ដឹងបានដីពីណាបាត់ឲ្យគេ?!! សៀមមិនចោលក្បួន! ខែ កញ្ញា 15, 2007
Posted by សុភ័ក្ត្រ in ภาษาไทย, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.23 comments
កាលពីប៉ុន្មានខែកន្លងទៅនេះ ខ្ញុំបានទទួលអ៊ីមែលមួយពីពួកម៉ាកដែលជាជាតិសៀមរបស់ខ្ញុំ។ វាផ្ញើតៗគ្នាទៅឲ្យជនជាតិវា តែប្រហែលវាភ្លេច ក៏ដោយខ្ញុំម្នាក់នៅទីនោះដែរទៅ។ ខ្ញុំថារកប្រែសេចក្ដីដាក់ក្នុងប្លក់ដែរ តែចេះតែគ្មានពេល។ ក្រោយមកលោកវី បានផ្ញើ អ៊ីមែលដូចគ្នានេះដែរ បន្តមកខ្ញុំ។ ខ្ញុំមិនដឹងគាត់បានពីណាទេ។
អ៊ីមែលដែលគេផ្ញើតៗគ្នា សឹងពេញនគរថៃនោះ មានចំណងជើងថា “ FW: แผ่นดินไทย..คงไว้..ให้ลูกหลาน..ส่งต่อ… ” ប្រែសេចក្ដីថា ផែនដីថៃនៅគង់វង្ស ឲ្យកូនចៅជំនាន់ក្រោយ សូមផ្ញើបន្ត…។
អ្វីដែលខ្ញុំបានដាក់នៅទីនេះ គឺគ្មានបំណងឲ្យនរណាម្នាក់សឹងសម្បារជាពិសេសបងប្អូនរួមជាតិ ជាមួយប្រទេសជិតខាងទេ។ តែនេះសុទ្ធសឹងជាព័ត៌មានមានតម្លៃមហាសាលមួយ ដែលយើងជាខ្មែរ គួរយល់ដឹង ពីអ្វីដែលកើតមាននៅក្បែរៗយើង។ ពីគំនិតនិងក្ដីប្រមាណពីជាតិមួយដែលចិញ្ចឹមចិត្តថាខ្មែរបានលួចដីពីគេ។
អ្វីដែលគួរអស់សំណើច និងរកអ្វីនិយាយមិនបាននោះគឺគេបាននិយាយថានៅគ្រាទី៧ និងគ្រាទី១០ គេបានបាត់បង់ផែនដីខ្មែរ និងលាវទៅឲ្យបារាំង?!! គិតទៅពួកនេះ អត់កេរ្តិ៍ខ្មាសមែន!!!

















គិតៗទៅ ប្រទេសដែលនៅជុំវិញវាសព្វថ្ងៃនេះ សុទ្ធសឹងជាដីដែលវាថា បានបាត់បង់មក ឬប្រទេសទាំងនោះបានលួចដីវា ដែលម៉ែឪគាត់ដាំទុកមកឲ្យ៕
_________________________________________________________
ប្រកាសដូចគ្នា៖
១. Repost: ដឹងបានដីពីណាបាត់ឲ្យគេ?!! សៀមមិនចោលក្បួន!
២. វីដេអូឃ្លីបក្នុងវេប ‹នាយករដ្ឋមន្ត្រីថៃ› បំភ្លៃពីការខ្មែរយកទឹកដីថៃ






