វេបខ្ញុំនៅ e-khmer ខែ កញ្ញា 26, 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.1 comment so far
បងប្អូនឯងមើល៍ ព្រឹកម៉ិញ គ្រាន់តែខ្ញុំបើក វេប e-khmer មើល (ខ្ញុំបើកវេបនេះរាល់ព្រឹក ដើម្បីមើលព័ត៌មាន មុននឹងខ្ញុំចាប់ផ្ដើមធ្វើការ) ស្រាប់តែឃើញវេបខ្ញុំ www.ppcitytour.cn.to
ខ្ញុំភ្ញាក់ឲ្យព្រឺត។ សង្ស័យតែល្បីទេខ្ញុំ។ ហេហេ…

ទៅលយកន្ទោង នៅមុខវាំង ខែ កញ្ញា 26, 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.7 comments
កន្ទោងពួកខ្ញុំធ្វើលក់កាលពីយប់ម៉ិញស្រដៀងហ្នឹង តែមិនបានស្អាតចឹងទេ (បែបនេះសង្ស័យមួយ១ម៉ឺនរៀលហើយ)
មានបងប្អូនណាបានទៅមុខវាំងទេកាលពីល្ងាចម៉ិញ? មនុស្សម្នាច្រើនកុះករណាស់ ជាពិសេសកូនចៅចិន។ យប់ម្សិលនេះ ជាបុណ្យសំពះព្រះខែ តាមទំនៀមចិន តែទាំងខ្មែរ ក៏នាំគ្នាទៅហែរគោមបណ្ដែតប្រទីប លយកន្ទោង ពេញទាំងផ្ទៃមាត់ទន្លេមុខវាំង។ មើលទៅមនុស្សច្រើនសប្បាយម្យ៉ាងដែរ ដល់ម៉ោងជិត១១យប់ឯណោះ។ស្ដាយណាស់អត់បានជាប់កាមេរ៉ាទៅជាមួយ។
ខ្ញុំឯណេះទៅជួយបិទកន្ទោងលក់ជាមួយពួកម៉ាកបានថ្លៃគួរសមដែរ មួយពី៤០០០ទៅ៥០០០រៀល ឯកន្ទោងផ្កាលក់បាន២ដុល្លារដែរ។ អូហូ! លក់អស់គ្មានសល់រកតែកន្ទោងលក់មិនបានផង។ ចាំមើលង៉ៃបុណ្យអុំទូក ធើលក់កាត់ម៉ូយវាហ្មង! ហាហាហា…
___________________________________________________
អានប្រកាសទាក់ទង៖
១. បុណ្យសែនព្រះខែឆ្នាំនេះ






