ផ្សាររាត្រី នៅភ្នំពេញ ខែ វិច្ឆិកា 13, 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.11 comments
ចង់សើច! សាលាក្រុងភ្នំពេញគេនឹកឃើញម៉េចបើក ណៃត៍ម៉ាឃីត ផ្សាររាត្រី នៅឯសួនច្បារទល់មុខវត្តឧណ្ណាមលោម ហាហា… គេចាប់ផ្ដើមកាលពីយប់ ០៩ វិច្ឆិកា នេះ មាននរណាបានទៅមើលនៅ? ខ្ញុំទៅកាលពីយប់នោះ ម៉ែគ្មានអ្វីលក់ហង! ភូមិមួយផលិតផលមួយគេ មើលទៅហាក់ដូចជាពិធីតាំងពិព័រណ៍ធម្មតា។ ដីហុយនោះក៏ហុយ ខ្ញុំដើរបានម៉ាភ្លេត បាតជើងឡើងប្រលាក់ដីពេញ និងម៉ែអើយថែមទាំងស្អុយលូទៀត។ សង្ស័យមិនដឹងបានប៉ុន្មានមាសមេទេ!









