jump to navigation

ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្ស័ត្រ​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ ខែ មករា 8, 2008

Posted by សុភ័ក្ត្រ in ພາສາລາວ, បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីភាសា.
trackback

 
Samdach Brhat Chao Maha Sri Vitha
Lan Xang Hom Khao Phra Rajanachakra Lao
Parama Sidha Khattiya Suriya Varman
Brhat Maha Sri Savangsa Varman

កាល​ពី​ប្រកាស​លើក​មុន​ ខ្ញុំ​បាន​ផ្សាយ​ម្ដង​ហើយ អំពី​ហ្លួងសវាង វឌ្ឍនា ព្រះមហាក្ស័ត្រ​អង្គ​ចុង​ក្រោយ នៃ​ព្រះរាជអាណាចក្រ​លាវ។ ពេល​នេះ​ខ្ញុំ​សូម​លើក​យក​ពី​ព្រះបរមនាម​ព្រះ​មហាក្ស័ត្រ​លាវ​មួយ​ព្រះ​អង្គ​ទៀត ដែល​ទ្រង់​ជា​ព្រះរាជបិតា​ របស់​ហ្លួង​សវាង វឌ្ឍនា។

ព្រះ​អង្គ​មាន​ព្រះនាម​ជា​ម្ចាស់​ជីវិត​ស្រី​សវាង​វង្ស។ ទ្រង់​ជា​ព្រះមហាក្ស័ត្រ​អង្គ​ទី​១២ នៃ​អាណាចក្រ​លាន​ដំរី នគរ​ហ្លួង​ព្រះបាង និង​ជា​ព្រះមហាក្ស័ត្រ​អង្គ​ដំបូង នៃ​ព្រះរាជអាណាចក្រ​លាវ។ ស្ដេច​ព្រះរាជសម្ភព​នា​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​១៨៨៥ នា​នគរ​ហ្លួង​ព្រះបាង។ ទ្រង់​ជា​ព្រះបុត្រ​នៃ​​​ស្ដេច​ស័ករិន្ទ្រ​ឫទ្ធិ និង​ព្រះនាង​ថងស៊ី។

ស្ដេច​ឡើង​គ្រងរាជ្យ​សម្បត្តិ​ជា​ព្រះមហាក្ស័ត្រនៃ​រាជអាណាចក្រ​ហ្លួង​ព្រះបាង នា​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩០៤។ នៅ​ពេល​ដែល​ប្រទេ​ស​លាវ​បាន​ឯករាជ្យ​ពី​បារាំង ព្រះអង្គ​ទើប​ក្លាយ​ជា​ព្រះមហាក្ស័ត្រ​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ។

ស្ដេច​សុវណ្ណគត​នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​១៩៥៩៕

សម្គាល់៖ សូម​អាន​ឈ្មោះ​ព្រះ​អង្គ ថា “ សៈ វ៉ាង វង់”

————————————————
អាន​អត្ថបទ​ទាក់ទង
១. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុង​ក្រោយ
៣. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី
៤. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល
៥. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ
៦. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស
៧. រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ

វិចារ»

1. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុង​ក្រោយ « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ខែ មករា 8, 2008

[...] អាន​អត្ថបទ​ទាក់ទង៖ ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្… [...]

2. ទឹម បឿន - ខែ មករា 9, 2008

អ៊‍ីចឹង លាវ​ទើប​តែ​មាន​ស្ដេច​កាល​ពី​ឆ្នាំ ១៨៨៥​ទេ​អ្ហី​លោក​ភាក់?

3. [ សុភ័ក្ត្រ ] - ខែ មករា 9, 2008

មិន​មែន​ទេ។ លោក​បឿន​នេះ​អត់​ដឹង​អី​មែន។ លាវ​មាន​ស្ដេច​តាំង​ពី​ដើម​មក​ដូច​តែ​ខ្មែរ​យើង​ដែរ​នឹង។ តែ​នគរ​នេះ​បាន​បែង​ចែក​​ជា​តំបន់​​ជា​ច្រើន​មាន​ហ្លួង​ព្រះបាង វៀងច័ន្ទន៍ និង​ចម្ប៉ាស័ក​ ជា​ដើម។ ឯង​ម្ចាស់​ជីវិត​ស្រីសវាងវង្ស ទ្រង់​ជា​មហាក្ស័ត្រ​ហ្លួងព្រះបាង​អង្គ​ទី​១២​ហើយ មិន​ឃើញ​ទេ​ហ្អី។ ក្រោយ​ពី​បារាំង​ចេញ​ទៅ​វិញ គេ​ក៏​បង្កើត​នគរ​រួម​មួយ​ឈ្មោះ ព្រះរាជ​អាណាចក្រ​លាវ ហើយ​ទ្រង់សវាងវង្ស​បន្ត​សោយរាជ្យ​តំណាង​ប្រទេស​លាវ​ទាំង​មូល។

4. វីរិយា - ខែ មករា 9, 2008

ចឹង! ខ្ញុំ​មិន​សូវ​ដឹង​ពី​មុន​មក​សោះ! អរគុណ​ច្រើន​សម្រាប់​ការ​ចែក​រំលែក …

5. Rachna_Rainna - ខែ មករា 9, 2008

តែ​បង​សរសេរ​ថា “ …ជា​ព្រះមហាក្ស័ត្រ​អង្គ​ដំបូង នៃ​ព្រះរាជអាណាចក្រ​លាវ…” ទ្រង់​ជា​ក្សត្រ​ទី​១២ ហេតុ​អី​ក៏…?

6. ទឹម បឿន - ខែ មករា 9, 2008

អាចឹង​ទេ​ហ៎! អួ​អាន​ឡើង​ចង់​វិល​ក្បុង!

7. Rachna_Rainna - ខែ មករា 9, 2008
8. រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ « -:- កំណត់ហេតុ - ខែ មេសា 23, 2008

[...] អាន​អត្ថបទ៖ ម្ចាស់​ជីវិត​ ស្រីសវាងវង្ស៖ មហាក្ស… [...]

9. vandakimseok - ខែ ឧសភា 28, 2008

លាវ មានស្តេចនឹងគេដែលហ្ន៎?
តើពូជពង្សស្តេចនុង អីឡូវងាប់អស់ហើយរឺអី?​ម៉េចមិនងើបឡើងប្រឆាំងរដ្ឋការឡាវ
អីឡូវទៅហ្ន៎? មិនដូចស្រុកខ្មែរដណ្តើមអំនាចគ្នា
ពូជខ្មែរពូជអ្នកចំបាំង????

10. សុភ័ក្ត្រ - ខែ ឧសភា 28, 2008

លោក​vandakimseok ចូរ​ប្រើ​ពាក្យ​សមរម្យ​ជាង​នេះ​បន្តិច
សូម​អរគុណ!

11. នរោត្ដម សុទ្ធារស « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ មិថុនា 5, 2009

[...] អំពី​ព្រះ​ចៅ​ ស៊ីស្វាងវង្ស [...]

12. Repost: រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ « -:- កំណត់ហ - ខែ កញ្ញា 2, 2009

[...] ព្រះបាទ​សម្ដេច​ព្រះចៅ​ស្រីសវាងវង្ស។ លាវ​ប្រើ​ពាក្យ “ ព្រះចៅ” និង​ពាក្យ [...]