jump to navigation

លោក​អភិបាល​ក្រុង​ចង់​ជិះ​ឡាន​បឺស​ទៅ​ធ្វើ​ការ ខែ មករា 15, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
13 comments

រថយន្ត​ក្រុង​នៅ​ភ្នំពេញ គ្រាន់​ជា​ក្ដី​ស្រមៃ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​នៅ​ក្នុង​ទីក្រុង​តូច​មួយ​នេះ។ បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​ការ​ដាក់​រថយន្ត​ក្រុង​ឲ្យ​រត់​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​ធុញទ្រាន់​នឹង​ពាក្យ​រថយន្ត​ក្រុង​នៅ​ភ្នំពេញ។

តែ​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គំនិត​គិត​នោះ​គិត​របស់​លោក​អភិបាល​ក្រុង​ដ៏​មហិមា​របស់​ភ្នំពេញ​ជំនាន់​នេះ លោក​បាន​គិត​ឃើញ​មួយ​ទៀត​ពី​មធ្យោបាយ​ថ្មី​នៃ​រថយន្ត​ក្រុង​សម្រាប់​ភ្នំពេញ។

“ …​លោក​ កែប​ ជុតិមា បាន​បន្ថែម​ថា ប្រសិន​បើ​មាន​ការ​ឯកភាព សាលា​ក្រុង​មាន​បំណង​ទិញ​រថយន្ត​ក្រុង (រថយន្ត​បឺស) ចំនួន​៣​គ្រឿង សម្រាប់​ដឹក​មន្ត្រី​សាលា​ក្រុង​ទៅ​ធ្វើ​ការ​រាល់​ថ្ងៃ… រួម​ទាំង​រូប​លោក​ផង​ទៅ​ធ្វើ​ការ…”

ទាក់ទិន​ទៅ​នឹង​គម្រោង​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញ​ដែល​មាន​បំណង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​ ហើយ​បំផុស​ឲ្យ​មន្ត្រី​ទាំង​អស់​ជិះ​រថយន្ត​បឺស​ទៅ​ធ្វើ​ការ​នោះ គេ​បាន​ឮ​មតិ​ប្រតិកម្ម​ជា​ច្រើន​ថា គម្រោង​ផែនការ​នេះ​ពួក​គាត់​ហាក់​មិន​ជឿ​ថា​សាលា​ក្រុង​ធ្វើ​បាន​នោះ​ទេ ហើយ​អ្វី​ដែល​រឹត​តែ​មិន​ជឿ​នោះ​ទៀត គឺ​មន្ត្រី​ដែល​មាន​រថយន្ត​ល្អ​ៗ​ជិះ​ច្រើន​ជាង​គេ​គឺ​សាលា​ក្រុង​ភ្នំពេញ​នេះ​តែ​ម្ដង ប្រសិន​បើ​ឲ្យ​ពួក​គាត់​ទុក​រថយន្ត​ដ៏​ល្អ​ទំនើប​នោះ​ចោល ហើយ​មក​ជិះ​រថយន្ត​រួម​វិញ​នោះ​ខ្លាច​តែ​ទៅ​មិន​រួច។ Sic

អាន​បន្ត​នៅ​គេហ​ទំព័រ​កោះ​សន្តិភាព