មរណភាព ប៊ីក D2B ថ្ងៃ អង្គារ 11 ខែធ្នូ 2007
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.trackback
ទីបំផុតអ្នកចម្រៀងថៃក្នុងវង់ ឌីធូប៊ី ឈ្មោះ ប៊ីក ប៉ាណរវដ្ឋ កិតតិករចម្រើន “ปาณรวัฐ กิตติกรเจริญ” បានទទួលមរណភាពហើយ កាលពីថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០០៧ នេះ។
បាដិហារិយ៍ ដែលគេគិតថានឹងអាចកើតមានចំពោះអ្នកចម្រៀងវ័យកំឡោះរូបនេះត្រូវបានរលាយសាបសូន្យចាប់តាំងពីឧបទ្ទវហេតុរថយន្ត កាលពី៤ឆ្នាំមុន គឺនៅថ្ងៃទី២២ កក្កដា ២០០៣។
“ប៊ីកទៅបានសុខហើយ ពួកយើងក៏បានរក្សាថែទាំយ៉ាងល្អបំផុតហើយ ទាំងលោកគ្រូពេទ្យក៏បានជួយយ៉ាងអស់សមត្ថភាព និងសូមអរគុណដល់បណ្ដាអ្នកគាំទ្រទាំងអស់ ដែលរួមគ្នាសាងចំណងចាំល្អៗឲ្យប៊ីក សូមឲ្យប៊ីកជួបតែសុគតិ។” បិតារបស់ប៊ីកមានប្រសាសន៍ជូនពរកូនទាំងសោកសៅបំផុត។
ប៊ីក មានឈ្មោះដើមជា អភិជេស្ឋ កិតតិករចម្រើន និងមានឈ្មោះក្នុងវង់សិល្បៈជា ប៊ីក សមាជិកវង់តន្ត្រី ឌីធូប៊ី កើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨២៕

រូបនេះថតឆ្នាំ២០០៥ ថ្ងៃកំណើតប៊ីក ដែលមិត្ររួមក្រុមមកជូនពរនៅមន្ទីរពេទ្យ

ឆ្នាំ២០០៧ គេត្រូវធ្វើបុណ្យកំណើតប៊ីកនៅក្រៅមន្ទីរពេទ្យ ដោយគ្មានវត្តមានប៊ីក នៅថ្ងៃទី២ ធ្នូ មួយសប្ដាហ៍ប៉ុណ្ណោះមុនគេទទួលមរណភាព។
សូមមើលប្រវត្តិបន្ថែមរបស់ប៊ីក នៅ៖ វីគីភីឌា ភាសាថៃ
វីគីភីឌា ភាសាខ្មែរ
អានព័ត៌មាន និងរូបភាពជាភាសាថៃ៖ http://manager.co.th/Entertainment/ViewNews.aspx?NewsID=9500000146291
http://www.manager.co.th/Entertainment/ViewNews.aspx?NewsID=9500000145632
អានព័ត៌មានទាំងអស់របស់ប៊ីក ចាប់តាំងពីពេលគេជួបគ្រោះថ្នាក់រហូតដល់គេស្លាប់៖ http://www.manager.co.th/Entertainment/ViewNews.aspx?NewsID=9500000145658
រូបគួរឲ្យរន្ធត់មួយចំនួនរបស់ប៊ីក នៅមន្ទីរពេទ្យ៖ http://www.manager.co.th/Entertainment/ViewNews.aspx?NewsID=9500000145741







วันนี้เราไปรื้อcdเก่าๆมาฟัง
ได้ยินเพลงนี้แล้วรู้สึกว่าโดนมาก
กับสถานการณ์ในตอนนี้
เพื่อนๆทุกคนว่าไงค่ะ
???
มันเร็วเกินไป
เร็วเกินไปจริงๆที่จะทำใจให้รับได้
ขอบคุณพี่บิ๊ก
ที่เคยมอบความสุขผ่านเสียงเพลง
ผ่านรอยยิ้ม
ขอบคุณจริงๆคะ
เรายังรักนายตลอดนะพี่ชายที่แสนดีของเราจะไม่มีวันลืมนายและจะรักนายตลอดไป
May he rest in peace!
សូមចូលរួមចែករំលែកមរណទុក្ខផង!
នៅក្មេងណាស់ !
ក្មេងក៏ស្លាប់ ចាស់ក៏ស្លាប់ដែរបឿនអើយ
វាដល់ពេលហើយមែនទេ? Fan គ្រប់ៗគ្នារបស់ D2B ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង! ហើយវាក៏ឆាប់ពេកដែរសំរាប់ Fan Club គ្រប់គ្នា!เวลาไท่เคยพอ
យើងទាំងអត់គ្នារងចាំបាដិហារិយ៍ ប៉ុន្តែវាមិនអាចកើតឡើងទេ! ចូលរួមរំលែកទុក្ខចំពោះគ្រួសារกิตติกรเจริญ! សូមឲ្យវិញ្ញាណរបស់P’Big ទៅកាន់សុខគតិភពណា!ខ្ញុំនឹងមិនបំភ្លេចP’ ជារៀងរហូត!ไม่มีวันไหนไม่คิดถึง
May he rest in peace!
ការប្រមាទរបស់ខ្លួនទើបធ្វើអោយបាត់បង់គ្រប់បែបយ៉ាង
តារាថៃជាច្រើនគ្រោះថ្នាក់ដោយរថយន្ត ជល់មនុស្សស្លាប់ក៏មាន។
ភ្លេងគាត់ខ្ញុំអត់ចេះស្តាប់ ច្រៀងធម្មតាៗ មិនដូច លោកបើត ថុងឆៃ
អីហ្នឹងទើបតែស្លាប់ទេ! ខ្ញុំស្មានតែស្លាប់តាំងពីក្រឡាប់ឡានយូរហើយ… យាយទៅអត់ដែលដឹងព័ត៌មានអីហ្នឹងគេទេ… សោកស្ដាយណាស់ ខ្លួននៅក្មេងសោះ ។
Fan របស់D2B ក្នុងពិភពប្លក់នេះខ្ញុំស្គាល់២-៣ នាក់ដែរ! មានខ្ញុំ! សុវណ្ណរចនា និងបងស្រីរ៉ាម៉ាណា!