កេងប្រវ័ញ្ចសាក់៖ លាវមានស្ដេចសីហនុឯណា ម៉ិចគេបានឯករាជ្យដែរ? ខែ មិថុនា 14, 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.4 comments
ស្ដាប់វិទ្យុអាស៊ីសេរីយប់ម៉ិញលោកមួយនោះ ដែលគេហៅថាបណ្ឌិតអាចម៍ផេះនោះរកឃើញថ្មីទៀតហើយកនយើង។
ឯករាជ្យខ្មែរមានបានមកដោយសារខ្មែរពីណា? បានដោយសារបារាំងចាញ់សង្គ្រាមនៅបៀនឌៀនហ្វូ ទេតើហ៍។
ស្ដេចសីហនុម្នាក់ឯងហ្នឹងទៅធើអីឈ្នះបារាំង? នាំគ្នាកាន់កាំភ្លើងឈើហ្នឹងបារាំងវាព្រឺរោមអីវា។ស្រុកលាវគេមានស្ដេចសីហនុឯណាម៉េចក៏គេបានឯករាជ្យដែរ?
សម្អាងអីពួកខ្មែរឥស្សរៈនៅក្នុងព្រៃប៉ុន្មាននាក់ហ្នឹង។ ស៊ឹងង៉ុកថាញ់ រត់ទៅនៅបន្ទាយមានជ័យសល់តែពីរបីនាក់នៅជិតគាត់ហ្នឹងធើអីបារាំងបាន? sic
ចុះលាវ គេគ្មានមេដឹកនាំ គ្មានលាវឥស្សរៈរបស់គេទេហ្អី? ឱ! បង្កងខួ។ ខ្មែរមានអ្នកចេះដឹងធុនហ្នឹង មិនបាច់មានក៏បានដែរ។
និយាយទៅតាមខួតាហ្នឹង ខ្មែរគ្មានបានធើអីល្អសម្រាប់ខ្មែរទេ។ ឯករាជ្យខ្មែរតាមពិតទៅបានដោយសារយួនទេតើហ៍។ ច្នេះពួកយួនមានគុណជាមួយខ្មែរមួយកម្រិតទៀតហើយកនយើង។ជួយខ្មែរចេញពីអាពតហើយជួយខ្មែរបានឯករាជ្យទៀត។
មិនដឹងតាហ្នឹងគាត់កើតពីស្អីបានជាស្អប់ខ្មែរស្អប់អ្នកដឹកនាំខ្មែរយ៉ាងទាន់ហន់ដូចនេះ?!






