កំប្លែងសើចចុកពោះ ថ្ងៃពុធ 27 ខែមិថុនា 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.trackback
សុំទោសបងប្អូន ង៉ៃនេះមិនដឹងដាក់អី ក៏នឹកឃើញដាក់រូបថតមួយនេះ គ្រាន់បងប្អូន អង្គុយសើចលេង ហាហាហា…
រូបនេះថតកាលពីទៅសិង្ហបុរីលើកដំបូងឆ្នាំ២០០១។ រកមើលមើល៍ឃើញខ្ញុំដែរទេ? ស្អាតដូចតួកុន អត់បាយស៊ី !ឡ!








កំប្លែងស្អី? សើចត្រង់ណា? ចេះតែមានតាម៉ងហើយ!!
មិនដឹងរូបតាភាក់ឯងមួយណាទេ តែរូបទាំងអស់ហ្នឹងគ្មានពីណាស្អាតអីមួយ!!
ចុះហ្នឹងមិនសើច ហាហាហា…
អាតាភ័ក្រ្តឯងកាលហ្នឹង ស្គមម្លេះ។ នៅទីពីរពីស្តាំមែនទេ?
និយាយចឹង ខ្ញុំដូចជាឃើញពួកម៉ាក់ខ្ញុំម្នាក់ក្នុងនោះដែរ។ សុភ័ក្រ្តឯង មានស្គាល់ឈ្មោះលីណាទេ។ ម្នាក់ឈរកណ្តាល រាងដូចវាចឹង។ បើខ្ញុំថាមិនខុសទេ វាទៅកម្មវិធីហ្នឹង ប្រមាណឆ្នាំ ២០០១ ដែរ។
ស្គមដូច វ៉ាំងឌឺ lolzzzz !
ស្អីទេមង្គល, ថាមិនខុសថាមិនត្រូវស្អី គេសរសេរដាក់ប៉ុណ្ណាប៉ុនណី ថាកាលពីគេទៅសឹង្ហបូរី ឆ្នាំ២០០១ ម៉ោឯងធ្វើជានិយាយប្រមាណឆ្នាំ ២០០១ អីណ៎ា
ម្នាក់ហ្នឹងតែចឹងឯងលោកវីអើយ កុំប្រកែប្រកាន់អី។
ម្នាក់ហ្នឹងហើយ មង្គល តែឥឡូវ បាត់ទំនាក់ទំនងហើយ មិនដឹងជារសាត់ បាត់ទៅណាអស់ហើយទេ។
និយាយពីរឿងស្គម ឥឡូវហ្នឹង ក៏នៅស្គមដែរ មិនដូចអ្នកខ្លះធាត់ដូចជ្រូក ចាំមើលជួបគ្នាទៅ ដឹងហើយ ហេហេ…
និយាយទៅចង់ស្គមជាងអាវ៉ាំងដឺទៀត ហា៎!
គ្មានសើចអាលីង! ហាហាហា
មានអ្នកខ្លះជ្រូក មានអ្នកខ្លះស្គម… គិតៗទៅ… ហាហាហា
លីណា មកនៅអាមេរិកជិតពីរឆ្នាំហើយ។ វានៅ Philadelphia។ កាលខ្ញុំទៅលើកមុន បានជួបវាដែរ។
និយាយពីរឿងធាត់ស្គមចឹង មានតែខ្ញុំទេ បានមានរាងសមល្មម។ មិនធាត់ មិនស្គម។ ហាហាហា។
នឹងហើយ ធ្លាប់ឮរហៀងៗ ដែរ ថាទៅនៅអាមេរិក។ ឮថាការទៅនៅផងអេ!
លោកមង្គលឯង រាងស្រដៀងបាវដាក់កន្ទួក គ្មាននរណាគេយក៍ធើប្ដីទេ។ ហាហា…
ទៅជាចឹងទៅ? ចង់ឆ្ងល់!!!!
ហាហាហា….
សមមុខ! មិនបាច់ឆ្ងល់ទេ ! ហាហាហា
ចូលមកនេះមិនមែនសើច post ទេ តែចូលមកសើចព្រោះមានមនុស្សប្រកែកគ្នាច្រើនគួរឲ្យចង់ស្ដាប់! ហាហា
ចាញ់បោកម្ចាស់ប្លក់នេះអស់ម៉ាក្ដារ! យីសចំជាស៊យមែនថ្ងៃនេះ!!!
ស៊យថែមលើស៊យ…
ហាហាហាហ….សុំសើចមួយជាការចាប់ផ្តើមផាអ្នកទាំងអស់គ្នា
កាភាក់ឯងហ្នឹងបើនិយាយពីស្គមគឹវាអស់ថាទៅហើយ ក្នុងរូបកាល២០០១ ហ្នឹងសង្ស័យនៅកើតអេដស៍មើល៍ទៅ បើនិយាយពីបង់គល់វិញ គ្មានទេនៅតែង៉ៃគេចាប់ខ្វៃទេតែដើរតាមផ្លូវមិនសមើលមុខមើលក្រោយ កុំហៅគាត់បាវកន្ទក់ ហៅគាត់ “យក្សស៊ីកន្ទក់” មិនថាតែបងគល់ទេជ្រូក តែល្បងវីវិញឳជ្រូកហើយកុំមើល ខ្លាចកូនកើតមកកាត់ដូច។ ហើយបើបឿនវិញ រិតតែនិយាយលែងចេញហើយ ខ្ញុំប្រសិទ្ធនាមគាត់ “បុរសទុក្ខព្រួយ” មុខគាត់កញ្ចាស់ព្រោះព្រួយពេក ហ៊ីយ…ពេលនឹកឃើញដល់ការដ្ឋវិញខ្ញុំមិនចេះតែថាទេ គាត់គួរតែមានឈ្មោះក្រៅមួយទៀតថា “បងប្រុញ” ហាហាហា…
ចុះច័ន្ទវិញ??ឈប់គិតមើលតិចសិន….ណាស់ហើយយល់ច័ន្ទជាសុភាពនារីខ្ចិលផាដូរម៉ូតសកមាន់់ចែហ្នឹងចេញនៅច័ន្ទ???
ការផាចប់ដោយសង្ខេប…អផ្សុកពេកអត់ដឹងធើអីក៍ម៉ោខំមែនផាអ្នកទាំងអស់គ្នាទៅហ្នឹងណា។
ឱ! មានមនុស្សអង្គុយចាំផាដែរណ៎… អផ្សុកពេកហ្អី?
នែពូអាចម៏គោ!ល្មមៗបានហើយ មកអង្គុយដាក់ឈ្មោះអោយគេអី???
តិចព្រួតគ្នាវ៉ៃយំអាទ្បូវ !!!
ថាឲ្យចន្ទមិនស្អីទេ តែម៉េចម៉ោថាឲ្យគ្នាឯងដែរ ។ មានស៊ីផឹកអត់ហៅទៅទេ!!
កាឌិត! លេងម៉ារ៉ាស់អត់មានជនណាមួយរួចខ្លួនសោះ! ឯងខំភ័យអរៗជំនួសចន្ទ តែនៅតែចៀសមិនផុត ត្រូវហ្នឹងគេដែរ! ពួកយើងជនរងគ្រោះ ចាំអង្កាលទៀត ម៉េចមិនព្រូទៅ… lolzzzzz យ៉ាប់ណាស់ហេតុតែមនុស្សគេមានស្នេហា មើលលែងឃើញស្អីៗនៅជុំវិញខ្លួនថាល្អអស់ហើយ ពិតជាដូចគេថាមែន “មោបាំងជញ្ជាំងបិទ បន្ទប់បិទជិតមានតែយើងពីរនាក់!” ហ៊ឺស យកម៉ាប៊ឺបវិញទៅ!
សុំថែមម៉ាម៉ាត់ទៀតរឿងមោបាំង “មនុស្សនៅរៀនពេញថ្នាក់ គេស្អីណាទៅសរសេរដាក់ខ្នង សារភាពស្នេហាស្នេហ៍ហឺត” ថាយ៉ាប់គឺយាប់ហើយ !!! ហាហាហាហា
និយាយអ៊ីចឹង រឿងស៊ីផឹករបស់ពួកយើង ដល់ណាហើយ? គិតគូរឲ្យឆាប់ៗទៅ កុំឲ្យតាបិឌិតហ្នឹងដឹង ។
អរគុណបងប្រុសវីដែលបារម្ភពីប្អូន….
មែននិយាយបានល្អ តាប៉ិឌិតហ្នឹងមោបាំងអស់ហើយ ហាហា
ចឹងបានគេថា ស្នេហាធើឲ្យផ្អៀងផែនដីអស់ហើយ…
ចុះវាយ៉ាងម៉ិចហ្នឹង? នាំគ្នាតវ៉ាពេញប្លុកខ្ញុំទៅវិញ?! ចង់ឆ្ងល់! ហេហេហេ!!!
សាមគ្គីគ្នាណាស់
អត់យល់ និងមិនយល់
សួស្តី តើអ្នកទាំងអស់គ្នាសុខសប្បាយជាទេ?
សួស្តី តើអ្នកទាំងអស់គ្នាសុខសប្បាយជាទេ? អាយ អេម សូរី no សើច
អត់យល់ និងមិនយល do u know?
សូមជួយសសេរពាក្យខ្មែរឲ្យបានត្រឹមត្រូវផងបានទេ?ង៉ៃ»ថ្ងៃ
[...] កំប្លែងសើចចុកពោះ [...]