បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហនុ ខែ កញ្ញា 21, 2007
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ពីនេះពីនោះ, អតីតភាព, អំពីភាសា, អំពីស្រុកខ្មែរ.15 comments
Preah Karuna Preah Bat Samdech Preah Norodom Sihanouk Varman
Raja Hari Vongsa Oupheakto Socheati Visothipongsa Arkeak Maha Bosorath
Nikarodom Dhammeka Maha Rajathiraj Boramneath Boramabopith
Preah Jao Krong Kampuchea Thipadei
បងប្អូនដឹងទេ ស្ដេចផែនដីខ្មែរ ពេលទ្រង់ឡើងគ្រងរាជ្យ នឹងមានបរមងាររាជមួយសម្គាល់រជ្ជកាលរបស់ទ្រង់។ ទំនៀមនេះ ក៏ឃើញមានផងដែរ នៅក្នុងប្រទេសសៀម (បច្ចុប្បន្នថៃ) និងលាវ។ ខ្ញុំសូមស្រាវជ្រាវ យកព្រះបរមងារទាំងនោះមកទុកនៅទីនេះ គ្រាន់ជាគតិបន្ថែម។
ចាប់ផ្ដើមដំបូងនេះពីងារហ្លួងសីហនុ។ បរមងារនេះខ្ញុំស្រឡាញ់មែនទែន ព្រោះហាក់បីដូចជាមានអំណាចអនេក។ រូបនេះថតកាលពីទ្រង់ព្រះជន្ម១៨វស្សា។ ទ្រង់ឡើងគ្រងរាជ្យ ជាស្ដេចផែនដីខ្មែរ ទាំងព្រះជន្មក្មេងបំផុត។ បច្ចុប្បន្ន ទ្រង់នៅមានព្រះជន្មនៅឡើយ និងនៅតែជាមហាក្សត្រ ដែលមានប្រជាប្រិយបំផុត ក្នុងស្រទាប់ជនានុជនខ្មែរ៚
————————————————
អានអត្ថបទទាក់ទង៖
១. ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុងក្រោយ
៣. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ
៤. រជ្ជកាលទី៨៖ អានន្ទ មហិតុល
៥. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
៦. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហមុនី






