ព្រះរាជបូជនិយកិច្ច ទាមទារឯករាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ខែ វិច្ឆិកា 8, 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.add a comment
ដើម្បីអបអរសាទរខួបទី៥៤ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ ០៩ វិច្ឆិកា ២០០៧ នេះ ខ្ញុំមានកិត្តិយស នាំមិត្រៗ រាល់គ្នាមកទស្សនាខ្មែរភាពយន្តនិយាយអំពីព្រះរាជប្រវត្តិទាមទារឯករាជ្យរបស់ព្រះកុរណាសម្ដេចតាពីបារាំងសេស។ វគ្គខ្លះខ្ញុំធ្លាប់បានមើលដែរ តែវគ្គខ្លះក៏ខ្ញុំមិនដែលបានមើលពីមុនមកទេ។ មានមិត្រខ្លះប្រហែលជាមិនដែលបានមើលដែរមើល៍ទៅ។ មើលហើយស្រណោះកម្ពុជាម្ល៉េះ។ ខ្ញុំឡើងចង់ស្រក់ទឹកភ្នែក ជាពិសេសឈុតប្រាសាទព្រះវិហារ។ សូមព្រលឹងខ្មែរស្ថិតនៅជាអមតៈក្នុងដួងចិត្តកូនខ្មែរគ្រប់រូប។ ជយោ! កម្ពុជាឯករាជ្យ និងអភិវឌ្ឍន៍៕
យកចេញពី យូធូប ផុសត៍ដោយ sidmann






