jump to navigation

នាយ​សររ៉ាម បើក​ឡាន​បុក​មនុស្ស​ស្លាប់ ខែ មិថុនា 21, 2007

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.
4 comments

 

តារា​ឯក​ឈ្មោះ​ល្បី​ថៃ នាយ សររ៉ាម ទេពពិទ័ក្ស (ศรราม เทพพิทักษ์) កាល​ពី​យប់​ម៉ិញ​នេះ (​យប់​ថ្ងៃ​ទី​២០​) បាន​បើក​ឡាន​បេអឹមឌុបដឺវ៉េ ជា​ទី​ស្រឡាញ់​របស់​ខ្លួន ទៅ​បុក​តូប​ទូរស័ព្ទ​សាធារណៈ បុក​ដើម​ឈើ​តាម​ចិញ្ចើម​ថ្នល់ និង​បុក​ស្ត្រី​រើស​សំរាម រហូត​បាត់បង់​ជីវិត​។ តែ​សំណាង​ល្អ តារា​រូប​នេះ មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ ថែម​ទាំង​ចេញ​ពី​ក្នុង​ឡាន​មក​សុំ​ទោស និង​ធានា​ខុស​ត្រូវ​គ្រប់​បែប​យ៉ាង​នូវ​អ្វី ដែល​បាន​កើត​ឡើង​ទៀត​។

ក្រោយ​មក​តារា​រូប​នេះ ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​៕

អាន​ព័ត៌មាន​ភាសា​ថៃ​៖ http://manager.co.th/Crime/ViewNews.aspx?NewsID=9500000071904