jump to navigation

ក្មេង​តូច​គួរ​ឲ្យ​ស្រឡាញ់ Buddy Kids 2007 ខែ វិច្ឆិកា 16, 2007

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.
6 comments

យប់​មិញ​នេះ​អង្គុយ​មើល​ទូរទស្សន៍​ថៃ​លេខ​៧ ពី​កម្មវិធី​ប្រកួត Thai Super Model Contest 2007 និង​ការ​ជ្រើសរើស Buddy Kids 2007 ហ៊ឺ! ជក់​ចិត្ត​យ៉ាង​ខ្លាំង​ពី​បណ្ដា​ក្មេងៗ ដែល​ចូល​រួម​ប្រកួត​ទាំង​នោះ ជាង​នាងៗ ម៉ូដែល អស់​ទាំង​នោះ​ទៅ​ទៀត។

បណ្ដា​ក្មេងៗ ទាំង​នោះ​មិន​ត្រឹម​តែ​មាន​មុខ​មាត់​គួរ​ឲ្យ​ខ្នាញ់ ប៉ុន្តែ​ថែម​ទាំង​ក្លាហាន និង​មាន​ទេពកោសល្យ និង​ឆ្លាតៗ​ណាស់។ ម្នាក់ៗ បញ្ចេញ​កាយវិការ​គួរ​ឲ្យ​ស្រឡាញ់​មែន​ទែន បើ​បាន​នៅ​ជិត​ខ្ញុំ​វិញ ខ្ញុំ​វ៉ៃ​ងាប់​ហើយ!

គ្រាន់​តែ​ប្រកាស​ឈ្មោះ​គេ​ភ្លាម គេ​ដើរ​ចេញ​ពី​ជួរ​មក​មុខ​វេទិកា យ៉ាង​សម្បើម​អស្ចារ្យ គ្មាន​ជំពាក់​នរណា​មួយ​សេន! កូន​នរណា​គេ​ហ្ន៎។ ខ្ញុំ​បាន​លួច​ថត​វីដេអូ​ដែរ ចាំ​ពេល​ទំនេរ​ដាក់​ឲ្យ​មើល។ ពេល​នេះ​លួច​មើល​រូប​ថត​ពី​វេបស៍​គេ​សិន​ទៅ៖


គូ​នេះ​ឯង​ដែល​ឈ្នះ​ការ​ប្រកួត​កាល​ពី​យប់​មិញ
(រូប​នេះ​ថត​កាល​ប្រកួត​ជម្រើស)

មើល​លីលា នៃ​ការ​ប្រកួត​របស់​ក្មេងៗ ទាំង​នេះ​បាន​នៅ​វេបសៃត៍ kidstarclubវេបសៃត៍​ផ្លូវ​ការ