រជ្ជកាលទី៨៖ អានន្ទ មហិតុល ខែ កញ្ញា 28, 2007
Posted by សុភ័ក្ត្រ in ภาษาไทย, បុគ្គលសំខាន់, ពីនេះពីនោះ, អតីតភាព, អំពីភាសា.trackback
ថ្ងៃនេះ ខ្ញុំសូមលើកព្រះបរមនាមស្ដេចសៀមមួយព្រះអង្គ ព្រះនាម អានន្ទ មហិតុល ដែលជនជាតិសៀមស្គាល់គ្រប់គ្នាថា រជ្ជកាលពី៨ ឬ ពួកបារាំងហៅថា រាមាទី៨។ បរមនាម របស់ទ្រង់គឺ ព្រះបាទ សម្ដេច ព្រះបរមេន្ទ្រ មហាអានន្ទ មហិតុល ព្រះអ័ដ្ឋមរាជាធិបតិន្ទ្រ “ Phrabat Somdej Phra Paramenthara Maha Ananda Mahidol Phra Athama Ramathibodinthra ឬជាភាសាថៃ พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล พระอัฐมรามาธิบดินทร” ។ ទ្រង់ប្រសូត នាថ្ងៃទី២០ កញ្ញា ពស ២៤៦៨ និងព្រះរាជសុវណ្ណគត នៅថ្ងៃទី៩ មិថុនា ពស២៤៨៩។
បងប្អូនដឹងទេ ព្រះមហាក្សត្រអង្គនេះ មិនដែលបានរៀបចំពិធីគ្រងរាជ្យទេ ហើយព្រះបរមនាមក្នុងរាជ្យរបស់ទ្រង់ គឺត្រូវបានប្រកាសនៅក្រោយពេលទ្រង់ព្រះសុវណ្ណគត តែប៉ុណ្ណោះ។
ព្រះមហាក្សត្រអង្គនេះ មានប្រវត្តិគួរឲ្យអាណិតជាទីបំផុត។ ទ្រង់ត្រូវបានក្រុមប្រឹក្សារដ្ឋសភាសៀម ជ្រើសរើសធ្វើជាស្ដេចទាំងព្រះជន្មក្មេងបំផុត (៩វស្សា) និងអវត្តមានរបស់ទ្រង់ក្នុងប្រទេសទៀតផង។
មរណភាពរបស់ទ្រង់នៅជាអាថ៌កំបាំងនៅឡើយមកទល់សព្វថ្ងៃនេះ ហើយប្រទេសសៀមមិនបានបើកកកាយ ឬគ្មាននរណាលើកយកមកនិយាយឡើងវិញទេ ពីមរណភាពរបស់ព្រះអង្គ។ បងប្អូនចាប់អារម្មណ៍សូមមើលនៅវីគីភីឌា។ ភាសាថៃ ភាសាអង់គ្លេស
រហូតមកដល់ថ្ងៃដែលទ្រង់សុវណ្ណគតដោយអាថ៌កំបាំងនេះ គឺនៅសល់តែ៤ថ្ងៃប៉ុណ្ណោះ ដែលទ្រង់ត្រូវយាងទៅបរទេសបន្តការសិក្សា។ ថ្ងៃទី១១ សីហា ពស២៤៨៩ ជាថ្ងៃដែលត្រូវរើសព្រះអដ្ឋិ ព្រះអង្គ ទើបទ្រង់ត្រូវបានថ្វាយព្រះបរមនាមជា “ ព្រះបាទ សម្ដេច ព្រះបរមេន្ទ្រមហាអានន្ទ មហិតុល អតុល្យតេជវិមល រាជាធិបតី ចក្រីនរបតិន្ទ្រ ស្យាមិន្ទ្រាធិរាជ” ជាភាសាថៃ គឺ “ พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล อดุลยเดชวิมล รามาธิบดี จักรีนฤบดินทร์ สยามินทราธิราช” ។
តាមព្រះរាជបវេណីបុរាណសៀម ព្រះបរមនាមវិសេសរបស់ក្សត្រសៀមវែងសម្បើមអស្ចារ្យណាស់។ រហូតក្រោយពីនោះ ៥០ឆ្នាំក្រោយមក គឺនៅថ្ងៃទី៨ មិថុនា ពស២៥៣៩ ទើបទ្រង់ត្រូវបានថ្វាយព្រះបរមនាមពិសិដ្ឋស្ដេចផែនដីសៀម តាមបវេណី បុរាណ មួយទៀតគឺ៖
ព្រះបាទ សម្ដេច ព្រះបរមេន្ទ្រមហាអានន្ទ មហិតុល អតុល្យតេជវិមលរាជាធិបតី
ចុឡាលងករណរាជប្រីយវរនត្តា មហិតលានរេសួរាងកូរ ព្ធសូរ្យសន្តិវង្សវិសុទ្ធ
វរុត្មខ័ត្តិយស័ក្តអគ្គឧត្តម ចក្រីបរមរាជវង្សសនិវិដ្ឋ ទសពិធរាជធម្មឧកឫទ្ធិនិបុណ
អតុល្យកឫសដ្ឋាភិនិហាររ័ង្សឫទ្ធិ សុសាធិតបូព៌ាធិការ ពៃសាលកិត្តិគុណអតុល្យពិសេស
សព្វទេវាសរានុរ័ក្ស ធុញ្ញអគ្គលក្ខណវិចិត្រសោភាគយសព្វពាង្គ
មហាជនោមង្គប្រណតបាទបងកជយុគល អនេកនិករជនសមោសរសម្មត
ប្រសិទ្ធិវរយសមហោត្តមបរមរាជសម្បត្តិ នពបដ្ឋលស្វេតឆ័ត្រ សព្វរដ្ឋទសទិសវិជិតជ័យ
សកលមហៃសវរិយមហាសវានិន្ទ្រ មហេសវរមហិន្ទ្រមហារាមាធិរាជវរោត្តម
មរមនាថជាតិអាជាវសៃយ្យ ពុទ្ធាទិត្រៃរ័ត្ន សរណារក្សវិសិដ្ឋស័ក្តអគ្គនរេសរាមាធិបតី
ព្រះអ័ដ្ឋមរាមាធិបតី ព្រះអ័ដ្ឋមរាមាធិបតិន្ទ្រ ស្យាមិន្ទ្រាធិរាជបរមនាថបពិត្រ៚
พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล อดุลยเดชวิมลรามาธิบดี
จุฬาลงกรณราชปรียวรนัดดา มหิตลานเรศวรางกูร ไอศูรยสันตติวงศวิสุทธ์
วรุตมขัตติยศักตอรรคอุดม จักรีบรมราชวงศนิวิฐ ทศพิธราชธรรมอุกฤษฎนิบุณ
อดุลยกฤษฎาภินิหารรังสฤษฎ์ สุสาธิตบูรพาธิการ ไพศาลเกียรติคุณอดุลยพิเศษ
สรรพเทเวศรานุรักษ์ ธัญอรรคลักษณวิจิตรโสภาคยสรรพางค์
มหาชโนตมงคประณตบาทบงกชยุคล อเนกนิกรชนสโมสรสมมต
ประสิทธิวรยศมโหดมบรมราชสมบัติ นพปฎลเศวตฉัตราดิฉัตร สรรพรัฐทศทิศวิชิตไชย
สกลมไหศวริยมหาสวามินทร มเหศวรมหินทรมหารามาธิราชวโรดม
บรมนาถชาติอาชาวไศรย พุทธาทิไตรรัตน สรณารักษ์วิศิษฎศักตอัครนเรศรามาธิบดี
พระอัฐมรามาธิบดี พระอัฐมรามาธบดินทร สยามินทราธิราชบรมนาถบพิตร
————————————————
អានអត្ថបទទាក់ទង៖
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហនុ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុងក្រោយ
៣. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ
៤. ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ
៥. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
៦. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហមុនី







អត់យោបល់ អត់ចាប់អារម្មណ៍ឲ្យតែនិយាយពីសៀម….
ឯងមិនទាន់ទាំងសរសេរចប់ផងចេញខមមេនត៍តែម្ដង ហាហា… ចុមយក្ខ។ ទុកគ្រាន់ដឹងៗទៅ។ កុំល្បៀបស្អប់គេ គេជេរអត់ដឹងនុះ។
ខ្ញុំឃើញប៉ុន្មាននាក់ហើយ អី ក៏ស្អប់ៗ ដល់ថ្នាក់នេះ លោក! អ្នកខ្លះស្អប់ដល់ថ្នាក់ មកហាមឯងកុំអោយស្ដាប់បទ សៀម អ្នកខ្លះទៀត ពេលឃើញឯងកំពុងស្ដាប់បទសៀម ពេបមាត់ជ្រាយតែម្ដង!! ហេតុអ្វីទៅណ៎??
មានអ្វីសំខាន់ទៅ រឿងជាតិសាសន៍ អ្វី ដែលសំខាន់គឺ មនុស្សតើ…
កុំជាតិនិយមពេក… ទានជ្រាប
មានធ្លាប់បានឮពាក្យចរចាមអារាមពីការចូលទីវង្គត់របស់ស្តេចទី៨ នៃចក្រីវង្សនេះអត់ ?
ខ្ញុំគិតថាវាមិនគួរទៅរូចសោះ! តែអ្វីៗជាច្រើនយ៉ាងនៅក្នុងលោកនេះដែលយើងគិតថាមិនកើត វាបែរជាកើត ហើយយើងគិតថាវាអាចកើតឡើង វាបែរជាមិនកើតទៅវិញៗ
ណារដ្ឋអើយ! ល្មមស៊ាំហ្នឹងរឿងបែបហ្នឹងហើយ! មែនទេសុភ័ក្ត្រ!?! កាលមុនមានទាំងអ្នកចូលមកស្តីឲ្យម៉ាំងទៀតផង! ហេហេហេ!
គឺដូចគ្នាទេ! រ៉េនណាមិនបានស្ហប់សៀមទេ!! អតីតកាលកន្លងហួសផុតទៅ អ្វីដែលយើងត្រូវតែប្រឈមមុខគឺ អនាគត។ បើរវល់តែយករឿងអតីតកាលមកលាយឡំគ្នានោះ យើងគ្មានផ្លូវរស់បានសុខឡើយ! មិនអញ្ចឹងហ្អេះ??
ស្រុកយើងស្រុកគេ មិនខុសអីគ្នាទេ ការដែលធ្វើឃាតគ្នាឯងដើម្បីឡើងសោយរាជ្យនោះ!! ដឹងធើម៉េចទេ បើខ្ញុំចេះថៃស្ទាត់ ខ្ញុំជួយភូត ឈួយថាដែរហើយ… មើលទៅឃើញតែលោក វី និងសុភ័ក្រ្ត ទេដែលសកម្មរឿងនេះ… ម៉ៃឃួនកឺតលឿងបែបនីលើយ ខាប់!
ឈ្មោះអានចង់ដាច់ដង្ហើម
។ អរគុណតាភាក់ !
[...] ព្រះអង្គប្រសូតនៅថ្ងៃច័ន្ទ ទី៥ ខែធ្នូ ឆ្នាំ១៩២៧ ដែលមកដល់ពេលនេះទ្រង់មានព្រះជន្ម៨០ព្រះវស្សា។ ព្រះអង្គសោយរាជ្យសម្បត្តិបន្តពីព្រះអនុជ គឺអនន្ទ មហិតុល ឬរាមាទី៨ ដែលបានចូលទិវង្គតយ៉ាងអាថ៌កំបាំងក្នុងព្រះបរមរាជវាំងក្រុងបាងកក (សូមមើលប្រកាសលើកមុន)។ [...]
Cak Teuk Daung Mi Laung Mi La
Kan Tuy Trey Pra Moha Neang Ouk
Kan Tuy Trey Pruol Moha Neang Keo
Ork Kambor Procham Thaong
Bam Pung Reu Sey Brocham Vek
Ka Bal Tum Pek Chuk Arch Dak Pork.
My teacher said this is the song against the Khmer King during the time when the Two King of Khmer one fall in love with Yuon and another one fall in love with Siam. At the end lose land. Could you find out more about the meaning of this song?
I just know that this song always sing by the kids when they played the game.
Thanks,