សៀមរាប ខែ វិច្ឆិកា 17, 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.12 comments
នៅពេលដែលខេមរជននិយាយ ឬឮពាក្យថា “ សៀមរាប” អ្វីខ្លះបានចូលដល់ខួរក្បាលរបស់អ្នក?
ពិតណាស់៖
-ពួកអាសៀម វាចាញ់ រាប ដល់ធរណី
-ដែនដីបុរាណ
-ធានី នៃចក្រភពខ្មែរ
-អង្គរវត្ត
-អាណាចក្រនៃម៉ឺនប្រាសាទ
-…។ល។

សៀមរាប ជាធានីដែលរកប្រាក់ចំណូលជូនរាស្ត្រខ្មែរ ស្ទើរមួយព្រះនគរ។ សៀមរាប ជាកំណើតក្រុងបួរាណ ដែលមានប្រាសាទរាប់ពាន់ជាមោទនភាព នៃជាតិខ្មែរ គង់វង្សនៅល្អ រឹងប៉ឹងជំហរ ដែលជាសង្ឃឹមពរ ភ័ព្វព្រេងសំណាងនៃកម្ពុជរដ្ឋ។
សៀមរាប មត៌កជាតិខ្មែរ ដែលដូនតាខ្មែរបន្សល់ទុកឲ្យខេមរជនជំនាន់ក្រោយ កសាងប្រទេស ឈានទៅរកវឌ្ឍនភាពសង្គម និងសុខដុមរមនានៃខេមរជន។
មិត្រជាទីមេត្រី! ស្អែកនេះ ខ្ញុំនឹងធ្វើដំណើរទៅខេត្តសៀមរាប ព្រះនគរ រយៈពេល ៥ ថ្ងៃ នឹងមកវិញនៅថ្ងៃទី២២។ ត្រូវ ទៅញ៉ាំការពួកម៉ាកទៀត ថ្ងៃ២២ នោះ ដល់កហើយ ខែនេះ ៦ រោង។ ខ្ញុំប្រហែលមានពេលអនឡាញទេ កុំភ័យថ្វី។ ជួបគ្នាណា!






