jump to navigation

បុណ្យ​ឯករាជ្យ​ឆ្នាំ​នេះ ខែ វិច្ឆិកា 10, 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
35 comments


វិមានឯករាជ្យ នា​រាត្រី​០៩ វិច្ឆិកា ២០០៧ 

ហ៊ឺ! និយាយ​ពី​បុណ្យ​ឯករាជ្យ​ឆ្នាំ​នេះ ខុស​ពី​ឆ្នាំ​មុន​ឆ្ងាយ​ដូច​មេឃ​និង​ធរណី។ មិន​ដឹង​មនុស្ស​លោក​គាត់​មក​ពី​ណា​ច្រើន​នោះ​ច្រើន​ស្ទះ​ចរាចរណ៍ រក​តែ​ខ្ញុំ​ថត​រូប​មិន​បាន។ ឆ្នាំ​មុន​ណា ខ្ញុំ​ទៅ​រង់​ចាំ​នៅ​មុខ​វិមានឯករាជ្យ​ម៉ង់ៗ និង​មាន​មនុស្ស​ប្រហែល​៧-៨ នាក់​ប៉ុណ្ណោះ​ឯង។ ឆ្នាំ​នេះ​វិញ! អូ​ម៉ាយ​ហ្កដ!

អា​រឿង​ទៅ​រង់​ចាំ​ថត​នោះ​ខ្ញុំ​មិន​ភ្លេច​ទេ។ ល្ងាច​ម៉ិញ ម៉ោង​ប្រហែល​៦:១៥​នាទី​ល្ងាច ខ្ញុំ​ចេញ​ទៅ​វិមានឯករាជ្យ ដោយ​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ផ្សារ​ឡាក់គឺ រួច​ធ្វើ​ដំណើរ​ដោយ​អាដូតរហើរ​ទៅ​ដល់​វិមានឯករាជ្យ​ដើរ​ថត និង​រង់ចាំ​កាំជ្រួច​បាញ់។ អកុសល​ឆ្នាំ​នេះ ថត​មិន​បាន​ទេ​សហជីវិន​អើយ។ មនុស្ស​ខាប់​ដូច​ស្ករ​តាំងម៉ែ រក​ជ្រុង​ណា​ថត​មិន​បាន​សោះ។ ខ្ញុំ​ខក​ហ្ឬទ័យ​មែន​ទែន :(

ល្ងាច​ម៉ិញ​នេះ​មនុស្ស​ច្រើន​ដូច​បុណ្យ​អុំទូក​ចឹង។​ខ្ញុំ​ដើរ​ថត​រហូត​ដល់​វិមាន​រដ្ឋសភា​ថ្មី បាន​រូប​ស្អាតៗ គួរ​សម។ មាន​អ្នក​ខ្លះ​យប់​ហើយ​ឆ្លៀត​តេ​មក​សួរ​មាន​បាន​ទៅ​ថត​រូប​អត់? ខ្ញុំ​ថា រឿង​អី​ត្រូវ​អត់? ឱកាស​បែប​នេះ​នោះ។

ខ្ញុំ​ថា​មិន​សូវ​ចង់​អួត​ទេ។ ណាស់​តែ​មាន​គេ​ដេញ​ឲ្យ​ដាក់​រូប​អួត។ ហាហា… គេ​ថា​ឲ្យ​ផុស​រូប​ទៅ​ទុក​អួត​អ្នក​នៅ​ស្រុក​ក្រៅ ជា​ពិសេស​ពួក​នៅ​ស្រុក​អាមេហិក និង​ឥណ្ឌា​លក់​មុង​ហ្មង! ឡ!!

តែ​សុំ​ទោស​ផង ដាក់​បាន​តែ​មួយ​ឲ្យ​មើល​សិន​ទេ។ ចាំ​ស្អែក​ដាក់​ទៀត ខ្ញុំ​អត់​ទាន់​បាន​ញ៉ាំ​បាយ​ថ្ងៃ​ទេ​ណា៎ ម៉ោង​ជិត​៣​ហើយ។ ព្រឹក​ម៉ិញ​ជាប់​ប្រជុំ​ពេញ​ម៉ា​ព្រឹក :(   ប្រញ៉ាប់​ទៅ​ផ្ទះ ញ៉ាំ​បាយ​សិន ហេវ​ណាស់។

កាម៉េរ៉ា​ថត​ជា​របស់​ពួក​ម៉ាក​ខ្ញុំ​ទេ។ ខ្ញុំ​មិន​ទាន់​បាន​ទិញ​ថ្មី​នៅ​ឡើយ​ទេ។ សង្ឃឹម​ថា​ទិញ​បាន​មុន​អុំ​ទូក។

ប្រិយមិត្រ​សាកល្បង​មើល​រូប​ដែល​ខ្ញុំ​ថត​កាល​ពី​ឆ្នាំ​ទៅ​មើល៍។ ខ្ញុំ​ថត​បាន​យ៉ាង​ស្រួល និង​ស្អាត​ណាស់ គ្មាន​មនុស្ស​ទេ តែ​ឆ្នាំ​នេះ​ថត​មិន​បាន​ទេ។ ចុច​ទី​នេះ មើល​រូប​ឆ្នាំ​២០០៦