ទិញសៀវភៅថ្មី ខែ មករា 16, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.18 comments
ល្ងាចម្សិលមិញបានទៅបណ្ណាគារអន្តរជាតិតាំងពីព្រលប់ដើរអានសៀវភៅគេលេង ព្រោះអត់សូវមានលុយទិញ។ ហេហេ… នៅស្រុកចិនក៏ដូច្នោះដែរ មួយថ្ងៃៗ មានសិស្សជាច្រើនទៅអានសៀវភៅពីបណ្ណាគារ ប្រៀបដូចបណ្ណាល័យដែរ ព្រោះគ្មាននរណាមានប្រាក់ទិញសៀវភៅអស់ទាំងនោះទេ។ តែខុសត្រង់ថាបណ្ណាគារនិងកន្លែងលក់សៀវភៅនៅស្រុកចិនទាំងនោះមានបណ្ដាសិស្សចូលណែនមែនទេនរកតែផ្លូវដើរសឹងមិនបាន តែបណ្ណាគារស្រុកខ្មែរស្ងាត់ឈឹង !ឡ!។
នាឡិកាម៉ោងជិត៨យប់ហើយ កុំឲ្យគេដេញទាន់ និងកុំឲ្យគេថាឲ្យក៏ទិញសៀវភៅមួយក្បាលទៅ ហាហា…។ ល្អដែរបងប្អូន សៀវភៅនេះតម្លៃតែ៣,៣ ដុល្លារប៉ុណ្ណោះ។ ដែលនិយាយអំពីគំនូរបុរាណខ្មែរ។
សៀវភៅនេះរៀបរៀងដោយហ្សក ហ្គ្រោសលីយេ និងរៀបរៀងជាថ្មីដោយមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអារ្យធម៌ខ្មែរ ដែលបានបកប្រែ និងបង្ហាញដោយ នុត ណារ៉ាង។ ស្នាដៃគ្រូគំនូរបុរាណខ្មែរ ឧកញ៉ា ទេពនិម្មិត ម៉ក់ និងឧកញ៉ារាជាប្រសើរ ម៉ៅ៕
___________________________________________________
ប្រកាសស្រដៀង៖
១. នពតុល៖ “ខ្ញុំមិនបានលក់ជាតិ”
២. ទិញសៀវភៅថ្មី
៣. ទិញសៀវភៅថ្មី
៤. ទិញសៀវភៅថ្មី
សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ ខែ មករា 16, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.5 comments
ធ្មេចបើកៗ ឆ្នាំ២០០៨ចូលបានជាងកន្លះខែទៅហើយ ឯខ្លួនកាន់តែចាស់ ចាស់មែនទែនខ្ញុំ : ( ។ អ្វីដែលបានសន្យាជាមួយអ្នកនៅទីនេះថានឹងរៀបរាប់ព្រឹត្តិការណ៍ប្លក់នេះសម្រាប់ឆ្នាំ២០០៧ក៏មិនទាន់បានធ្វើ។ រវល់នោះមហាម៉ែឳរវល់ហើយ។
អស់រយៈពេល២ឆ្នាំហើយដែលកំណត់ប្លក់មួយនេះចេញជារូបរាងឡើង ជាធម្មតាដូចសង្ខារមនុស្សដែរ ប្លក់នេះមានវាសនាដូចព្រហ្មលិខិត មានទាំងពីរឿងកម្សត់ ទាំងរឿងសប្បាយ។ អ្វីដែលអស់សំណើចទៅទៀតនោះ មានទាំងពីជម្លោះដណ្ដើមឈ្មោះដូមេនគ្នាទៀត។ Sic
អត្ថបទខ្លះបានទទួលការគាំទ្រ ឯអត្ថបទខ្លះវិញសោតបានបង្កាត់ជាភ្លើងពេលខ្លះឈ្លោះគ្នាពេញទាំងប្លក់ខ្ញុំ។ នេះជារឿងធម្មតាទេ តែអ្វីដែលខ្ញុំបានដាក់ និងសរសេរនៅទីនេះគ្រាន់ជាការរួមចំណែក និងចែករំលែកបទពិសោធន៍ ព្រមទាំងរឿងរ៉ាវមួយចំនួនដែលខ្ញុំបានដឹងជូនអ្នកដែលបានមកមើលទីនេះទេ គ្មានចេតនាអ្វីរករឿងទុក្ខទោសបុកម្នេញនរណាម្នាក់ដែរ ហើយខ្ញុំក៏មិនប្រាថ្នាឲ្យនរណាម្នាក់មកស្អប់ខ្ញុំដោយសារអ្វីដែលខ្ញុំបានធ្វើនេះដែរ។
អត្ថបទលេចធ្លោដែលមានចុះនៅទីនេះសម្រាប់ខែមករា និងខែកុម្ភៈមានជាអាទិ៍អត្ថបទមួយចំនួនដែលខ្ញុំស្រង់ចេញទីសារព័ត៌មាននានាទាក់ទងនឹងការប្រមាថអ្នកដឹកនាំខ្លួនឥតអៀនខ្មាស់របស់លោកកេង វ៉ាន់សាក់ ដែលត្រូវបានសង្គមខ្មែរទាត់ចោលនោះសម្ដីបែបចាក់ដោតបង្អាប់ជាតិខ្លួន ហើយដែលមានវិទ្យុអាស៊ីសេរីជាមេនាំភ្លើង។
ចុងខែកុម្ភៈដើមខែមីនា ខ្ញុំបានទៅដែនដីកម្ពុជាក្រោម អត្ថបទជាច្រើនខ្ញុំបានសរសេរទាក់ទងនឹងដំណើរទៅទស្សនកិច្ចនៅទីនោះ ហើយរាល់អត្ថបទទាក់ទងទាំងនោះត្រូវបានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់បងប្អូនអ្នកអាននៅទីនេះ។ អត្ថបទទាំងនោះមានដូចជា៖ សារៈមន្ទីរជនជាតិខ្មែរ ខេត្តត្រាវិញ (ព្រះត្រពាំង), វត្តអង្គររាជបូរី(អង្គ), ផ្ទះខ្មែរនៅភូមិសំរោងឯក កម្ពុជាក្រោម ជាដើម។
ខែមេសា អត្ថបទបន្តពីទស្សនកិច្ចនៅកម្ពុជាក្រោមខ្ញុំបានសរសេរមានដូចជា៖ ក្មេងៗនៅភូមិសំរោង កម្ពុជាក្រោម (វីដេអូ)។ ខែមេសា ជាទេសកាលសង្ក្រាន្តរបស់ប្រទេសមួយចំនួននៅអាស៊ីអគ្នេយ៍ រាប់ទាំងកម្ពុជា និងញាតិជិតខាងខ្លួនមានថៃ និងលាវ ជាដើម។ ខ្ញុំបានដាក់អត្ថបទមួយចំនួនស្ដីអំពីប្រកាសសង្ក្រាន្តរបស់ប្រទេសថៃ លាវ និងកម្ពុជាយើងផងដែរ។ ក្នុងគោលបំណងចែករំលែក និងប្រៀបធៀប ក៏ដូចជាសិក្សារៀនសូត្រពីប្រទេសទាំងនោះ។ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍នោះ ក្នុងអត្ថបទមួយឈ្មោះ “ មហាសង្ក្រាន្តថៃ ពុទ្ធសករាជ ๒๕๕๐” ចុះថ្ងៃទី១១ ខែមេសា ទទួលបានការចាប់អារម្មណ៍ ពីការបញ្ចេញមតិវិចារជាច្រើន។
វិចារមួយដែលចេញមកគួរជាចំណាប់អារម្មណ៍ ដែលបង្កការវិភាគវិចារនោះ គឺ របស់លោក លោកស្រីម្នាក់ឈ្មោះ “ ចៃថៃ” ។ គាត់បានសរសេរថា៖ យីសអាមួយនេះខ្វះអីដាក់ទេដឹងបានជាយកតែអាសៀមមកនិយាយ បែបមិនទាន់ស្គាល់ថៃច្បាស់ទេ អញនៅថែ៥ឆ្នាំឃើញវាធ្វើបាបខ្មែរដូចឆ្កែ ចាប់រំលោបកាត់ក្បាលុ។ល។ គេស្អប់អែងដូចអាច់បែឯងយកវាមកនិយាយដូច ព្រះហាហាមានខ្មែរដូចនេះតែតិចទៀត ងាប់ខ្ទេចខ្មែរ។ចាញ់ពួកទៅរៀនយួនផង នៅយួន៧ ៨ ឆ្នាំបែជាស្អបើយួនដូចអាច់ បើមិនជឿរសួរពួកទៅរៀនយួនទៅអាមួយណាក៌បានជាពិសេសអញ! Sic
ខ្ញុំមិនបន្តវិចារអ្វីទៀតទេនៅទីនេះ គ្រាន់តែលើកបង្ហាញពី Top list post ដែលទទួលបានពីអ្នកមកអានដោយមិនបានអញ្ជើញ។ ភាគច្រើនអ្នកដែលបានធ្វើខមមែនត៍បែបអសុរស គឺគាត់មិនបានដាក់ឈ្មោះពិតប្រាកដទេ។
សម្រាប់ខែឧសភា អត្ថបទដែលលេចធ្លោនោះគឺអត្ថបទបកប្រែរបស់ខ្ញុំពីអត្ថបទថៃដែលមានឈ្មោះថា សន្ដានពិតរបស់ខ្មែរ! ដែលបានចុះនាថ្ងៃទី២៣ ខែឧសភា និងសន្ដានពិតរបស់ពួកខ្មែរ! ចុះថ្ងៃទី២២ ខែឧសភា។ អត្ថបទនេះបានជួយដាស់សតិបន្ថែមដល់ខេមរជនពីការវិភាគបែបអគតិរបស់ជនជាតិថៃម្នាក់នោះនិតិភូមិ ទាក់ទងនឹងជនជាតិខ្មែរ និងប្រទេសកម្ពុជា។
អត្ថបទលេចធ្លោក្នុងខែមិថុនា មានឈ្មោះថា “ វេបសៃត៍ខ្មែរឆ្កួតមួយ” ចុះថ្ងៃទី២០ ខែមិថុនា។ ជាអត្ថបទរិះគន់វេបសៃត៍មួយដែលសរសេរអក្សរខ្មែរតាមបែបគំនិតរវើរវាយខុសគេខុសឯង។ អត្ថបទមួយទៀតទាក់ទងនឹងប្រាសាទព្រះវិហារ “ ពួកអាចោរហារយសៀមបើកបបេថាវាមានសិទ្ធិលើប្រាសាទព្រះវិហារ!” ចុះថ្ងៃទី២២ ខែមិថុនា ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ។
ខែកក្កដា អត្ថបទបន្តអំពីរឿងរ៉ាវប្រាសាទព្រះវិហារ “ ពួកថៃ និងប្រាសាទព្រះវិហារ” ថ្ងៃទី២ ខែកក្កដា។ ខែកក្កដា ខ្ញុំបានប្រទេសកូរ៉េ ហេតុនេះមិនសូវមានអត្ថបទអ្វីច្រើនទេ។ អត្ថបទមួយចំនួនខ្ញុំបានផុសត៍ដាក់ពីប្រទេសកូរ៉េតែម្ដង។ អត្ថបទមួយចំនួនបានទទួលការចាប់អារម្មណ៍ពីអ្នកទស្សនាទាក់ទងនឹងប្រទេសកូរ៉េមានដូចជាអត្ថបទ៖ My first Korean food in Seoul ចុះថ្ងៃទី៣១ ខែកក្កដា ជាដើម។
អត្ថបទសម្រាប់ខែសីហា គឺបន្តអំពីសកម្មភាពនៅកូរ៉េមានអត្ថបទ៖ “ មីកូរ៉េ (Korean noodle)” ចុះថ្ងៃទី២ ខែសីហា។ ទស្សនៈលាវជាមួយខ្មែរ ដែលខ្ញុំបានបកប្រែពីភាសាលាវជូនញាតិមិត្រគ្រាន់បានគតិមានដូចជា៖ “ ស្ដាប់លាវនិយាយពីកំណើតភ្នំពេញ និងស្ទឹងត្រែង” ចុះថ្ងៃទី១៣ ខែសីហា។ ព្រមទាំងអត្ថបទមួយចំនួនដែលនិយាយអំពីការប្រកួតកីឡាបាល់ទាត់យុវជន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ខែកញ្ញាខ្ញុំបានចាប់ផ្ដើមស្រាវជ្រាវ និងដាក់ព្រះបរមនាមព្រះមហាក្ស័ត្រពេលទ្រង់ឡើងគ្រងរាជ្យ ទាំងមហាក្រ័ត្រខ្មែរ លាវ និងថៃ ដើម្បីទុកគ្រាន់ជាឯកសារ និងចំណេះដឹងបន្ថែមសម្រាប់ខ្ញុំ និងអ្នកដែលចង់ដឹង។ អត្ថបទលេចធ្លោដែលទាក់ទងនឹងមាយាទថៃខ្ញុំក៏បានបកប្រែជូនអ្នកអានមានដូចជា៖ “ ដឹងបានដីពីណាបាត់ឲ្យគេ?!! សៀមមិនចោលក្បួន!” ចុះថ្ងៃទី១៥ ខែកញ្ញា ក៏បានទទួលចំណាប់អារម្មណ៍ពីទស្សនិកជនដែរ។ អត្ថបទទាក់ទងនឹងការប្រើប្រាស់ពាក្យខ្មែរក៏ខ្ញុំបានសរសេរ ព្រមទាំងបានរិះគន់អ្នកសរសេរមួយចំនួន មានដូចជាអត្ថបទ៖ “ ពុទ្ធោ! ចេញមោពីណាទៀតហើយ!!!” ចុះថ្ងៃទី១៣ ខែកញ្ញា ជាដើម។
អត្ថបទដែលលេចធ្លោបំផុតសម្រាប់ខែតុលា គឺមានឈ្មោះថា៖ “ ទិវាអានសៀវភៅ” ចុះថ្ងៃទី១៨ ខែតុលា អត្ថបទនេះបានទទួលវិចាររហូតដល់ទៅ ៤៥ (មកទល់ពេលនេះ)។ អត្ថបទគ្រាន់តែជាប្រកាសមួយប៉ុណ្ណោះ តែបានបង្កជាវិភាគវិចារអំពីការប្រើប្រាស់ពាក្យខ្មែរ។ ការបន្តឆ្លើយឆ្លងគឺបណ្ដាលមកពីលោកម្នាក់ឈ្មោះ “ hmm” និងគូកនរបស់គាត់។
ខែវិច្ឆិកា ទេសកាលបុណ្យទឹកនៅប្រទេសកម្ពុជា អនិច្ចាឆ្នាំនេះទូកប្រណាំងរបស់កីឡាករប្រទេសសឹង្ហបុរីបានជួបឧប្បត្តិហេតុលិចទូកបណ្ដាលឲ្យកីឡាករចំនួន៥នាក់បានបាត់ជីវិត។ ខ្ញុំបានឧទ្ទិសទំព័រខ្ញុំចំពោះគ្រោះមហន្តរាយនេះ នឹងបានដាក់ព័ត៌មានជាច្រើនអំពីឧប្បត្តិហេតុ។
សម្រាប់ខែដាច់ឆ្នាំ២០០៧ អត្ថបទមួយចំនួនមានដូចជា៖ រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម ចុះថ្ងៃទី៤, Shit! i use wrong toothpaste ចុះថ្ងៃទី១០, ថៃឆ្លៀតកេងចំណេញពីស៊ីហ្កេមស៍ ចុះថ្ងៃទី៧, លេបថប់ថ្មី (d’t le nove laptop) ចុះថ្ងៃទី៦, អ្នកស្រាវជ្រាវថៃកំពុងរៀបចំឯកសារថតកុនពីប្រវត្តិព្រះបាទជ័យវរ្ម័នទី៧ ចុះថ្ងៃទី១២, រៀនពាក្យ៖ ភក្ដិ ភ័ក្ដិ ភក្ដី មិត្ត មិត្រ ចុះថ្ងៃទី១៤, รักไม่ได้ เกลียดไม่ลง ចុះថ្ងៃទី១៥ (បានវិចាររហូតដល់៤៩ មកទល់ថ្ងៃនេះ)។ សុទ្ធតែទទួលបានការវិចារជាច្រើន និងអត្ថបទមួយនេះ មានអ្នកមកបង្ករឿង រហូតគំរាមរកលុបប្លក់ខ្ញុំទៀតផង។
វិចារដែលចម្បងៗ និងគួរអស់សំណើចរហូតមកគំរាមដល់ប្លក់មានដូចជា កាលពីថ្ងៃទី៣ ខែមិថុនា លោកលោកស្រីម្នាក់ឈ្មោះ ឆេង បានសរសេរថា៖
“ តើលោកសុភក្ដិជានរណា? ជាខ្មែររឺជាសៀមរឺជាយួន?គាត់ថាសៀមជួយខ្មែរតើជួយត្រង់កន្លែងណា? ជួយយកដីខ្មែររឺ?”
ខ្ញុំមិនដឹងគាត់មើលកន្លែងណាក្នុងប្លក់ខ្ញុំទេ ដែលគាត់ថា ខ្ញុំថាសៀមជួយខ្មែរ។
ថ្ងៃទី៣ ខែកក្កដា เขื่อน បានសរសេរ ៖ “ สุพักตร์ระวังนะ มีคนถามที่อยู่นาย คงคิดว่านายอยู่เมืองไทยซะอีก นายนี้ใจถึงจริงๆ ว่าจะปลอมชี่บอกแล้ว และบอกให้เขาเอาโลงศพไปด้วย เพราะที่บ้านไม่มีโลงศพสำรอง เดี๋ยวจะไม่มีที่เก็บศพ”
ផ្ទុយមកវិញ ថ្ងៃទី៨ ខែធ្នូ លោកលោកស្រីម្នាក់ឈ្មោះ ភិរម្យ បានសរសេរ៖
“ សួស្ដីសុភ័ក្រ្ត ខ្ញុំមានការចាប់អារម្មណ៍នឹងគេហទំព័ររបស់សុភ័ក្រ្ដយ៉ាងខ្លាំង។ ខ្ញុំដឹងថាសុភ័ក្រ្ដ និងមិត្តមួយចំនួនដែលបានបញ្ចេញយោបល់លើទំព័ររបស់សុភ័ក្រ្ដចេះភាសាថៃ។ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគាំទ្រនូវគំនិតរបស់សុភ័ក្រ្ដ យើងគូរតែចេះនូវភាសារបស់ជនជាតិមួយដែលជាគូរប្រជែងនឹងជាតិសាសន៏របស់យើងដើម្បីអោយយើងបានដឹងនិងត្រៀមបានគ្រប់រូបភាពដែលជាតិសាសន៏មួយនោះព្យាយាមបំភាន់ឬបំបាត់នូវអ្វីដែលជាអត្តសញ្ញាណជាតិសាសន៏របស់ខ្មែរយើង។ ខ្ញុំគិតថាបើយើងចង់ទប់ទល់និងអ្វីដែលគេព្យាយាមបំភាន់ឬកែប្រែនោះយើងត្រូវតែព្យាយាមឈរលើជំហ៊រនិងការតាំងចិត្តរបស់ខ្លួន ដោយយើងផ្សព្វផ្សាយ នូវអ្វីដែលជារបស់យើងអោយគេដឹង។គឺផ្សព្វផ្សាយទៅដល់ប្រជាជនថៃ និងពិភពលោកអោយដឹងពីការពិត ជាពិសេសជនជាតិដើមខ្មែរ និងប្រជាជនកម្ពុជាយើងដែលរស់នៅទាំងក្នុងនិងក្រៅប្រទេស។….” (អានបន្តនៅ ទំព័រ “ អំពីម្ចាស់ទំព័រនេះ” )។
ចប់ដោយសង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រដោយត្រឹមណេះ៕
___________________________________________
អានផងដែរអំពី៖
១. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ
២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ






