ខ្មែរ​ចូល​ចិត្ត​ចែក​បក្ខ​បែង​ពួក ជក់​ចិត្ត​ពឹង​ពាក់​មហា​អំណាច ឲ្យ​មក​គ្រប់គ្រង​ខ្លួន រាប់​អាន​អ្នក​ណា​យក​ជា​មិត្ត​ក៏​មិន​បាន បើ​ទាក់ទង​ជា​ឋានៈ​កូន​ចៅ​ទើប​បាន សម័យ​ដែល​គមនាគមន៍​មិន​ទាន់​រីក​ចម្រើន ការ​ធ្វើ​ដំណើរ​មិន​ទាន់​រលូន​ដូច​សព្វ​ថ្ងៃ​នេះ ខ្មែរ​ពិបាក​ទៅ​ពឹងពាក់​មហា​អំណាច​ឆ្ងាយ​ៗ ក៏​មក​ត្បុល​ជ្រក​ក្រោម​មហា​អំណាច​ថៃ​ខ្លះ យួន​ខ្លះ ផ្លាស់​គ្នា​ទៅ​វិញ​ទៅ​មក” ។

ក្នុង​កាសែត ថៃ​រដ្ឋ ច្បាប់​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ កក្កដា ១៩៩៧ ខ្ញុំ​បាន​លើក​យក​ព្រះ​រាជ​បន្ទូល ព្រះ​រាជា​រជ្ជកាល​ទី៣ ដែល​ព្រះអង្គ​ធ្លាប់​ត្រាស់​ថា …

“ ខ្មែរ​ចូល​ចិត្ត​តស៊ូ​កាប់​សម្លាប់​ដណ្តើម​អំណាច​គ្នា​ឯង​ជានិច្ច ភាគី​ចាញ់​ក៏​ទៅ​សុំ​ជំនួយ​ពី​ប្រទេស​ជិត​ខាង​មួយ អ្នក​ឈ្នះ​ក៏​មក​សុំ​កម្លាំង​បន្ថែម​ពី​រដ្ឋ​មួយ​ទៀត”

មិត្ត​អ្នក​អាន សាក​ពិចារណា​ពី​ទស្សនគតិ​របស់់​យួន ដែល​មាន​ចំពោះ​ពូជ​ខ្មែរ​លមើល អធិរាជ គៀឡុង របស់​យួន ទ្រង់​ធ្លាប់​បាន​ត្រាស់​ពី​សន្តាន​របស់​ខ្មែរ​ដូច​តទៅ​នេះ​…

“ ខ្មែរ​ជា​ប្រទេស​តូច យើង​គួរ​ជួយ​មើល​ថែ​ដូច​កូន​ក្មេង​ម្នាក់ យើង​ធ្វើ​ជា​ម៉ែ សៀម​ធ្វើ​ជា​ឪ។ ពេល​កូន​មាន​បញ្ហា​ជាមួយ​ឪ ក៏​អាច​រំសាយ​ទុក្ខ​សោក​ដោយ​ការ​មក​ឱប​ម៉ែ ពេល​ក្មេង​មិន​មាន​សេចក្តី​សុខ​ជាមួយ​ម៉ែ ក៏​រត់​ទៅ​រក​សេចក្តី​សុខ​ពី​ឪ”

ចាប់​ពី​ឆ្នាំ ១៩៩៣ ខ្ញុំ​បាន​ចូល​ទៅ​ខ្មែរ​ញយ​ដង ចូល​ទៅ​ជួយ​លើក​ស្ទួយ និង​ចូល​ទៅ​ផ្តល់​ការ​ប្រឹក្សា។ សេចក្តី​ព្យាយាម​ដែល​បាន​ដាក់​ទុន​ចុះ​កម្លាំង​ទៅ​នោះ គឺ​ដើម្បី​ឲ្យ​ខ្មែរ​រីក​ចម្រើន​ប្រហាក់​ប្រហែល​អ្នក​ជិត​ខាង ការ​លះ​បង់​ទៅ​ទាំង​អម្បាលមាន​ក៏​រលាយ​សូន្យ។

ការ​ពិត​ខ្ញុំ​មិន​ចង់​ពាក់ព័ន្ធ​ដឹង​ឮ មិន​ចង់​រវីរវល់​សរសេរ​រឿងរ៉ាវ​ទាក់ទង​ហ្នឹង​ខ្មែរ​ទៀត​ទេ តែ​ដើម្បី​តប​ស្នង​សង​គុណ​មិត្ត​អ្នក​អាន ឲ្យ​បាន​ស្គាល់​កលល្បិច បោកប្រាស់​របស់​ខ្មែរ ខ្ញុំ​នឹង​សរសេរ​ត​ទៀត​នៅ​ថ្ងៃ​ស្អែក​នេះ។

——————————————————————————
ថ្ងៃ​ពុធ ទី​០៥ កុម្ភៈ ២០០៣

សន្តាន​ពិត​របស់​ខ្មែរ​ (២)

យប់​មិញ​បាន សន្ទនា​ជាមួយ​ជន​ថៃ​ដែល​ធ្លាប់​ជា​អ្នក “ ខ្មែរ​និយម” គឺ​ធ្លាប់​ស្រឡាញ់​ខ្មែរ ជួយ​ខ្មែរ លះបង់​ឲ្យ​ខ្មែរ តែ​បច្ចុប្បន្ន​ម្នាក់​ៗ​បាន​នាំ​គ្នា​ពោល​ត្អូញត្អែរ​ខូច​ចិត្ត​ថា អ្វី​ៗ​ដែល​គេ​លះបង់​ទៅ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ ដើម្បី​ជួយ​ខ្មែរ​គឺ​ត្រូវ​បាន​រលាយ​សូន្យ។

ក្រោយ​កិច្ច​សន្ទនា ខ្ញុំ​បាន​ត្រឡប់​ទៅ​ដេក​យល់​សប្តិ​ឃើញ​រូបភាព​ដែល​អា​ពួក​ខ្មែរ​ញាំញី​កន្លែង​ស្ថាប័ន​សំខាន់​របស់​ជន​ថៃ ក៏​នាំ​ឲ្យ​សោកា ក្តៅ​ក្រហាយ​ដោយ​សារ​កំហឹង ខឹង​សូម្បី​តែ​នៅ​ក្នុង​សុបិន​ក្ដី។

ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក​ព្រហាម រឿង​ដំបូង​ដែល​ខ្ញុំ​ធ្វើ​បាន​គឺ ចាប់​ប៉ាកា​សរសេរ​រឿង “ សន្តាន​ពិត​របស់​ខ្មែរ” ដើម្បី​បម្រើ​មិត្ត​អ្នក​អាន។

ម្សិល​មិញ​ខ្ញុំ​បាន​សសេរ​ពី​ព្រះ​តម្រាស់​របស់​រជ្ជកាល​ទី​៣ នៃ​វង្ស​ចក្រី, ពាក្យ​សម្តី​របស់​អធិរាជ គៀឡុង របស់​យួន។ ទាំង​២ព្រះ​អង្គ​មាន​ព្រះ​តម្រាស់​ពី​ខ្មែរ​ត្រឹមត្រូវ​ណាស់ ទោះ​ពេល​វេលា​កន្លង​ទៅ​យូរ​ក៏​ដោយ តែ​សន្តាន​ខ្មែរ​ដែល​សម្តែង​ចេញ​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​នៅ​ដដែល។

ថ្ងៃ​នេះ មក​មើល​សំបុត្រ​របស់ អធិរាជ មិនម៉ាង ដែល​ព្រះអង្គ​បាន​ផ្ញើ​ទៅ​មន្ត្រី​យួន​ដែល​ធ្វើ​ការ​គ្រប់គ្រង​ខ្មែរ សេចក្តី​សំបុត្រ​វគ្គ​មួយ​សរសេរ​ថា​…

“ ពួក​ខ្មែរ​ជា​មនុស្ស​ព្រៃ ឥឡូវ​នេះ​បាន​ក្លាយ​ជា​កូន​ចៅ​យើង​ទៅ​ហើយ ត្រូវ​បង្រៀន​របៀប​របប​របស់​យើង។ យើង​បាន​ដឹង​មក​ថា ផែន​ដី​មនុស្ស​ព្រៃ​នេះ​សម្បួរ​ណាស់ មាន​គោ​ច្រើន តែ​មនុស្ស​មិន​ចេះ​ធ្វើ​កសិកម្ម ធ្វើ​ស្រែ​បាន​បាយ​ស៊ី​មួយ​ថ្ងៃ​តែ​២​ពេល តែ​មិន​ចេះ​ធ្វើ​សន្សំ​ទុក ព្រោះ​ជាប់​ឫស​គល់​មក​ពី​ភាព​ខ្ជិល​ច្រអូស​….

ចូល​ធ្វើ​តាម​បញ្ជា​របស់​យើង បង្រៀន​មនុស្ស​ព្រៃ​ឲ្យ​វា​ចេះ​ប្រើ​គោ ឲ្យ​ចិញ្ចឹម​ជ្រូក ទា។ រី​ឯ​រឿង​ភាសា​វិញ បង្រៀន​ឲ្យ​វា​ចេះ​ភាសា​យួន តែង​ខ្លួន​ដូច​យើង មាយាទ​នៅ​តុ​បាយ​ត្រូវ​ហ្វឹកហាត់ បើ​មាន​ប្រពៃណី​អ្វី​ដែល​ព្រៃផ្សៃ បើ​អាច​បង្គាប់​ឲ្យ​បញ្ឈប់​បាន ចូរ​ធ្វើ”

មិត្ត​អ្នក​អាន​ជា​ទី​មេត្រី ប្រពៃណី​យួន​ដែល​បង្គាប់​មក​លើ​ខ្មែរ​នៅ​សម័យ​ជាង​មួយ​រយ​ឆ្នាំ​មុន​គឺ យួន​បញ្ជា​ឲ្យ​ខ្មែរ​គ្រប់​គ្នា​ស្លៀក​ខោ ជំនួស​សារ៉ុង ទុក​សក់​វែង​ជំនួស​សក់​ខ្លី ឈប់​ឲ្យ​ពាក់​អាវ​ស្បៃ​ឆៀង ឈប់​ចង​ពុង​ចង​ក្បិន ហាម​ប្រើ​ដៃ​ស៊ី​បាយ ឲ្យ​លត់​ជង្គង់​គោរព​ជំនួស​ការ​ឈរ​ត្រង់ ។ល។

ជន​ជាតិ​ថៃ​ដែល​ខ្ញុំ​បាន​ស្គាល់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ អស់​ភាព​អត់​ទ្រាំ នឹង​ព្រម​ចាញ់​និស្ស័យ​ជន​ខ្មែរ ទោះ​មាន​ចេតនា​ល្អ តាំង​ក្តី​ប្រាថ្នា​ក្នុង​ចិត្ត​ដើម្បី​ជួយ​ខ្មែរ​ឲ្យ ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​ព្រម​ចុះ​ចាញ់​សន្តាន​ពួក​ខ្មែរ។

ពួក​គេ​ទាំង​នោះ​បាន​នាំ​គ្នា ប្រទិច​ផ្តាសា​ថា សូម​កុំ​ឲ្យ​ជួប​ប្រទះ​ពួក​ខ្មែរ​ទៀត មិន​ថា​ក្មេង​ខ្មែរ កម្លោះ​ក្រមុំ​ខ្មែរ ឬ​មនុស្ស​ចាស់​ខ្មែរ។

អា​ក្មេង​ខ្មែរ​ក៏​ខ្ជិល​ច្រអូល យឺតយ៉ាវ អា​ខ្មែរ​កម្លោះ​ខ្មែរ​ក្រមុំ ក៏​ធ្វើ​ការ​ដូច​ឆ្កែ​លិឍ​ទឹក​ក្តៅ ដាក់​ការងារ​ឲ្យ​ធ្វើ​ក៏​មិន​ដែល​រៀបរយ ទុក​ចិត្ត​មិន​បាន បើក​លុយ​ឈ្នួល​ឲ្យ​បន្តិច​បន្តួច​ក៏​ផ្តើម​ពើង​ទ្រូង​ដម្កើង​ឫក មិន​ធ្វើ​ការ​មិន​ធ្វើ​ងារ  ខ្ជិល​ច្រអូស​រក​លេខ​ដាក់​គ្មាន ដេក​ចាំ​តែ​ស៊ី​លុយ​ឈ្នួល​ចាស់ ដេក​ត្រាំ​នៅ​តែ​ផ្ទះ​រហូត​អស់​លុយ បាន​ត្រឡប់​មក​រក​ការងារ​ធ្វើ​វិញ អា​ពួក​ខ្មែរ​ចាស់​ៗ​ភាគ​ច្រើន ក៏​សុទ្ធ​តែ​ជា​ពួក​មេ​ល្បិច សាក​ទៅ​មើល​ទៅ ពួក​នេះ​ជា​ពួក​ចាស់​ត្នោត អាយុ​ច្រើន​អត់​បាន​ការ គឺ​រក​ពួក​ដែល​មាន​លក្ខណៈ​ជា​មនុស្ស​ចាស់​ទុំ​មិន​ទេ។

ចុង​ក្រោយ​ពូក​យើង​ក៏​មក​អង្គុយ​សរុប​ថា រឿង​ល្អ​ៗ​ទាំង​ឡាយ​ទាំង​ពួង​ដែល​កើត​មាន​ឡើង​ក្នុង​ក្រុម​ពួក​មនុស្ស​ដទៃ​ផ្សេង​ទៀត នាំ​មក​ប្រើ​ជាមួយ​ខ្មែរ​មិន​បាន ជន​ថៃ​លះបង់​ជួយ​ខ្មែរ​ច្រើន​ប៉ុណ្ណា ក៏​មិន​អាច​ធ្វើ​ឲ្យ​អភិនិហារ​កើត​ឡើង​លើ​ផែន​ដី​ខ្មែរ​បាន​ឡើយ សន្តិភាព​នឹង​មិន​អាច​កើត​ឡើង​ជា​ដាច់​ខាត​ចំពោះ​ជន​ទាំង​ឡាយ​ដែល​រស់​នៅ​លើ​ផែន​ដី​បណ្តាសារ​នេះ។

មិន​ថា​ពួក​យើង​ជា​ជន​ថៃ​សម័យ​ថ្មី​នេះ​ទេ សូម្បី​តែ អធិរាជ មីងម៉ាង ដែល​ជា​ស្តេច​នគរ​យួន ដែល​ទ្រង់​ព្យាយាម​កែ​ប្រែ​(ពត់)សន្តាន​ខ្មែរ​កាល​ជាង​មួយ​រយ​ឆ្នាំ​មុន ក៏​ព្រម​ចុះ​ចាញ់ ទី​បំផុត​ព្រះអង្គ​ក៏​ត្រាស់​បង្គាប់​ថា …

“ ទំនៀម​មនុស្ស​ព្រៃ​ខុស​ពី​យើង​ឆ្ងាយ​ណាស់ ទោះ​ជា​ដណ្តើម​ផែន​ដី​បាន​ទាំង​អស់ ក៏​មិន​ប្រកដ​ថា​យើង​ប្តូរ​និស្ស័យ​ចិត្ត​គំនិត នឹង​ប្រពៃណី​របស់​វា​បាន​ទេ”

ឆ្នាំ​១៨៤៣ ចៅ​ពញា តិន្ទ្រ​តេជា រាយការណ៍​មក​ក្រុង​ទេព​មហា​នគរ ថា៖

“ យើង​នៅ​ស្រុក​ខ្មែរ ៣​ឆ្នាំ មិន​បាន​អ្វី​ឡើយ អាហារ​ក៏​គ្មាន ត្រូវ​ចូល​ព្រៃ​ស៊ី​ស្មៅ នឹង​ឫស​ឈើ ទាហាន​ក្នុង​កងទ័ព​សៀម​ជាង​មួយ​ពាន់​នាក់​ត្រូវ​ដាច់​ពោះ​ងាប់​ព្រោះ​អត់​អាហារ”

“ ពួក​មេ​ដឹក​នាំ​ខ្មែរ​ទាំង​ឡាយ ទាំង​ខុន​នាង ចៅហ្វាយ​ស្រុក នឹង​ប្រជាជន​ធម្មតា គ្រប់​គ្នា​គ្មាន​ដឹង​ខ្យល់​អ្វី​ទេ ល្ងង់​ខ្លៅ​ខ្វះ​ឥត​បញ្ញា ងាយ​បោក​ប្រាស់ ពួក​នេះ​មិន​ដឹង​ថា​អ្វី​ពិត អ្វី​ក្លែងក្លាយ​ទេ”

មិត្ត​អ្នក​អាន​ជាទី​មេត្រី ខ្ញុំ​សូម​ជម្រាប​ថា មនុស្ស​ជា​ច្រើន​អម្បូរ គឺ​ភាព​ល្ងិត​រសាយ​បាត់ ភាព​ភ្លឺ​ចូល​ដល់
 
តែ​សម្រាប់​ខ្មែរ​…

ពិត​ជា ងងឹត​គ្មាន​ថ្ងៃ​ភ្លឺ​…

និតិភូមិ នវរ័ត្ន

ប្រែ​សម្រួល​ដោយ​៖ MR. V

សន្ដានពិតរបស់ពួកខ្មែរ! ខែ ឧសភា 22, 2007

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, អំពីស្រុកខ្មែរ.
11 comments

អន្ទិត និតិភូមិ នវរ័តន៍ (นิติภูมิ   นวรัตน์) ជា​ជន​មួយ​ដែរ​ស្អប់​ខ្មែរ រក​លេខ​ដាក់​គ្មាន។ ម្ដង​ហើយ​ម្ដង​ទៀត ម្នាក់​នេះ បាន​ខិតខំ​សម្បើម​ណាស់ បន្ទាប​តម្លៃ​ខ្មែរ និង​បង្ខួច​ខ្មែរ។ កាល​ពី​ពេល​ថ្មីៗ នេះ ក៏​មាន​និស្សិត​ខ្មែរ តវ៉ា​តាម​អាស៊ី​សេរី​ដែរ ទាក់ទង​ទៅ​នឹង​អត្ថបទ​មួយ​ដែល​អន្ទិត​នេះ​និយាយ​ថា ព្រំដែន​យួន​អាច​នឹង​ជាប់​ជាមួយ​ព្រំដែន​សៀម​នា​ថ្ងៃ​អនាគត។ 

សាកល្បង​អាន​កំណត់​របស់​អន្ទិត​នេះ និង​គេហទំព័រ​របស់​គាត់។

อังคาร ๔ ก.พ. ๔๖

สันดานอันแท้จริงของเขมร  (1)

วันนี้เวลา  13.0016.00  .    ห้อง  302  อาคารศูนย์เรียนรวม  3 มหาวิทยาลัยเกษตรศาสตร์  มีการประชุมวิชาการและอภิปรายใหญ่เรื่อง  บทบาทของวิทยาศาสตร์กับการส่งเสริมอุตสาหกรรมอัญมณี  โดย  .ศักดา  ศิริพันธุ์,  ดร.สุณีย์  ศรีอรทัยกุล,  ดร.พรสวาท  วัฒนกูล,  ..  ไพบูลย์  พิมพ์พิสิฐถาวร,  คุณประจักษ์  อังคะหิรัญ  โดยมีนิติภูมิเป็นผู้ดำเนินการอภิปราย  ท่านผู้ใดสนใจ  พลอย  ไปพลอยฟังได้ครับ

วันอาทิตย์  ผมได้ข่าวสำคัญจากศรีลังกาว่า  ต้องไปศรีลังกาโดยด่วนที่สุด  และก็ไม่ทราบว่าจะกลับมาทันการอภิปรายในวันนี้หรือไม่?  ถ้าไม่  ก็จะมีผู้ดำเนินการอภิปรายแทน

ผู้อ่านท่านผู้เจริญสั่งให้นิติภูมิ  1. เปิดฟ้าวัฒนธรรมการเมืองเขมรที่มีมาแต่โบราณนานมาจนถึงปัจจุบัน  และ  2. สรุปนิสัยอันแท้จริง  (สันดาน)  ของเขมรให้คนไทยทราบ

นิติภูมิเห็นคำสั่งให้เขียนก็สะทกสะท้านจนเหงื่อออกโชกตัว  เขียนถึงเขมรครั้งใดไม่รู้สึกตื่นเต้นและประหม่าใจเหมือนครานี้  ผู้อ่านท่านผู้เจริญ  ผมขออนุญาตเรียนว่า  ทั้งประเทศเขมรมีแต่พวกเจ้าเล่ห์  เฉโก  ทุกทีที่นิติภูมิเขียนถึงสามนตประเทศ  ซึ่งหมายถึงประเทศเพื่อนบ้านใกล้เคียง  ถ้าผู้อ่านท่านสังเกตก็จะพบว่ามีแต่สัมโมทนียกถา  ทั้งคอลัมน์เต็มไปด้วยถ้อยคำอันที่เป็นบันเทิงเริงใจด้วยประสงค์ให้บังเกิดศุภผลแก่เพื่อนบ้าน  แต่สิ่งที่ไอ้พวกมดถ่อหมอผีเขมรทำกับไทยในสัปดาห์ที่แล้ว  สั่งสมให้พี่น้องประชาชนคนไทยเกิดปฏิฆะคับแค้น  มีแต่ความขึ้งเคียด  นิติภูมิเองก็ถึงกับหมดความเพียร  แพ้แม้แต่สงครามความประสงค์ที่จะทำให้เกิดความเจริญสามัคคีในหมู่ภูมิภาค 

ฐานะที่เกิดในปัจจันตชนบท  แดนดินถิ่นปลายเขตไทยที่ติดเขมร  ผมเองพอเป็นนักเลงในเรื่องกัมพูชาอยู่บ้าง  ก็ขอนำมาปาฐกถาเพื่อให้สมประโยชน์ผู้อ่านท่านผู้เจริญ  ดังนี้

อาจจะเป็นด้วยบุพกรรม  คือกรรมที่มีมาแต่ชาติปางก่อน  การเมืองเขมรจึงมีแต่ความวุ่นวาย  นักการเมืองเขมรส่วนใหญ่เป็นพวกที่ลิ้นตวัดถึงใบหู  ผู้นำแต่ละคนไม่ว่ามาจากไพร่หรือเจ้า  ล้วนแต่ปลิ้นปล้อน  กลอกกลิ้งเป็นลูกมะนาว  เจรจาต่อรองอันใดก็มีแต่พวกกัดหางตัวเอง  พูดวนไปวนมาหาข้อสรุปไม่ค่อยได้  บางคนเป็นนักวิชาการใส่แว่นตาหนาเตอะ  ก็นึกว่าจะพอ
พึ่งพาได้บ้าง  สุดท้ายก็กลายเป็นคนที่แปรปากหลากคำ  พูดกลับกลอกไม่ยั่งยืนคำ

นิติภูมิเคยเตือนถึงภัย  สันดานเขมร  ในเปิดฟ้าส่องโลก  ฉบับวันพฤหัสบดีที่  10  ..  2540  มาแล้ว  ขออนุญาตคัดบางย่อหน้า  เพื่อนำมาเปรียบเทียบกับสิ่งที่เกิดขึ้นเมื่อสัปดาห์ที่แล้ว  ดังนี้นิสัยเขมรชอบแบ่งพวก  แบ่งฝ่าย  ติดพึ่งพิงมหาอำนาจ  ปกครองตนเองไม่เป็น  คบใครเป็นเพื่อนก็ไม่เป็น  ถ้าคบในฐานะลูกน้องละก็พอได้  สมัยที่คมนาคมยังไม่เจริญ  รถเรือยังแล่นไม่เร็วปรู๊ดปร๊าดเช่นทุกวันนี้  เขมรพึ่งพามหาอำนาจไกลๆ  ไม่สะดวก  ก็ซบมหาอำนาจไทยบ้าง  ญวนบ้าง  สลับกันไป

ในไทยรัฐฉบับวันพฤหัสบดีที่  10  ..  2540  นิติภูมิยังอัญเชิญพระราชดำรัสของล้นเกล้าฯ  รัชกาลที่  3  ซึ่งพระองค์ทรงเคยมีรับสั่งว่า

เขมรมักจะต่อสู้ฆ่าฟันแย่งราชสมบัติกันเองเสมอ  ฝ่ายแพ้ก็ไปขอความช่วยเหลือเพื่อนบ้านรัฐหนึ่ง  ฝ่ายชนะก็เลยต้องขอกำลังจากอีกรัฐหนึ่ง

ผู้อ่านท่านผู้เจริญครับ  ลองพิจารณาทัศนคติของญวนที่มีต่อเผ่าพันธุ์เขมรดูบ้าง  จักรพรรดิเกียลองของญวนทรงเคยมีรับสั่งถึงสันดานเขมรดังนี้

เขมรเป็นประเทศเล็ก  เราควรช่วยเหลือดูแลเหมือนเด็กคนหนึ่ง  เราจะเป็นแม่ให้  พ่อคือสยาม  เมื่อเด็กมีปัญหากับพ่อ  ก็สามารถคลายทุกข์โศกโดยโอบกอดแม่  เมื่อเด็กไม่มีความสุขกับแม่  ก็วิ่งไปขอความช่วยเหลือจากพ่อ

ตั้งแต่  ..2536  นิติภูมิเข้าไปเขมรบ่อยครั้ง  เข้าไปช่วยเหลือเกื้อกูล  เข้าไปให้คำปรึกษา  ความพยายามที่ลงทุนลงแรงไปเพื่อให้เขมรเจริญทัดเทียมเพื่อนบ้าน  ทุ่มเทลงไปให้เท่าใดก็เสียเปล่า

ที่จริงนิติภูมิแขยงแขงขนและไม่อยากเกี่ยวดองหนองยุ่งเขียนเกี่ยวกับเขมรอีก  แต่เพื่อปฏิการตอบแทนพระคุณท่านผู้อ่าน  ให้ได้รู้จักความเจ้าเล่ห์  เฉโกของเขมร  ก็ต้องมาต่อกันในวันพรุ่งนี้

http://www.nitipoom.com/th/article1.asp?idOpenSky=1545&ipagenum=1

พุธ ๕ ก.พ. ๔๖

สันดานอันแท้จริงของเขมร  (2)

เมื่อคืนสนทนากับคนไทยที่เคยเป็น  เขมรนิยม  คือเคยรักเขมร  ช่วยเขมร  ทุ่มเทให้เขมร  แต่ปัจจุบันต่างต้องมาปริเทวกถา  กล่าวรำพันด้วยความเสียใจ  ว่าสิ่งที่ทุ่มเทไปตลอดระยะเวลา  10  ปี  เพื่อช่วยเขมรนั้น  สูญเปล่า

หลังสนทนา  นิติภูมิหลับไปแล้วก็ฝันเห็นภาพที่ไอ้เขมรระยำยํ่ายีสถาบันสำคัญของคนไทย  ก็ให้โศกาดูรเดือดร้อนด้วยความโกรธ  โกรธแม้แต่ขณะอยู่ในความฝันนั้น

ตื่นนอนเมื่อตอนเช้าตรู่  สิ่งแรกที่ผมทำได้ก็คือ  จับปากกาเขียนเรื่อง  สันดานอันแท้จริงของเขมร  รับใช้ท่าน

เมื่อวาน  ผมเขียนถึงกระแสรับสั่งของล้นเกล้าฯ  รัชกาลที่  3  แห่งราชวงศ์จักรี  และรับสั่งของจักรพรรดิเกียลองของญวน  ทั้งสองพระองค์มีรับสั่งถึงเขมรไว้ได้อย่างถูกต้อง  แม้ว่าเวลาจะผ่านไปนานแล้ว  แต่สันดานเขมรที่แสดงออกในปัจจุบันก็ยังเป็นจริง

วันนี้  ลองมาดูจดหมายของจักรพรรดิมินห์มาง  พระองค์ทรงมีจดหมายถึงข้าราชการญวนที่ส่งไปปกครองเขมร  ข้อความตอนหนึ่งเป็นดังนี้

พวกเขมรเป็นคนป่า  ตอนนี้กลายเป็นลูกหลานเราไปแล้ว  จงสอนธรรมเนียมของเราให้  ข้าได้ยินมาว่า  แผ่นดินคนป่านี้สมบูรณ์นัก  มีวัวมาก  แต่คนไม่รู้จักเกษตร  ปลูกข้าวกินได้วันละ  2  มื้อ  แต่ปลูกเก็บไว้ไม่เป็น  รากเหง้ามาจากความขี้เกียจ

จงถ่ายทอดคำสั่งข้า  สอนคนป่าให้มันรู้จักใช้วัว  ให้เลี้ยงหมูและเป็ด  ในเรื่องของภาษา  สอนให้มันรู้จักภาษาญวน  แต่งกายเหมือนเรา  มารยาทที่โต๊ะอาหารก็ต้องฝึกหัด  หากมีประเพณีอะไรที่ป่าเถื่อน  ถ้าต้องบังคับให้เลิกได้  ก็จงทำ

ผู้อ่านท่านผู้เจริญ  ประเพณีที่ญวนบังคับเขมรเมื่อสมัยร้อยกว่าปีที่แล้วมาก็คือ  ญวนสั่งให้เขมรทุกคนนุ่งกางเกงแทนผ้าถุง  ไว้ผมยาวแทนผมสั้น  เลิกใส่เสื้อแหวกข้าง  เลิกนุ่งผ้าเตี่ยว  ห้ามกินข้าวด้วยมือ  ให้คุกเข่าคำนับแทนการยืนตรง  ฯลฯ

ชาวไทยที่ผมรู้จักรุ่นแล้วรุ่นเล่า  หมดความเพียรยอมแพ้นิสัยคนเขมร  ไม่ว่าจะมีมโนประณิธาน  ตั้งความปรารถนาในใจเพื่อช่วยเขมรเอาไว้ยิ่งใหญ่เพียงใด  ก็ต้องยอมแพ้ 

สันดานคนเขมร  ท่านเหล่านี้ต่างกวัดไกวไสส่ง  สาปแช่งว่าขออย่าได้พบเจอมนุษย์เขมรอีก  ไม่ว่าเขมรเด็ก  เขมรหนุ่มสาว  หรือเขมรเฒ่า

อ้ายเขมรเด็กก็อีลอยป่อยแอ  ชักช้าอืดอาด  อ้ายเขมรหนุ่ม  เขมรสาว  ก็ทำงานเหมือนหมาเลียนํ้าร้อน  สั่งงานอะไรไปไม่เคยทำได้เรียบร้อย  ไว้ใจไม่ได้  มีเงินค่าจ้างติดกระเป๋าเพียงนิดหน่อยก็เริ่มทำตัวดุ้งดิ้งเหมือนลิงได้ตุ้ง  สะดุ้งเหมือนกิ้งก่าได้ทอง  ไม่ทงไม่ทำมันแล้วงาน  ขี้คร้านเหมือนเรือด  คอยแต่จะนอนกินค่าจ้างเก่า  นอนแช่แผ่อยู่ที่บ้าน  จนเงินหมดจึงกลับมาขอเข้าทำงานใหม่  อ้ายเขมรแก่ส่วนใหญ่ก็มีแต่ไอ้พวกตาเฒ่าเจ้าเล่ห์  ไปดูเถิดครับ  พวกนี้มีแต่ใหญ่พร้าวเฒ่าลอกอ  อายุมากเสียเปล่า  หาพวกที่มีลักษณะเป็นผู้ใหญ่ไม่ใคร่ได้

สุดท้ายพวกเราก็มานั่งสรุปกันว่า  เรื่องนิรามงามดีใดๆ  ในโลกที่เกิดกับมนุษย์เผ่าพันธุ์อื่น  นำมาใช้กับเขมรไม่ได้  คนไทยทุ่มเทช่วยเขมรเท่าใด  ก็สร้างปราติหารย์ให้บังเกิดในแผ่นดินเขมรไม่ได้  อันศานติสุขไม่มีทางอุบัติแก่ผู้คนที่อาศัยอยู่ในแผ่นดินต้องสาปแห่งนี้

ไม่ต้องพวกเราคนไทยยุคใหม่หรอกครับ  แม้แต่จักรพรรดิมินห์มาง  ซึ่งเป็นพระเจ้ากรุงญวนที่ทรงพยายามปรับปรุงสันดานเขมรเมื่อร้อยกว่าปีที่แล้ว  ก็ยังยอมแพ้  สุดท้ายพระองค์ก็มีรับสั่งว่า

ธรรมเนียมคนป่าต่างจากเรามาก  แม้จะยึดแผ่นดินได้ทั้งหมด  ก็ไม่แน่ว่า  เราจะเปลี่ยนนิสัยใจคอและประเพณีของมันได้

..2386  เจ้าพระยาบดินทรเดชา  รายงานกลับมายังกรุงเทพฯว่า

เราอยู่เขมรมา  3  ปี  ไม่ได้อะไรเลย  อาหารก็ไม่มี  ต้องเข้าป่ากินใบหญ้าและรากไม้  ทหารในกองทัพสยามเกือบพันคนต้องอดตายเพราะขาดอาหาร

ผู้นำเขมรทั้งหลาย  ทั้งขุนนาง  นายอำเภอ  และประชาชนธรรมดา  ทุกคนไร้เดียงสา  โง่เขลาเบาปัญญาและหลอกง่าย  พวกนี้ไม่รู้ว่าอะไรแท้  อะไรปลอม

ผู้อ่านท่านผู้เจริญ  นิติภูมิขอเรียนว่า  มนุษย์หลายพันธุ์นั้น  มืดมา  สว่างไป

แต่สำหรับเขมร…..

มืดมา  มืดไป  จริงๆครับ

http://www.nitipoom.com/th/article1.asp?idOpenSky=1546&ipagenum=1