jump to navigation

ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន! ខែ កញ្ញា 15, 2007

Posted by សុភ័ក្ត្រ in ภาษาไทย, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​ពួក​ម៉ាក​ដែល​ជា​ជាតិ​សៀម​របស់​ខ្ញុំ។ វា​ផ្ញើ​ត​ៗ​គ្នា​ទៅ​ឲ្យ​ជនជាតិ​វា តែ​ប្រហែល​វា​ភ្លេច ក៏​ដោយ​ខ្ញុំ​ម្នាក់​នៅ​ទី​នោះ​ដែរ​ទៅ។ ខ្ញុំ​ថា​រក​ប្រែ​សេចក្ដី​ដាក់​ក្នុង​ប្លក់​ដែរ តែ​ចេះ​តែ​គ្មាន​ពេល។ ក្រោយ​មក​លោក​វី បាន​ផ្ញើ អ៊ីមែល​ដូច​គ្នា​នេះ​ដែរ បន្ត​មក​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​គាត់​បាន​ពី​ណា​ទេ។

អ៊ីមែល​ដែល​គេ​ផ្ញើ​តៗ​គ្នា សឹង​ពេញ​នគរ​ថៃ​នោះ មាន​ចំណង​ជើង​ថា “ FW: แผ่นดินไทย..คงไว้..ให้ลูกหลาน..ส่งต่อ… ” ប្រែ​សេចក្ដី​ថា ផែន​ដី​ថៃ​នៅ​គង់វង្ស ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ សូម​ផ្ញើ​បន្ត…។ 

អ្វី​ដែល​ខ្ញុំ​បាន​ដាក់​នៅ​ទី​នេះ គឺ​គ្មាន​បំណង​ឲ្យ​នរណា​ម្នាក់​សឹង​សម្បារ​ជា​ពិសេស​បង​ប្អូន​រួម​ជាតិ ជាមួយ​ប្រទេស​ជិត​ខាង​ទេ។ តែ​នេះ​សុទ្ធ​សឹង​ជា​ព័ត៌មាន​មាន​តម្លៃ​មហាសាល​មួយ ដែល​យើង​ជា​ខ្មែរ គួរ​យល់​ដឹង ពី​អ្វី​ដែល​កើត​មាន​នៅ​ក្បែរៗ​យើង។ ពី​គំនិត​និង​ក្ដី​ប្រមាណ​ពី​ជាតិ​មួយ​ដែល​ចិញ្ចឹម​ចិត្ត​ថា​ខ្មែរ​បាន​លួច​ដី​ពី​គេ។

អ្វី​ដែល​គួរ​អស់​សំណើច និង​រក​អ្វី​និយាយ​មិន​បាន​នោះ​គឺ​គេ​បាន​និយាយ​ថា​នៅ​គ្រា​ទី​៧ និង​គ្រា​ទី​១០ គេ​បាន​បាត់​បង់​ផែន​ដី​ខ្មែរ និង​លាវ​ទៅ​ឲ្យ​បារាំង?!! គិត​ទៅ​ពួក​នេះ អត់​កេរ្តិ៍​ខ្មាស​មែន!!!​

















គិត​ៗ​ទៅ ប្រទេស​ដែល​នៅ​ជុំ​វិញ​វា​សព្វ​ថ្ងៃ​នេះ សុទ្ធ​សឹង​ជា​ដី​ដែល​វា​ថា បាន​បាត់​បង់​មក ឬ​ប្រទេស​ទាំង​នោះ​បាន​លួច​ដី​វា ដែល​ម៉ែ​ឪ​គាត់​ដាំ​ទុក​មក​ឲ្យ៕

_________________________________________________________
ប្រកាស​ដូច​គ្នា
១. Repost: ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន!
២. ​វីដេអូ​ឃ្លីបក្នុង​វេប​ ‹​នាយករដ្ឋមន្ត្រី​ថៃ​› ​បំភ្លៃ​ពី​ការ​ខ្មែរ​យក​ទឹកដី​ថៃ

វិចារ»

1. PPM - ខែ កញ្ញា 15, 2007

បើ​វា​សរសេរ​អញ្ចឹង​ មិន​មាន​ន័យ​ថា​ មុន​បារាំងមក​ធ្វើ​អាណានិគមន៍​នៅ​ស្រុក​ខ្មែរយើង​ ប្រទេស​ខ្មែរ​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​វា​បាត់​ទៅ​ហើយ​។​ មិន​អាច​ទៅ​រួច​ទេ។​ ពួក​ហ្នឹង​កាល​ណា​បាន​ឈប់​ធ្វើ​អារឿង​អញ្ចឹង​ទៅ។​

2. វណ្ណា - ខែ កញ្ញា 15, 2007

ពួកវា​ដឹង​ថា​ដី​វាពី​មុន​យ៉ាង​ម៉េច​ បាន​មក​ពី​ណា តែ​ពួក​វា​ប្រឹង​ធ្វើ​ពើ។

3. naraths - ខែ កញ្ញា 15, 2007

ទៅ​រួច​ដែរ​ណ៎ !! សង្គ្រាម​ចិត្ត​សាស្ត្រ… (បំផុស​បំផុល)

4. me.T - ខែ កញ្ញា 15, 2007

the person who make such pictures is complete stupid.

5. Y Samphy - ខែ កញ្ញា 15, 2007

មិនដឹងពេលណា​ហើយ​ត្រូវធ្វើម៉េចទេ​ទើប​អាចដោះស្រាយ​​បញ្ហា​ខ្មែរថៃបាន​ទេ?​ ចំពោះខ្ញុំ វាជាប្រធានបទ​មួយដ៏ល្អ​សម្រាប់ស្រាវជ្រាវ។​ ប្រហែល​ជា​ដំបូង​ត្រូវរក​អោយឃើញថា​តើអី្វ​ដែល​ប្រជាជនថៃ​គិតសព្វថ្ងៃត្រូវ​រឺខុស?​ បើខុស រដ្ឋថៃ​ត្រូវមានភារកិច្ច​អប់រំប្រជាជន​ថៃឡើងវិញ។​ បើអីដែលគិត​ត្រូវនោះ​ ត្រូវរកវិធីយ៉ាងណា ដើម្បីអោយគេឈប់​គិតរឿងអតីតកាលទាំងសងខាង​ ហើយងាករក​ដំណោះស្រាយវិញ។​ នេះ​ជាការងារ​របស់​ peace builder​​​។ សង្ឃឹម​ថាពួកគេអាចសំរេចការងារនេះបានចុះ។

KhmerKid - ខែ កក្កដា 21, 2009

You’d better start from educating their prime minister because this blog is under his personal authority.

6. saynotono - ខែ កញ្ញា 15, 2007

ពិបាក​ស្រាយ​ណាស់​ មិន​ដឹង​មុខ​ចំនង​នៅ​ត្រង់​ណា​ទេ។
បើ​ស្រុក​គេ​សព្វ​ថ្ងៃ​គ្រាន់​បើ​ជាង​យើង រដ្ឋាភិបាល​គេ​បង្រៀន​ប្រវត្តិសាស្ត្រ​របៀប​ហ្នឹង​ដល់​កូន​ចៅ​គេ​តាំង​ពី​តូចៗ​មក ហើយ​ខ្មែរ​​ខ្លួន​យើង​ល្ងង់​មិន​ដឹង​ថា​ក្បាល​កន្ទុយ​ខ្លួន​នៅ​ត្រង់​នា​ផង​នោះ តើ​មាន​នរណា​ដែលសុខចិត្ត​មក​ឱន​ក្បាល​គោរព​ខ្មែរ​ ហើយ​ប្រកាស​ថា​គេ​ជា​ប្រទេស​ទើប​នឹង​កើត​ក្រោយ រង​ឥទ្ធិពល​ពី​ប្រទេស​ខ្មែរ​ជំនាន់​មុន​ទៅ​រួច​នោះ? ព្រោះ​ថា​ថៃ​ធ្លាប់​បាន​ប្រកាស​អ្វី​ៗ​ជា​របស់​ថៃ​ច្រើន​រៀង​មក​ជា​ច្រើន​ទៅ​ហើយ (Wat Thai, Muay Thai, Thai Calendar,…) ថៃ​ធ្លាប់​ចាត់​ទុក​ខ្មែរ​ លាវ យួន​ជា​ប្រទេស​​កុម្មុយ​និស្ត​គួរ​ខ្ពើម​រអើម បើ​លេប​សំដី​ខ្លួន​ឯង តើ​ឱយ​ថៃ​យក​មុខមាត់​ទុក​ឯណា? មាន​តែ​សំងំ​ស្ងាត់ៗ ហើយ​បណ្ដុះ​ឱយ​កូន​ចៅ​គេ​ស្អប់​ខ្មែរ​បន្ត​ទៀត​ទៅ ដើម្បី​កុំ​ឱយ​ដឹងការណ៍​រាក់​ជ្រៅ​នាំ​អន់​ខ្លួន។

7. Mr. V - ខែ កញ្ញា 17, 2007

វា​មិន​ត្រឹម​ខ្មែរ​ជា​របស់​វាត្រួត​ត្រា​ទេ តែ​វា​ថា​ទូទាំង​ឥណ្ឌូ​ចិន​តែម្តង! អា​ពូក​នេះ​វា​ដេក​យក​ជើង​គង​ថ្ងាស់​ហើយ​បាន​ជា​វា​យល់​សប្តិ​អញ្ចឹង! និយាយ​ចេញ​មក​ទាំង​ងងើល​ ហេតុ​តែ​ចង់​ឲ្យ​ប្រជា​ជន​វា​រួប​រួម​គ្នា! គិត​ទៅវា​ ដូច​ជា​ហួស​ហេតុ​បន្តិច​ហើយ!

8. Bandith - ខែ កញ្ញា 26, 2007

ពួកសៀម ពួកអាឆ្កួត អាអត់កេរ្ត៍ខ្មាស់អស់នេះ អាអស់នេះបែបទាល់តែគាស់​ខ្មោចដូនតា ម៉ែវាមកសួរសំលើយតើបានដឹងថាដីអាណាជារបស់អាណា…​ក្តៅណាស់ខ្ញុំលឺចឹងៗអី។ កំពុងតែក្តៅខ្លួននៅនេះស្រាប់ផង

9. សុភ័ក្ត្រ - ខែ កញ្ញា 26, 2007

ចុម​យក្ខ! កាច​ម៉េះ​លោក? ក្រែង​នៅ​ឥណ្ឌា​តើហ៍​អី?!!

10. Bandith - ខែ កញ្ញា 28, 2007

យី…ចុះចាំបាច់ទាល់តែនៅខ្មែរបានជេពួកអាអស់ហ្នឹងបាន?? នៅក្រហែងដីណា ក៍ដោយងើបម៉ោជេពួកអាអស់ហ្នឹងទាល់តែបានហ្នឹង។

11. សុភ័ក្ត្រ - ខែ កញ្ញា 28, 2007

កាច​ហះ​ណ៎!

12. Rumtum - ខែ កុម្ភៈ 18, 2008

Hi Sopheak,
Could you please post the Khmer Empire maps here above these stupid Thai maps, so the readers can understand how did the Thai Kings get the Khmer King dress? Thais or Tais escaped from the Mongol invasion and they were helped by Khmers to settle their new lives in Khmer land during the Khmer Empire. Khmers taught those Tai refugees of Great Khmer civilization and that’s how the Thai King dressed like the Khmer Kings and not like the Tai of China where they claimed they came from.
And thank you very much for your great works, I’m learning a lot from you.

13. ស៊ីង - ខែ មីនា 28, 2008

និយាយ​តែ​ខ្លួន​ល្អ។ គួរ​ឲ្យ​អស់​សំណើច​កោត​តែ​និយាយ​កើត​អូរ​ចូរ​មិត្រ​អ្នក​អាន​កុំ​ប្រកាន់​វា​ប្រហែល​ជី​ដូន​ជី​តា​មក​ពន្យល់​សប្តិ​ហើយ​សួម​ជួយ​កាត់​លេខ​ផង!

14. ស៊ីង - ខែ មីនា 28, 2008

សូម​ជួយ​ប្រាប់​វា​ផង​អ្នក​ណា​ក៏​បាន​ថា​ប្រយ័ត្ន​សៀម​វា​ដាក់​ខ្នោះ​ហ៊ាន​និយាយ​ថា
ស្តេច​សៀម​សព្វ​ថ្ងៃ​មិន​ល្អ​ធ្វើ​ឲ្យ​បាត់​ប្រាសាទ​ព្រះវិហារ​?

KhmerKid - ខែ កក្កដា 21, 2009

Then they have to arrest their president…because he is behind ilovethailand.org, where the aboving video was post

15. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មករា 12, 2009

[...] “ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​…” ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា [...]

16. Repost: ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 9, 2009

[...] [...]

17. engsamnang - ខែ កក្កដា 10, 2009

បងភក្រ័ឥឡូវមានវិបណាមានការសើ្នសុំប្រឆំាងនឹងវីដេអូនេះថា បើមានខ្ងុំ និង មិត្តភក្តិខ្ងូំឯសើ្នអោយថៃដកវីដេអូនេះចេញពីវិបវា។

18. ការបាត់បង​ដ៏ធំទាំង ១៤ ដំណាក់កាល​របស់ សៀម - ខែ កក្កដា 18, 2009

[...] [...]

19. Dara - ខែ កក្កដា 20, 2009

Dear readers,
all Khmer Empire Map in http://www.angkor.me
then you will see how big is Khmer land from the begining.
and do not cry if you see Khmer land now.

Thanks,
Dara

20. sereivathna - ខែ កក្កដា 21, 2009

ក្រោយ​ពី​ឃើញ​វីដេអូ​របស់​សៀម​ ខ្ញុំ​សូម​សសើរ​​បុព្វបុរស​របស់​ជន​ជាតិ​ភាគ​តិច​មួយ​នេះ​ ដែល​បាន​បង្កើត​ និង​បង្រៀន​អោយ​កូន​ចៅ​របស់​ខ្លួនមានអំនួត​ហ៊ាន​ប្រកាស​ក្ដែង​ៗ​​(តែ​អត់​ហ៊ាន​និយាយទេ​ លួច​ធ្វើ​វីដេអូ​)​ ថា​ជា​ម្ចាស់​ដែនដី​សុវណ្ណភូមិ​ ។​ តែមិនគួរ​មិន​បង្រៀន​ថា​​ដែនដី​ដែល​ខ្លួនកំពុង​​រស់​នៅ​​ និង​មាន​គុណ​បំណាច់​​រហូត​​មាន​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​បាន​ទៅ​សឹក្សា​​ដល់​​​​ អ៊ឺរ៉ុបទៀត​(​ អូ​!​ ឡូយ​ដែរ​ណា)​​ ថា​សុវណ្ណភូមិ​ជា​ដែន​ដី​របស់​ ខ្មែរ​មន​ ។​​ ប្រហែល​លោក​​​ ក​ ហ្នឹង​ជាជន​ជាតិ​ខ្មែរ​ទេ​ ដែល​ថា​​ការ​បាត់​បង​លើក​ទី​ ៣​ អោយ​ទៅ​បារាំង (តាម​ផែនទី​ដូចជា​កម្ពុជា​ក្រោម) តែ​បើ​តាម​ឈ្មោះ​នេះ​អាន​ រហូត​សរសេ​ជា​ឡាតាំង​ក៏​មិន​ដូច​ដែរ​ ។​​ មិន​ដឹង​យ៉ាង​ម៉ិច​ កាសែត​ថៃ​ឈ្មោះ​ THE Nation ឈប់​មាន​​​ Comment ​កុំអី​ខ្ញុំ​ពន្យល់​ឈ្មោះ​​ អពិសិដ្ឋ​(ចង្រៃ) អោយ​ជន​ជាតិ​ថៃ​​ និង​ ពិភពលោក​ស្គាល់​តា​ម្ហ៉ង​ ។

21. ម៉េង - ខែ កក្កដា 27, 2009

បើតាមគំនិតខ្ញុំគឺបងប្អូនណាដែលមានមិត្តដែលជាជនជាតិភូមា,លាវ,វៀតណាមឬក៏ម៉ាឡេស៊ីនោះគួតែផ្ញើរVideo Clipនេះទៅឱ្យពួកគេបានមើលនិងដឹងផងថាតើពួកសៀមអស់ទាំងនេះមានគំនិតដូចម្តេច? សូមជួយផ្ញើរទាំងអស់គ្នាណា!!!