jump to navigation

ខេត្ត​ព្រះវិហារ ជា​ដួង​ព្រលឹង ខែ មករា 29, 2008

Posted by សុភ័ក្ត្រ in ចម្រៀង, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ចម្រៀង​មួយ​បទ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រណោះ​ស្រណោក​យ៉ាង​ខ្លាំង “ ខេត្ត​ព្រះវិហារ ជា​ដួង​ព្រលឹង“ ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ស្ដាប់​បទ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ទប់​អារម្មណ៍​ទេ នោះ​ទឹក​ភ្នែក​របស់​ខ្ញុំ​នឹង​ហូរ​មក​ដោយ​មិន​ដឹង​ខ្លួន។

ខ្ញុំ​បាន​ចំណាយ​ពេល​២​ថ្ងៃ​រៀប​ចំ​ធ្វើ​វីដេអូ​នេះ​ឡើង​ទុក​គ្រាន់​ស្ដាប់ និង​ចែក​ចាយ​មិត្រ​ៗ​នៅ​ទី​នេះ។ សូម​ឧទ្ទិស​ព្រលឹង​ដូន​តា​ខ្មែរ​ជួយ​ថែ​រក្សា​សម្បត្តិ​កេរ​មត៌ក​ខ្មែរ ព្រះវិហារ​គង់វង្ស​អមតៈ។ បន្ត​ឈ្នះ​សត្រូវ​ដែល​កំពុង​តាម​បន្ត​ព្យាបាទ​ព្រះវិហារ ឲ្យ​វិនាស​សាបសូន្យ​ទៅ​ហោង៚

មើល​វីដេអូ

ស្ដាប់​បទ​ចម្រៀង

មាន​បញ្ហា​បច្ចេកទេស ចុច​ទី​នេះ​ដើម្បី​ស្ដាប់​ពី​លីងគ៍​ផ្ទាល់

ខេត្ត​ព្រះវិហារ ជា​ដួង​ព្រលឹង

ឱ​ខេត្ត​ព្រះវិហារ​វន្ទា​ថ្វាត់ថ្វាយ
ចិត្ត​មិន​រសាយ ស្ដាយ​ក្នុង​ឱរា
ព្រឹក្សា​ជុំជិត​បាំង​បិទ​សិលា
ប្រាសាទ​ថ្មដា វាសនា​របស់​ខ្មែរ។

ជ្រលង​ដង​ភ្នំ​ចាំ​ព្រំ​សីមា
សែន​អនិច្ចា ដល់​ប្រាង្គ​ប្រាសាទ​ខ្មែរ
វល្លិ៍​ព្រៃ​រុំព័ទ្ធ​រលាត់​ដុះ​ស្លែ
កេរ​អើយ​កេរ​ខ្មែរ អ្នក​ស្នេហា​ជាតិ។

ណា​មួយ​បច្ចា​មិត្រ វា​ចង់​យាយី
រង​រឿង​វាត​ទី សំភី​គ្រប់​ស្នៀត
ធ្វើ​បាប​ប្រជាឲ្យ​វេទនា​ទៀត
នេះ​ជា​មារយាទ​ពុត​ត្បុត​អប្រិយ។

ព្រលឹង​បុព្វបុរស​ដែល​ស្មោះ​ខេមរា
ឋិត​ក្នុង​ចិន្ដា ចារ​ដាស់​ស្មារតី
ថែ​កេរ​មត៌ក​ស្រណោះ​ទឹក​ដី
ដែល​ជា​ស្នាដៃ ខ្មែរ​អើយ​ត្រូវ​ចាំ៕

ច្រៀង៖ ឡេង ប៊ុនណាត, ម៉េង កែវពេជ្ជតា

វិចារ»

1. សុភី - ខែ មករា 29, 2008

ពិត​ជាពិរោះ​ណាស់សុភ័ក្រ។ ថ្វីត្បិតែ​ខ្ញុំមិន​ដែល​បាន​ទៅ​លេង​ខេត្ត​ព្រះវិហារ​មែន​ពិតតែខ្ញុំនឹកខេត្ត​នេះណាស់។ សង្ឃឹម​ថា​ពេលណា​មួយខ្ញុំបាន​ទៅ​លេង…

2. ទឹម បឿន - ខែ មករា 29, 2008

សុំ​ដាក់​នៅ អត្ថបទ​ចម្រៀង​ខ្មែរ​មួយ​ដែរ​ហើយ​​លោក​ភាក់។ អរគុណ :D

3. ទឹម បឿន - ខែ មករា 29, 2008

សុភ័ក្ត្រ​ធ្វើ​ដល់​ទៅ​ពីរ​ថ្ងៃ? ព្យាយាម​មែន! អរគុណ​ច្រើន​ហើយ​បាទ។ សុភ័ក្ត្រ​ស្គាល់​អ្នក​ចម្រៀង​ប្រុស​ទេ? បើ​ស្គាល់​ជួយ​ប្រាប់​ផង។

4. សុភ័ក្ត្រ - ខែ មករា 29, 2008

ឡេង ប៊ុនណាត (?)

5. ទឹម បឿន - ខែ មករា 30, 2008

អូៗៗ… អរគុណ​លោក​ភ័ក្ត្រ។

6. kosal - ខែ មករា 30, 2008

កំសត់មែនណឹង បើដាក់អារម្មណ៌ទៅតាមអត្ថន័យនៃបទចំរៀងនេះ ពិតជាស្រងេះស្រងោចណាស់ :( ចង់ទៅលេងព្រះវិហារដល់កហើយបានស្តាប់បទនេះ ។

7. រជ្ជនី - ខែ មករា 30, 2008

គួរ​ឲ្យ​សោក​ស្តាយ​ដែល​ខ្ញុំ​ពុំ​ដែល​បាន​ទៅ​ទី​នោះ​! ហើយ​បទ​នេះ​ក៏​កំសត់​ណាស់​ដែរ​ :(

8. Soti - ខែ មិថុនា 30, 2008

ខ្មុំបាទសូមអំពាវនាវដល់ប្រជាពលរដ្ឋខែ្មរទូរទាំងប្រទេស​​ពេលនេះប្រាសាទព្រះវិហាររបស់យើងកំពង់តែមានបពា្ហាហើយ
ថៃចង់បានរបស់ខែ្មរណាស់ហើយវាថាព្រះវិហារជារបស់វា
ដូចេ្នះ សូមឪ្យប្រជាពលរ័ដ្ឋខែ្មរទាំងអស់តស៊ូដើម្បីជាតិខែ្មរទឹកដីខែ្មរត្រូវតែគ្រប់
គ្រងដោយប្រទេសខែ្មរ

9. Soti - ខែ មិថុនា 30, 2008

កូនខែ្មរនាំគ្នាទៅទស្សនាប្រាសាទព្រះវិហារច្រើនៗណាស់

10. happy - ខែ វិច្ឆិកា 25, 2008

ជូន​កូន​ខែ្មរ
​​​​សូម​ឧិ្យ​រាជ​រដ្ឋាភិបាល​ខែ្មរ​ដាក់​ភើ្លង​តាម​ស្រុក​ជនបទ​ផង​​​គឺ​ដើម្បី​ឧិ្យ​ប្រជាជន
មាន​ភើ្លង​បើ្រប្រាស់
នៅ​តាម​សុ្រក​ស្រែ​ទឹក​ភើ្លង​ផ្លូវ​គ្មាន​ទាំង​អស់​ពិបាក​ណាស់​យប់​ឡើង​អុច​តែ​ចង្គៀង​ចល្លុះ

11. happy - ខែ វិច្ឆិកា 25, 2008

ពង្រីក​តែ​ក្នុង​ក្រុង​តាម​ជនបទ​ផ្លូវ​ក្រលិចក្រលុច​មិន​ធើ្វ​គ្រប់​ទី​កន្ែលង​ទាំង​អស់
បើ​ធើ្វ​មាន​តែ​ចាក់​ដី​ក្រហម​​ហ៊ុយ​ណាស់​សូម​ឧិ្យ​ធើ្វ​បែប​ប្រាសាទ​ព្រះវិហារ
គឺ​ចាក់​ប៊េតុង​បែប​នេះ​ល្អ​ណាស់​ដើរ​ក៏​ស្រួល​ជិះ​ម៉ូតូ​ក៏​ស្រួល​មិន​ហុយ
ខ្ញុំ​ចូល​ចិត្ត​បែប​ណាស់​រាជរដ្ឋាភិបាល
តាម​ព្រំ​ដែន​រាជរដ្ឋាភិបាល​ត្រូវ​តែ​បង្រឹង​ឧិ្យ​ម៉ែន​ទែន​ទិញ​យន្តហោះ​ឧិ្យ​ទាហារ​ការពារ​ព្រំដែន​ផង​ដើម្បី​ងាយ​ស្រួល​ធើ្វ​ការ​នឹង​ពិនិត្យ​ព្រំដែន​រឺ​ក៏​ទាន់​សម័យ​ផង

12. សាលី - ខែ មករា 27, 2009

េយីង​ជា​ជន​ខែ្មរ​ត្រូវ​តែ​រក្សា​ទឺក​ដី​ខែ្មរ​ដោយ​ខ្លូន​អែង​មិន​ត្រូវ​អោយ​សៀម​យួន​មក​រំលោភ​បំពាន​លើ​ទឺក​ដី​យើង​បាន​ឡើយ​​​
ខែ្មរ​ត្រូវ​ចេះ​សាមគ្គី​គ្នា

13. yearytuk - ខែ មីនា 20, 2009

ប្រាសាទព្រះវិហារ​ត្រូវតែជារបស់ខែ្មររហូតមិនជារបស់ថៃទេ

14. yearytuk - ខែ មីនា 20, 2009

ខុំ្ញចង់អោយសមេ្តច​អគ្គមហាសេនាបតីជោ​ហុន​សែនងថា​ចង់អោយមកអភិវ័ឌ្យន៍ប្រទេសជាតិនៅតាម
ជាដែនសិន​ព្រមទាំងកសាងផ្លូវទឹកនិងភើ្លងរួច
ហើយសមមកអភិវ៍ឌ្ឍន៍ខាងវិញ
ដើម្បីកុំអោយប្រទេសជិតខាងមើលងាយ
យើងដូចជាប្រទេសថៃជាដើម
និងប្រទេសវៀតណាមចង់បានប្រទេសកម្ពុជា
ណាស់ពួកអាមុខក្រាស់
ពួកអាចោរ

15. yearytuk - ខែ មីនា 20, 2009

ខុំ្ញចង់អោយសមេ្តច​អគ្គមហាសេនាបតីជោ​ហុន​សែនថា​ចង់អោយមកអភិវ័ឌ្យន៍ប្រទេសជាតិនៅតាម
ជាដែនសិន​ព្រមទាំងកសាងផ្លូវទឹកនិងភើ្លងរួច
ហើយសមមកអភិវ៍ឌ្ឍន៍ខាងក្នុងវិញ
ដើម្បីកុំអោយប្រទេសជិតខាងមើលងាយ
យើងដូចជាប្រទេសថៃជាដើម
និងប្រទេសវៀតណាមចង់បានប្រទេសកម្ពុជា
ណាស់ពួកអាមុខក្រាស់
ពួកអាចោរ

16. yearytuk - ខែ មីនា 20, 2009

ប្រទេសថៃគេអភិវ័ឌ្ឃន៍ប្រទេសរបស់គេៗអភិវ័ឌ្ឍន៍តាម
ជាដែនសិនហេតុអីបានជាអញ្ជឹងព្រោះគេថា
គេបានបង្រីកទឹកដីកាលណាមានភើ្លងទឹកផ្លូវ
ធើ្វកិច្ចការអ្វីក៏បានសំរេចងាយស្រួល