ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ ខែ មករា 8, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីភាសា.12 comments
Samdach Brhat Chao Maha Sri Vitha
Lan Xang Hom Khao Phra Rajanachakra Lao
Parama Sidha Khattiya Suriya Varman
Brhat Maha Sri Savangsa Varman
កាលពីប្រកាសលើកមុន ខ្ញុំបានផ្សាយម្ដងហើយ អំពីហ្លួងសវាង វឌ្ឍនា ព្រះមហាក្ស័ត្រអង្គចុងក្រោយ នៃព្រះរាជអាណាចក្រលាវ។ ពេលនេះខ្ញុំសូមលើកយកពីព្រះបរមនាមព្រះមហាក្ស័ត្រលាវមួយព្រះអង្គទៀត ដែលទ្រង់ជាព្រះរាជបិតា របស់ហ្លួងសវាង វឌ្ឍនា។
ព្រះអង្គមានព្រះនាមជាម្ចាស់ជីវិតស្រីសវាងវង្ស។ ទ្រង់ជាព្រះមហាក្ស័ត្រអង្គទី១២ នៃអាណាចក្រលានដំរី នគរហ្លួងព្រះបាង និងជាព្រះមហាក្ស័ត្រអង្គដំបូង នៃព្រះរាជអាណាចក្រលាវ។ ស្ដេចព្រះរាជសម្ភពនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៨៥ នានគរហ្លួងព្រះបាង។ ទ្រង់ជាព្រះបុត្រនៃស្ដេចស័ករិន្ទ្រឫទ្ធិ និងព្រះនាងថងស៊ី។
ស្ដេចឡើងគ្រងរាជ្យសម្បត្តិជាព្រះមហាក្ស័ត្រនៃរាជអាណាចក្រហ្លួងព្រះបាង នាថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩០៤។ នៅពេលដែលប្រទេសលាវបានឯករាជ្យពីបារាំង ព្រះអង្គទើបក្លាយជាព្រះមហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ។
ស្ដេចសុវណ្ណគតនាថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៥៩៕
សម្គាល់៖ សូមអានឈ្មោះព្រះអង្គ ថា “ សៈ វ៉ាង វង់”
————————————————
អានអត្ថបទទាក់ទង៖
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហនុ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុងក្រោយ
៣. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហមុនី
៤. រជ្ជកាលទី៨៖ អានន្ទ មហិតុល
៥. ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ
៦. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
៧. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ






