ទៅស្រុកយួនគ្រានេះ ខែ កុម្ភៈ 29, 2008
Posted by សុភ័ក្ត្រ in Tiếng Việt, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.6 comments
ដំណើរស្រុកយួនគ្រានេះមិនបានទៅដើរលេងទីណាទេ។ តាមពិតទៅព្រៃនគរមិនសូវជាមានកន្លែងចាប់អារម្មណ៍ច្រើនណាស់ណាទេសម្រាប់ខ្ញុំ ដោយហេតុខ្ញុំមិនសូវចាប់អារម្មណ៍ប៉ុន្មានពីសិល្បៈយួន។ បើនិយាយពីបែបមូដខោអាវវិញទៀត យ៉ាប់តែម្ដង។ ទៅយួនម្ដងៗ មិនដែលថាចេះទិញបានអីអាមិច។ ខុសពីទៅថៃឆ្ងាយណាស់ មោវិញវេចសម្ពាយអាវខោពេញសាក់កាដូ។
ពេញទាំងនគរកន្លែងណាក៏សុទ្ធតែសាងសង់ដែរ អគារខ្ពស់ៗគ្រប់កន្លែងតែម្ដង។ គិតៗទៅសសើរពួកនេះណាស់ ចេះនាំគ្នាកសាងស្រុកទេសបានយ៉ាងលឿន និងស្អាត។
ដំណើរព្រៃនគរលើកនេះហាក់ដូចជាគ្មានអ្វីប្លែកទេ ព្រោះទៅជាមួយគ្នីគ្នាច្រើនគួរសម។ ស្រណោះតែកាលពីទៅព្រៃនគរគ្រាដំបូងឆ្នាំ២០០៦ ទៅតែម្នាក់ឯងម៉ង់ៗ។
ផ្លូវជាតិលេខមួយយើងមិនដឹងជាឆ្នាំណាហើយទេ។ បើទោះជាហើយមើលទៅមិនស័ក្ដិសមជាផ្លូវជាតិនឹងគេសោះ បើធៀបជាមួយផ្លូវយួន។ គិតៗទៅខ្មាស់យួនណាស់។ ហេតុតែខ្មែរក្រ។
នៅតាមផ្លូវឡានខ្ញុំត្រូវជាប់ជាមួយឡានសាំងប៉េត្រូណាស ដោយសារតែការដ្ឋានធ្វើផ្លូវដែលកំពុងតែធ្វើ ត្រូវចំណាយពេលអស់ជិតមួយម៉ោងឯណោះទើបអាចចេញដំណើរបាន។ ចុះឡើងៗ ស្រាប់តែទៅដល់ព្រំដែនអាឡានដែលចេញម៉ោង៩ពីភ្នំពេញក៏ទៅទាន់ឡានខ្ញុំទៅវិញ។ ចំមែន! ខំចេញតាំងពីម៉ោង៦កន្លះព្រឹក។ ង៉ៃក្រោយរៀងហើយ អាធឺម៉ាកចេញពីព្រឹកនោះ។
សូមប្រាប់មួយយក៍បុណ្យចុះ ពេលដែលពួកយើងកំពុងតែមានបញ្ហាជាមួយនឹងឡានក្រុងនោះ យើងត្រូវចុះចេញពីឡានដើម្បីឲ្យឡានបានបើកចេញ កុំឲ្យមានគ្រោះថ្នាក់ និងខូចខាតឡើង ដែលត្រូវចំណាយពេលយូរគួរសម និងស្ទះចរាចរណ៍អស់មួយព្រឹកធំ។ សំណាងដែរពួកកម្មករការដ្ឋានបានជួយសម្រួលចរាចរណ៍ព្រមទាំងនគរបាលនៅទីនោះផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មេការការដ្ឋានពីរបីនាក់ក៏បានជួយធ្វើចរាចរណ៍ផងដែរ។ ឯងឯណេះស្មានតែខ្មែរ តាមពិតទៅបងប្អូនយើងសោះ។ ម្ដុំខាងណាលោកអ្នកគួរជ្រាបហើយទានប្រោស!



_____________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. នគរនៃព្រៃ, city of forest
ទក្សិណចូលស្រុក ខែ កុម្ភៈ 29, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.26 comments

អតីតនាយករដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ ក្រាបសំពះធរណីពេលជាន់ដីថៃជាថ្មី (រូបថតពីយ៉ាហ៊ូ)
លោកអតីតនាយករដ្ឋមន្ត្រីថៃទក្សិណ ជិនវ័ត្របានត្រឡប់មកប្រទេសថៃវិញហើយបន្ទាប់ពីត្រូវបាននិរទេសខ្លួនអស់រយៈពេល១៧ខែ ក្រោយរដ្ឋប្រហារយោធាទម្លាក់គាត់ចេញពីអំណាចនាយករដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០៥មក។
“ I want to prove myself and reclaim my reputation which was destroyed in an unjustified and unfair manner,” Thaksin told reporters after the hearings.
“ I have no desire to seek revenge against anyone,” he added. “ All of us should compromise and unite for our country and our beloved king.”
The graft cases against Thaksin date back to 2003. He is accused of having used his influence as premier to win a sweetheart property deal for his wife, and making fraudulent filings to securities regulators.
He and his wife Pojaman could each face up to 15 years in jail if convicted on all charges in both cases.
អានបន្តជាភាសាអង់គ្លេស
នរណាជាទក្សិណ ជិនវ័ត្រ

លោកទក្សិណ ជិនវ័ត្រ (ថៃ: ทักษิณ ชินวัตร, ចិន: 丘達新) (២៦ កក្កដា ១៩៤៩ ដល់បច្ចុប្បន្ន) ជានាយករដ្ឋមន្ត្រីទី២៣ នៃប្រទេសថៃ (កាន់តំណែងពីថ្ងៃទី០៩ កុម្ភៈ ២០០១ ដល់ ១៩ កញ្ញា ២០០៦) ជាស្ថាបនិក និងជាប្រធានគណបក្សថៃស្រឡាញ់ថៃ ជាអ្នកជំនួយ និងជាស្ថាបនិកសាជីវកម្មជិន ( Shin Corporation) ហើយបច្ចុប្បន្នជាម្ចាស់ក្លឹបបាល់ទាត់ Manchester City ទៀតផង។
លោកទក្សិណ ជិនវ័ត្រ បានបាត់បង់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានរដ្ឋប្រហារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ខណៈដែលលោកកំពុងចូលរួមប្រជុំរបស់អង្គការសហប្រជាជាតិ នាក្រុងញូវយ៉ក។
លោកទក្សិណ ជិនវ័ត្រ បានត្រឡប់ចូលប្រទេសថៃវិញបន្ទាប់ពីរដ្ឋប្រហារ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។
ប្រវត្តិ
លោកទក្សិណ ជិនវ័ត្រ កើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ នៅឯស្រុកសាន់កំផែង ខេត្តជៀងម៉ៃ ជាកូនទី២ ក្នុងចំណោមកូនទាំង១០របស់លោក លើស និងអ្នកស្រី យិនឌី ជិនវ័ត្រ។
ការសិក្សា
លោកបានបញ្ចប់ការសិក្សាពី Montfort College និងបន្តការសិក្សានៅសាលាត្រៀមទាហាន ជំនាន់ទី១០ (ឆ្នាំ១៩៦៩) និងសាលាតម្រួត ជំនាន់ទី២៦ (ឆ្នាំ១៩៧៣) និងប្រឡងបានពិន្ទុលេខ១ប្រចាំជំនាន់។
ក្រោយមកលោកទក្សិណ ជិនវ័ត្រ បានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកក្រមការយុត្តិធម៌ពីសាកលវិទ្យាល័យ Eastern Kentucky និងបញ្ចប់ការសិក្សានៅឆ្នាំ១៩៧៥ និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sam Houston State និងបានទទួលសញ្ញាប័ត្រនៅឆ្នាំ១៩៧៨។
ធុរកិច្ច
មកទល់ឆ្នាំ១៩៨០ លោកទក្សិណ ជិនវ័ត្រ បានចាប់ផ្ដើមធ្វើជំនួយផ្ទាល់ខ្លួនជាច្រើនមុខ បួករួមទាំងការងារលោកក្នុងរាជការ ក្នុងតំណែងជាតម្រួតផងដែរ ដូចជាការលក់កំណាត់សំពត់ ទិញលក់ខ្សែភាពយន្ត ជំនួយផ្នែកខន់ដូ ប៉ុន្តែត្រូវរលំរលាយ និងក្ស័យទុន បន្ទាប់មកលោកក៏លាចេញពីតំណែងរាជការ។
តមកនៅឆ្នាំ១៩៨៣ លោកទក្សិណ ជិនវ័ត្រ ក៏បានស្ថាបនា និងធ្វើជាប្រធានក្រុមហ៊ុន ជិនវ័ត្រ កុំព្យូទ័រ ចំកាត់ (ឈ្មោះដើមហាងភាគហ៊ុន អាយស៊ីអេសអាយ (ICSI) បច្ចុប្បន្នបានចុះបញ្ជីផ្សារភាគហ៊ុនរបស់ប្រទេសថៃ និងប្ដូរឈ្មោះជា ក្រុមហ៊ុន ជិន ខពើរេសិន ចំកាត់ (មហាជន) មានលោក បុណ្យគ្លី ប្ល័ងសិរិ ជាប្រធានគ្រប់គ្រង) ដោយរកស៊ីជួលកុំព្យូទ័រឲ្យក្រសួងមន្ទីរនានា និងបន្ទាប់មកបានពង្រីកទៅជាសេវាកម្មវិទ្យុទាក់ទង ទូរស័ព្ទចល័ត ផ្កាយរណប និងទូរគមនាគម រហូតបានសងបំណុលគេអស់ និងទទួលជោគជ័យធុរកិច្ចនេះនៅទីបំផុត។
នយោបាយ
ក្នុងឆ្នាំ១៩៩៤ លោកទក្សិណ ជិនវ័ត្រ បានលាចេញពីតំណែងប្រធានក្រុមហ៊ុនជិន ខពើរេសិន ចំកាត់ (មហាជន)។ មិនយូរប៉ុន្មានក្រោយមក ក៏បានមកកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងសម័យរដ្ឋាភិបាលលោក ជួន ហ្លីកភ័យ និងមួយឆ្នាំ ក្រោយមក (១៩៩៥) បានកាន់តំណែងប្រធានគណៈបក្សកម្លាំងធម៌ តពីលោក ចម្លង ស្រីមឿង និងកាន់តំណែងឧបនាយករដ្ឋមន្ត្រី ក្នុងសម័យរដ្ឋាភិបាលលោក បណ្ណហារ សិល្បអាជា ក្នុងឆ្នាំ១៩៩៦ កាន់តំណែងឧបនាយករដ្ឋមន្ត្រី ក្នុងសម័យរដ្ឋាភិបាលលោក ជវលិត យុងចៃយុទ្ធ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ លោកទក្សិណ ជិនវ័ត្រ បានបង្កើតគណៈបក្សថៃស្រឡាញ់ថៃ និងកាន់តំណែងប្រធានគណបក្សរហូតបានកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១។
នាយករដ្ឋមន្ត្រីអណត្តិទី១
រដ្ឋាភិបាលរបស់លោកទក្សិណ ជិនវ័ត្រ លើកទីមួយ បានដំណើរការនយោបាយផ្សេងៗ ដោយទទួលបានការនិយមពីប្រជាជន ដូចជាការជម្រះបញ្ជីជំពាក់របស់កសិករ, គ្រោងការណ៍៣០បាតរក្សាគ្រប់រោគ និងគម្រោងផ្សេងៗទៀតជាច្រើន។ លោកទក្សិណ ជិនវ័ត្រ បានទទួលការនិយមជាច្រើនពីសំណាក់ប្រជាកសិករនៅតាមទីជនបទ និងត្រូវបានគេវិភាគថានយោបាយរបស់លោកគឺបែបប្រជានិយម។
នាយករដ្ឋមន្ត្រីអណត្តិទី២
លោកទក្សិណ ជិនវ័ត្រ បានកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី២ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៥ ដោយសំឡេងខ្ពស់ជាប្រវត្តិសាស្ត្រជាង១៩លានសំឡេង ដោយបានអសនៈនៅក្នុងរដ្ឋសភាចំនួន៣៧៦កៅអី ហើយដែលកាលនោះគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដែលជាគូប្រជែងដ៏ស្រួចស្រាលបានទទួលតែ៩៦កៅអីតែប៉ុណ្ណោះ។ សំឡេងដែលបានច្រើនបំផុតរបស់គណបក្សថៃស្រឡាញ់ថៃគឺមកពីភាគខាងជើង ភាគឥសាន និងក្រុងបាងកក។ នៅក្រុងបាងកកទាំងមូល គណបក្សថៃស្រឡាញ់ថៃបានទទួលរហូតដល់ទី៣២ ក្នុងចំណោម៣៧កៅអី។
រដ្ឋប្រហារ១៩កញ្ញា
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ វេលាម៉ោង២១:០០ គណៈបដិរូបការគ្រប់គ្រងក្នុងរបបប្រជាធិបតេយ្យ ដែលមានព្រះមហាក្ស័ត្រិយ៍ជាប្រមុខ ដែលមានលោកឧត្ដមសេនីយ ស៊ុនធិ បុណ្យរ័តក្លិន មេបញ្ជាការទាហានជើងគោកជាប្រធានបានធ្វើរដ្ឋប្រហារទម្លាក់អំណាចរដ្ឋាភិបាលលោក ទក្សិណ ជិនវ័ត្រ ដែលកំពុងតែទៅចូលរួមប្រជុំនៅអង្គការសហប្រជាតិ ឯក្រុងញូយ៉ក សហរដ្ឋអាមេរិក។
គ្រឿងឥស្សរិយយស
- ឆ្នាំ១៩៧៤ បេញចមាភរណ៍មកុដថៃ
- ឆ្នាំ១៩៧៦ ចតុរថាភរណ៍មកុដថៃ
- ឆ្នាំ១៩៨០ ចតុរថាភរណ៍ដំរីស
- ឆ្នាំ១៩៨៥ តរិតាភរណ៍មកុដថៃ
- ឆ្នាំ១៩៩៤ ប្រថមាភរណ៍ដំរីស
- ឆ្នាំ១៩៩៥ មហាវជិរមកុដ
- ឆ្នាំ១៩៩៦ មហាប្រថមាភរណ៍ដំរីស
- ឆ្នាំ២០០១ បឋមតិរេកគុណាភរណ៍
- ឆ្នាំ២០០២ ទុតិយចុលចមក្លៅវិសេស
- The Most Blessed Order Of Setia Negara Brunei ថ្នាក់ទី១ (P.S.N.B)
សំណាកក្មេងនៅព្រៃនគរ ខែ កុម្ភៈ 26, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.11 comments
រូបមួយនេះស្ថិតនៅក្នុងក្រុងព្រៃនគរ ដែលរដ្ឋបាលយួនសាងឡើង វាមានតំណាលរបស់វា។ មាននរណាដឹងទេ? បើដឹងជួយប្រាប់គ្នា បើគ្មាននរណាដឹងទេ ចាំប្រកាសក្រោយ ខ្ញុំនឹងនិទានប្រាប់ តាមតំណាលមិត្ររបស់ខ្ញុំ៕
ច្បាប់ស្រុកយួន ខែ កុម្ភៈ 25, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.8 comments
គិតៗទៅសសើរស្រុកយួនណាស់ ក្រៅអំពីសេដ្ឋកិច្ចរីកចម្រើនដូចផ្លេកបន្ទោរ ដែលប្រទេសមួយជិតខាងយើងកំពុងច្រណែន សឹកដាច់ខ្យល់ងាប់ខ្លួនឯងនោះ។ ច្បាប់ទម្លាប់ប្រទេសនេះ មើលទៅហាក់មានប្រសិទ្ធភាពណាស់។ ដាក់ចេញមកភ្លាម ប្រជាជនគេទាំងចាស់ក្មេងនាំគ្នាគោរព។
ជាក់ស្ដែងបន្ទាប់ពីរដ្ឋបាលប្រទេសនេះបានដាក់ច្បាប់ឲ្យអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាពមក ទីក្រុងទាំងមូលនេះពោរពេញដោយមនុស្សធ្វើដំណើរដែលសុទ្ធតែមួកទាំងអស់ ហើយម៉ូតូតម្រូវឲ្យជិះតែ២នាក់ប៉ុណ្ណោះ។ ស្រុកខ្មែរគួរយកតម្រាប់តាមយួនផងទៅ៕

ជនជាតិយួននាំគ្នាពាក់មួកសុវត្ថិភាពគ្រប់គ្នាពេលបើកម៉ូតូ
ស្លុតម្ដងទៀត ខែ កុម្ភៈ 24, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.3 comments
ខានជិះតាមផ្លូវជាតិលេខ៤យូរសមគួរដែរខ្ញុំ។ ធ្វើដំណើរទៅក្រុងព្រះសីហនុ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ត្រូវធ្វើដំណើរកាត់ផ្លូវជាតិលេខ៤។ ពុទ្ធោមកដល់អតីតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រះកុសមស្រាប់តែបាត់អគារសាលាទាំងស្រុង។ រាបដល់ដី ខ្ញុំសឹងធ្លាក់ថ្លើមក្ឌុក មិនដឹងគេវាយកម្ទេចតាំងពីអង្កាលណាមកទេ ចំណែកឯសាលាថ្មីមិនដឹងគេទៅសាងនៅគន្លៀតណាទេ ព្រះជាម្ចាស់អើយ។
មកដល់ក្រុងព្រះសីហនុបានជិះម៉ូតូមើលឆ្នេរផ្សេងៗ ធ្វើឲ្យខ្ញុំហួសចិត្តនឹកអានិតប្រជាពលរដ្ឋខ្មែរ ឆ្នេរជាច្រើន ទាំងឆ្នេរចាស់ ឆ្នេរថ្មី ឆ្នេរដែលខ្ញុំធ្លាប់បានងូតទឹកកាលពីក្មេងៗ បច្ចុប្បន្ននេះគេបិទសង្កសីព័ទ្ធយកជារបស់ក្រុមហ៊ុនអស់រលីងទៅហើយ។ ខ្ញុំខ្លោចចិត្តឡើងស្រក់ទឹកភ្នែក។ អនាគតរាស្ត្រខ្មែរ មិនដឹងជាបានឆ្នេរសមុទ្ទឯណាដើម្បីទៅកម្សាន្តជាលក្ខណៈគ្រួសារទៀតទេ។ អនិច្ចាម្ល៉េះ ស្រុកខ្ញុំ៕
ក្រុងព្រះសីហនុ ខែ កុម្ភៈ 22, 2008
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.3 comments
ម៉ោង១២:៥៤នាទីហើយខ្ញុំ នៅមិនទាន់ចូលសម្រានភិរម្យនិន្ទ្រាទៀត។ យ៉ាប់ដល់ហើយ។ ព្រឹកនេះខ្ញុំត្រូវឃ្លាតភ្នំពេញមួយយប់ទៀតហើយបងប្អូនអើយ ត្រូវទៅក្រុងព្រះសីហនុ ល្ងាចថ្ងៃ អាទិត្យទើបត្រឡប់មកវិញ។ សំលៀកបំពាក់មកពីយួនវិញមិនទាំងទាន់បានបោកផង ស្អុយរាយប៉ាយពេញបន្ទាប់ ហេហេ… យ៉ាប់មែន។
មាននរណាចង់ទៅជាមួយទេ?

រន្ធត់ ខែ កុម្ភៈ 22, 2008
Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.3 comments
បែកភ្នំពេញក្រែលគួរសមដែរខ្ញុំ ដោយសារដាក់ច្បាប់ការងារ (ផែនការនៅវៀតណាមដល់ថ្ងៃទី២៣ តែត្រូវត្រឡប់មុន ព្រោះអ៊ុយឡត់) ខ្ញុំមិនបានទៅធ្វើការថ្ងៃនេះ, ព្រឹកមិញបានជិះទស្សនាភ្នំពេញមួយជុំពីរដែរ។ មើលទៅចរាចរណ៍ភ្នំពេញកាន់តែយ៉ាប់ទៅយ៉ាប់ទៅហើយ។
ជិះទៅដល់សាលាក្រុងភ្នំពេញ រួចជិះតាមផ្លូវរុស្សី មកដល់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្រាប់តែខ្ញុំភ្ញាក់ព្រើតដូចគេចាក់ ព្រមទាំងអារម្មណ៍រន្ធត់ជាខ្លាំង, សំណង់អាគារជាប្រវត្តិសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រីចាស់ ស្ថាបត្យកម្មខ្មែរ និងជាតម្លៃជាតិខ្មែរជាមោទនភាពត្រូវបានគេវាយកម្ទេចរាបដល់ដី និងលេចចេញរូបរាងសំណង់ថ្មីនៅពីខាងក្រោយ ដែលលម្អដោយអក្សរចិនលើផ្ទាំងសំពត់ក្រហមឆ្អៅពីរផ្ទាំង។ sic
ខ្ញុំមិនប្រឆាំងជំទាស់ទេក្នុងការដែលកសាងអគារថ្មីៗខ្ពស់ៗនោះ តែសូមឲ្យការកសាងនោះមេត្តាគិតពីតម្លៃជាតិផង គ្រាន់បានកូនខ្មែរជំនាន់ក្រោយមានមោទនផងទានប្រោស!
សំណង់ដែលមានចរឹតចិនសម្រាប់មន្ត្រីកំពូលខ្មែរធ្វើការ ខ្ញុំមិនដឹងជាមានយោបល់ម្ដេចទេ ហើយសំណង់បែបខ្មែរជាប្រវត្តិសាស្ត្រត្រូវបានវាកម្ទេចយកដែក កម្ទេចថ្មលក់។ ហេហេ…
ចាំមើល៍មានអ្វីទៀត?!

រថកំពុងកាយកំណាយខ្មោចអាគារទីស្ដីការគណៈរដ្ឋមន្ត្រីចាស់

សំណង់អាគារទីស្ដីការគណៈរដ្ឋមន្ត្រីខ្មែរថ្មី ស្មារតីមិត្រភាពចិនខ្មែរ sic
______________________________________________
ប្រកាសទាក់ទង៖
១. ស្ថាបត្យករដ៏អស្ចារ្យបារម្ភអំពីអនាគតរបស់ក្រុង






