សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុងក្រោយ ខែ តុលា 19, 2007
Posted by សុភ័ក្ត្រ in ພາສາລາວ, បុគ្គលសំខាន់, អំពីភាសា.trackback
Samdach Brhat Chao Maha Sri Vitha
Lan Xang Hom Khao Phra Rajanachakra Lao
Parama Sidha Khattiya Suriya Varman
Brhat Maha Sri Savangsa Vadhana
មិត្រៗជាទីមេត្រី ថ្ងៃនេះខ្ញុំសូមលើកពីព្រះបរមនាមព្រះមហាក្ស័ត្រមួយព្រះអង្គទៀត គឺហ្លួងស្រីសវាង វឌ្ឍនា ព្រះមហាក្ស័ត្រអង្គចុងក្រោយរបស់ព្រះរាជអាណាចក្រលាវ។ អ្វីដែលខ្ញុំចម្លែកនោះគឺ ត្រកូលវរ្ម័ន ក៏ត្រូវបានអង្គក្ស័ត្រលាវយកមកប្រើផងដែរ។ ដូចនេះយើងឃើញថា ទាំងព្រះចៅអាណាចក្រចម្ប៉ា អាណាចក្រលាវ និងអាណាចក្រខ្មែរ ពិតជាមានទំនាក់ទំនងនិងគ្នាយ៉ាងជិតស្និទ្ធណាស់។
ព្រះចៅ សវាង វឌ្ឍនា មានព្រះនាមមុនគ្រងរាជជា ព្រះបាទសម្ដេចព្រះចៅជេដ្ឋាខ័ត្តិយវង្សា ព្រះមហាស្រីសវាង វឌ្ឍា។ ព្រះអង្គជាមហាក្ស័ត្រអង្គចុងក្រោយ របស់រាជាណាចក្រលាវ មុនពេលដែលប្រទេសនេះប្ដូររបបមកជាសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតលាវ នៅក្នុងឆ្នាំ១៩៧៥។
ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩០៧ នៅព្រះបរមរាជវាំង ហ្លួងព្រះបាង។ ព្រះអង្គឡើងគ្រងរាជ្យបន្តពីព្រះបិតាទ្រង់ ហ្លួងស៊ីសវាងវង្ស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៥៩ ក៏ប៉ុន្តែទ្រង់មិនដែរបានទទួលពិធីរាជាពិសេកជាក្ស័ត្រតាមរាជបវេណីទេ។
ព្រះអង្គត្រូវបានពួកកុម្មុយនីស្តលាវបង្ខំឲ្យដាក់រាជ្យសម្បត្តិនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៧៥ និងយកព្រះអង្គ ព្រះមហេសី និងរាជទាយាទព្រះអង្គ ទៅជំរំរៀនសូត្រ នៅឯមឿងវៀងជ័យ និងបាត់ដំណឹងពីព្រះអង្គចាប់ពីខែមីនា ឆ្នាំ១៩៧៧មក៕
សម្គាល់៖ សូមអានឈ្មោះព្រះអង្គ ថា “ សៈ វ៉ាង វាត់ ធៈ ណា”
————————————————
អានអត្ថបទទាក់ទង៖
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហនុ
២. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហមុនី
៣. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ
៤. រជ្ជកាលទី៨៖ អានន្ទ មហិតុល
៥. ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ
៦. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
៧. ខួបទី៣៤ ថ្ងៃកំណើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ







វរ្ម័នក្នុងភាសាលាវ ប្រហែលជាមានន័យដូចភាសាយើងដែរ មែនទេតាភាក់ ? ក្រោយពីពួកកុម្មុយនីសលាវបង្ខំឲ្យដាក់រាជ ប្រហែលជាគេយកព្រះអង្គទៅធ្វើគត់ទេដឹង ? តាភាក់ប្រហែលជាដាក់ឆ្នាំខុសទេដឹង ? ដាក់រាជនៅឆ្នាំ ១៩៧៩ តែបាត់ដំណឹងចាប់ពី ១៩៧៧ ។
សុំទោសអត្មាដាក់ខុសមែន តាមពិតឆ្នាំ១៩៧៥ទេ ដែលពួកកុម្មុយនីស្តឈ្នះ។
ប្រាកដណាស់គេប្រហែលជាធ្វើគត់ព្រះអង្គ។ ដូចនេះ មរណភាពរបស់ទ្រង់មិនមាននរណាដឹងច្បាស់ទេ។ អ្នកខ្លះថាឆ្នាំ១៩៧៧ ខ្លះថាឆ្នាំ១៩៧៩។
ចំណែកឯពាក្យ “ វរ្ម័ន” ប្រើក្នុងព្រះនាមក្ស័ត្រលាវនោះ ខ្ញុំថា មានសេចក្ដីដូចតែ គ្នាជាមួយនឹងខ្មែរដែរនឹង (ខ្ញុំយល់)៕
អូខេ ! សេងឃ្យូ
[...] អានអត្ថបទទាក់ទង៖ សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុ… [...]
[...] មហាក្សត្រខ្មែរ ហ្លួងសីហនុ ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុ… ៣. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ [...]
[...] ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុ… ៣. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ [...]
[...] មហាក្សត្រខ្មែរ ហ្លួងសីហនុ ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុ… ៣. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ [...]
[...] មហាក្សត្រខ្មែរ ហ្លួងសីហនុ ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុ… ៣. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ [...]
[...] មហាក្សត្រខ្មែរ ហ្លួងសីហនុ ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុ… ៣. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ [...]
[...] សវាង វឌ្ឍនា (សូមអានអត្ថបទ៖ សវាង វឌ្ឍនា៖ [...]