jump to navigation

វេបសៃត៍​ខ្មែរ​ឆ្កួត​មួយ​ ខែ មិថុនា 20, 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីភាសា.
17 comments

មិន​ដឹង​មាន​នរណា​ធ្លាប់​បាន​ចូល​មើល​វេបសៃត៍​មួយ​នោះ ដែរ​ឬ​ទេ ជា​វេប​មួយ​ឈ្មោះ​អ្វី​ដែល​គេ​ហៅ​ថា មណ្ឌល​វប្បធម៌​ខ្មែរ លេង​សុទ្ធ​តែ​យូនីកូដ​ផង​។ មិន​ដឹង​ជា​ពួក​គាត់​នៅ​ខំ​ប្រឹង​ធ្វើ​ខុស​គេ​ដល់​ណា​ទៀត​? ល្មម​តាម​គេ​តាម​ឯង​ក្នុង​ស្រុក​ផង​ទៅ លោក​តា​ៗ​អើយ​។ នៅ​ធ្វើ weired នាំ​ខូច​ដល់​ខ្មែរ ពេល​ណា​ឈប់​។ គេ​មាន​ទាំង​ខំ​ចង់​ងាប់​ចង់​រស់ ធើ​វចនានុក្រម ឲ្យ​ពួក​ម្ដែង​ខ្មែរ សរសេរ​តាម ដើម្បី​ឲ្យ​ត្រឹមត្រូវ ដូច​គ្នា ជា​គំរូ និង​តម្លៃ​ភាព​ជា​ភាសា របស់​ជនជាតិ​មួយ​ដែល​មាន​ឯករាជ្យ ម៉េច​ក៏​ចេះ​តែ នាំ​គ្នា​អូស​ទៅ​លិច ទៅ​កើត​ដល់​ណា​?

អា​បែប​ធ្វើ​ចេះ​តែ​ឯង​ហ្នឹង ខ្ញុំ​ថា​មិន​មែន​ជួយ​ជាតិ​ទេ មិន​មែន​ជួយ​រក្សា​ភាសា​ជាតិ​ទេ គឺ​វា​ជួយ​បំផ្លាញ​ទៅ​វិញ​។ ធ្វើ​ឲ្យ​រញេរញៃ​។ កូន​ខ្មែរ ជំនាន់​ក្រោយ​ឡប់​ខួរ មិន​ដឹង សរសេរ​មួយ​ណា​ខុស មួយ​ណា​ត្រូវ​។ នេះ​ហើយ​សឹង​ជា​លទ្ធផល របស់​តា​ៗ​ឯង​អស់​ហ្នឹង មក​ដល់​បច្ចុប្បន្ន​នេះ​។

លែង​មាន​អស់​ហើយ​ស្រៈ​ពេញ​តួ ក្នុង​វេប​មួយ​ហ្នឹង​។ អក្សរ ដូរ​ខ្ទេច​អស់​រលីង​។ តួយ៉ាង គេ​សរសេរ​៖

- អិលូវ
- កន្ដាល
- អុសភា​(​ខែ​ឧសភា​)​/​អុបសគ្គ
- អោកាស​/​អោយ​/​អោ​! (​សំឡេង​ឧទាន​)
- រឺ
- អែ​/​អ្នក​ចំរៀង​អែក (​មិច​មិន​សរសេរ នាក់​ចំរាង​អែក ទៅ​តា​?​)
។ល។

លែង​មាន​អស់​ហើយ​ពាក្យ​តម្រួត គេ​ឡប់​មក​សរសេរ​ជា​ព្យាង្គ​រាយ​វិញ​។ ចុះ​បើ គ្រាន់​បើ មិច​មិន​សរសេ​រ៖ កាញ់ញ៉ា (​ខែ​កញ្ញា​, នាង​កញ្ញា​)​, ដន់ត្រី (​តន្ត្រី​)​, … ។ល។ ទៅ​? ម៉េច​ចាំ នៅ​សរសេរ​ត្រួត​គ្នា​ដដែល​ធ្វើ​អី​? ចង់​ឆ្ងល់ ទៀត​ហើយ​ពួក​ម៉ាក​!

ធ្លាប់​ផ្ញើ​អ៊ីមែល​ទៅ​សួរ​សុំ​បំភ្លឺ ដែរ ធ្វើ​ឫក​មិន​តប​។ ចាំ​អី​ទៀត​សរសេរ​ដាក់​ទី​នេះ​ម្ដង​!

តួ​យ៉ាង​ត​ទៀត​៖

ស្ដាប់​មើល​ទៅ​ពរ​របស់​គេ​គួរ​ឲ្យ​ចង់​សើច​។ ធ្វើ​ម៉េច​ប្រទេស​រីក​ចម្រើន​បាន​ទៅ​រួច បើ​ខ្លួន​គិត​តែ​ចង់​ធើ​អី​ខុស​គេ មិន​ឯកភាព​ជា​មួយ​គេ តាំង​ពី​អារឿង​ភាសា​នេះ​បាត់​ទៅ​ហើយ​។ រក្សា​ទំនៀម​ទម្លាប់​, គតិ​បណ្ឌិត​អី​បាន លោក​អើយ​! វា​មិន​ខ្មេះ​ទេ​៕