jump to navigation

កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥១ ខែ វិច្ឆិកា 21, 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
6 comments



 

នៅ​វេលា​រសៀល​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​បាន​សព្វ​ព្រះ​រាជ​សទ្ធា​ដ៏​ថ្លៃ​ថ្លា​ក្រៃលែង ក្នុង​ការ​កសាង​ឡើង​នូវ​អង្គ​កឋិន​ទាន​ព្រះរាជទ្រព្យ ព្រះមហាក្សត្រ​ដ៏​ធំ​មួយ​នៅ​ព្រះទីនាំង​ទេវា​វិនិច្ឆ័យ​ដើម្បី​ដង្ហែ​យក​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ពុទ្ធ​សីមា​វត្ត​ព្រះ​អនន្ទ ហៅ​វត្ត​កងមាស ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។ បច្ច័យ​ដែល​ប្រមូល​បាន​ពី​អង្គ​កឋិន​ទាន បាន​ចំនួន ៩២.០៥៩.០០០ រៀល ដែល​នៅ​ក្នុង​នោះ ព្រះរាជ​ទ្រព្យ ព្រះករុណា​ព្រះមហាក្សត្រ​ចំនួន ៥.០០០ ដុល្លារ ព្រះករុណា​ព្រះមហាវីរក្សត្រ ចំនួន​៥.០០០ ដុល្លារ សម្ដេច​ព្រះមហាក្សត្រី​ចំនួន ៣.០០០ ដុល្លារ រួម​ទាំង​បច្ច័យ​ព្រះរាជវង្សានុវង្ស ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​គ្រប់​ស្ថាប័ន និង​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ព្រះបរមរាជវាំង៕

ស្រង់​ចេញ​ពី​គេហទំព័រ​ព្រះមហាក្សត្រ

_________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥២
២. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៣