jump to navigation

កីឡា​អាស៊ី​អគ្នេយ៍​លើក​ទី​២៤ ខែ វិច្ឆិកា 2, 2007

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.
2 comments

 

ប្រទេស​ថៃ នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ប្រារព្ធ​កីឡា​អាស៊ី​អគ្នេយ៍​លើក​ទី​២៤ (24th Sea Games) ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៦ ដល់​១៥ ខែ​ធ្នូ ឆ្នាំ​២០០៧​ខាង​មុខ​នេះ នៅ​ក្នុង​ខេត្ត​នគរ​រាជសីមា ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែន​ដី​ខ្មែរ។

ពិធី​បើក​ការ​ប្រកួត​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ហើយ​ក្រុម​កីឡាករ​ខ្មែរ​ក៏​នឹង​ចូល​រួម​ក្នុង​កីឡា​នេះ​ដែរ។

ខ្ញុំ​មាន​បំណង​នឹង​ទៅ​ចូល​រួម​ទស្សនា​ការ​ប្រកួត​កីឡា​នេះ ក៏​ដូច​ជា​ពិធី​បើក។ បន្ទាប់​មក​ខ្ញុំ​អាច​នឹង​ទៅ​ខេត្ត​សុរិន្ទ ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​ខ្មែរ​មួយ​ចំនួន​នៅ​ទី​នោះ។ បើ​មិន​ដូច​នេះ​ទេ ខ្ញុំ​នឹង​ឆៀង​ចូល​ប្រទេស​លាវ។

ខ្ញុំ​ស្វែង​រក​មិត្រៗ ដែល​ចង់​រួម​ដំណើរ​កម្សាន្ត​ជាមួយ​ខ្ញុំ។ បើ​មិត្រ​ណា​ចាប់​អារម្មណ៍​សូម​ទាក់ទង​ខ្ញុំ​ជា​បន្ទាន់​ដើម្បី​យើង​បាន​ធ្វើ​ដំណើរ​សប្បាយ​រួម​គ្នា និង​ជួយ​គាំទ្រ​ដល់​ក្រុម​ខេមរ​កីឡាករ​យើង​នៅ​ទី​នោះ​ផង​ដែរ៕

គេហទំព័រ​កីឡា​អាស៊ី​អគ្នេយ៍​លើក​ទី​២៤