កូរ៉េប៊ីប៊ីឃ្យូ ខែ កញ្ញា 7, 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, 한국어.4 comments
ចាំមិនភ្លេចទេអនុស្សាវរីយ៍ពេលត្រឡប់មកដល់សេអ៊ូលវិញ ម៉ែអើយម៉ែ ញ៉ាំសុទ្ធតែរបស់ឆ្ងាញ់ហ្មង! ឡ!
ល្ងាចដំបូងនាំគ្នាដើរចុះដើរឡើង ក៏ប្រទះហាងមួយលក់ប៊ីប៊ីឃ្យូ ចាំអីទៀត? ម្នាក់ៗ ត្របាញ់ចូលហាង។ លោកអើយ អារឿងតម្លៃនោះ គេនាំគ្នាលែងគិតហើយ។ បើរវល់តែពីគិតតម្លៃធៀបជាមួយស្រុកខ្មែរនោះ លែងបានរបស់ញ៉ាំហើយ!
និយាយទៅហាងមួយនឹងប៊ីប៊ីឃ្យូគាត់ឆ្ងាញ់អស្ចារ្យតែម្ដង។ មានទាំងសាច់ជ្រូកបីជាន់ និងសាច់ប្រឡាក់។ យកមកអាំង។ ហ៊ឺម! និយាយដល់នេះស្រក់ទឹកមាត់។ ង៉ៃណោះ ញ៉ាំគ្នា៧នាក់។ កូរ៉េ២គ្រឿង ខ្មែរ២គ្រឿង សៀម១គ្រឿង ហុងកុង១គ្រឿង និងរុស្ស៊ី១គ្រឿង។ គិតទៅង៉ៃណោះ អស់ម្នាក់ជាង ១៥ដុល្លារ។ គួរសម នៅរៀងគ្រាន់បើ។ ព្រោះហោប៉ៅ នៅធំ ហាហា… ដល់ស្អែកបានដឹងថាហោប៉ៅស្ប៉ែត។ !ឡ!





មើលតែរូប ក៏ដឹងថាវាឆ្ងាញ់ដល់កដែរ មែនទេបងប្អូន?!! ![]()
ចាំង៉ៃណាទៅកូរ៉េជាមួយញុំ ញុំនាំទៅញ៉ាំ ហាហា
_____________________________________________________
អានប្រកាសទាក់ទង៖
១. Korean pop star
២. My first fast food in Seoul (រឿងរ៉ាវតភាគនៅកូរ៉េ)
៣. Terrible Noodle
៤. វេទិកាយុវជនអន្តរជាតិលើកទី១៨ នៅប្រទេសកូរ៉េ
៥. មីកូរ៉េ (Korean noodle)
៦. My first Korean food in Seoul
៧. ហាឡូបងប្អូនពីកូរ៉េ
៨. កូរ៉េ






