ទក្សិណចូលស្រុក ខែ កុម្ភៈ 29, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.trackback

អតីតនាយករដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ ក្រាបសំពះធរណីពេលជាន់ដីថៃជាថ្មី (រូបថតពីយ៉ាហ៊ូ)
លោកអតីតនាយករដ្ឋមន្ត្រីថៃទក្សិណ ជិនវ័ត្របានត្រឡប់មកប្រទេសថៃវិញហើយបន្ទាប់ពីត្រូវបាននិរទេសខ្លួនអស់រយៈពេល១៧ខែ ក្រោយរដ្ឋប្រហារយោធាទម្លាក់គាត់ចេញពីអំណាចនាយករដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០៥មក។
“ I want to prove myself and reclaim my reputation which was destroyed in an unjustified and unfair manner,” Thaksin told reporters after the hearings.
“ I have no desire to seek revenge against anyone,” he added. “ All of us should compromise and unite for our country and our beloved king.”
The graft cases against Thaksin date back to 2003. He is accused of having used his influence as premier to win a sweetheart property deal for his wife, and making fraudulent filings to securities regulators.
He and his wife Pojaman could each face up to 15 years in jail if convicted on all charges in both cases.
អានបន្តជាភាសាអង់គ្លេស
នរណាជាទក្សិណ ជិនវ័ត្រ

លោកទក្សិណ ជិនវ័ត្រ (ថៃ: ทักษิณ ชินวัตร, ចិន: 丘達新) (២៦ កក្កដា ១៩៤៩ ដល់បច្ចុប្បន្ន) ជានាយករដ្ឋមន្ត្រីទី២៣ នៃប្រទេសថៃ (កាន់តំណែងពីថ្ងៃទី០៩ កុម្ភៈ ២០០១ ដល់ ១៩ កញ្ញា ២០០៦) ជាស្ថាបនិក និងជាប្រធានគណបក្សថៃស្រឡាញ់ថៃ ជាអ្នកជំនួយ និងជាស្ថាបនិកសាជីវកម្មជិន ( Shin Corporation) ហើយបច្ចុប្បន្នជាម្ចាស់ក្លឹបបាល់ទាត់ Manchester City ទៀតផង។
លោកទក្សិណ ជិនវ័ត្រ បានបាត់បង់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានរដ្ឋប្រហារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ខណៈដែលលោកកំពុងចូលរួមប្រជុំរបស់អង្គការសហប្រជាជាតិ នាក្រុងញូវយ៉ក។
លោកទក្សិណ ជិនវ័ត្រ បានត្រឡប់ចូលប្រទេសថៃវិញបន្ទាប់ពីរដ្ឋប្រហារ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។
ប្រវត្តិ
លោកទក្សិណ ជិនវ័ត្រ កើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ នៅឯស្រុកសាន់កំផែង ខេត្តជៀងម៉ៃ ជាកូនទី២ ក្នុងចំណោមកូនទាំង១០របស់លោក លើស និងអ្នកស្រី យិនឌី ជិនវ័ត្រ។
ការសិក្សា
លោកបានបញ្ចប់ការសិក្សាពី Montfort College និងបន្តការសិក្សានៅសាលាត្រៀមទាហាន ជំនាន់ទី១០ (ឆ្នាំ១៩៦៩) និងសាលាតម្រួត ជំនាន់ទី២៦ (ឆ្នាំ១៩៧៣) និងប្រឡងបានពិន្ទុលេខ១ប្រចាំជំនាន់។
ក្រោយមកលោកទក្សិណ ជិនវ័ត្រ បានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកក្រមការយុត្តិធម៌ពីសាកលវិទ្យាល័យ Eastern Kentucky និងបញ្ចប់ការសិក្សានៅឆ្នាំ១៩៧៥ និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sam Houston State និងបានទទួលសញ្ញាប័ត្រនៅឆ្នាំ១៩៧៨។
ធុរកិច្ច
មកទល់ឆ្នាំ១៩៨០ លោកទក្សិណ ជិនវ័ត្រ បានចាប់ផ្ដើមធ្វើជំនួយផ្ទាល់ខ្លួនជាច្រើនមុខ បួករួមទាំងការងារលោកក្នុងរាជការ ក្នុងតំណែងជាតម្រួតផងដែរ ដូចជាការលក់កំណាត់សំពត់ ទិញលក់ខ្សែភាពយន្ត ជំនួយផ្នែកខន់ដូ ប៉ុន្តែត្រូវរលំរលាយ និងក្ស័យទុន បន្ទាប់មកលោកក៏លាចេញពីតំណែងរាជការ។
តមកនៅឆ្នាំ១៩៨៣ លោកទក្សិណ ជិនវ័ត្រ ក៏បានស្ថាបនា និងធ្វើជាប្រធានក្រុមហ៊ុន ជិនវ័ត្រ កុំព្យូទ័រ ចំកាត់ (ឈ្មោះដើមហាងភាគហ៊ុន អាយស៊ីអេសអាយ (ICSI) បច្ចុប្បន្នបានចុះបញ្ជីផ្សារភាគហ៊ុនរបស់ប្រទេសថៃ និងប្ដូរឈ្មោះជា ក្រុមហ៊ុន ជិន ខពើរេសិន ចំកាត់ (មហាជន) មានលោក បុណ្យគ្លី ប្ល័ងសិរិ ជាប្រធានគ្រប់គ្រង) ដោយរកស៊ីជួលកុំព្យូទ័រឲ្យក្រសួងមន្ទីរនានា និងបន្ទាប់មកបានពង្រីកទៅជាសេវាកម្មវិទ្យុទាក់ទង ទូរស័ព្ទចល័ត ផ្កាយរណប និងទូរគមនាគម រហូតបានសងបំណុលគេអស់ និងទទួលជោគជ័យធុរកិច្ចនេះនៅទីបំផុត។
នយោបាយ
ក្នុងឆ្នាំ១៩៩៤ លោកទក្សិណ ជិនវ័ត្រ បានលាចេញពីតំណែងប្រធានក្រុមហ៊ុនជិន ខពើរេសិន ចំកាត់ (មហាជន)។ មិនយូរប៉ុន្មានក្រោយមក ក៏បានមកកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងសម័យរដ្ឋាភិបាលលោក ជួន ហ្លីកភ័យ និងមួយឆ្នាំ ក្រោយមក (១៩៩៥) បានកាន់តំណែងប្រធានគណៈបក្សកម្លាំងធម៌ តពីលោក ចម្លង ស្រីមឿង និងកាន់តំណែងឧបនាយករដ្ឋមន្ត្រី ក្នុងសម័យរដ្ឋាភិបាលលោក បណ្ណហារ សិល្បអាជា ក្នុងឆ្នាំ១៩៩៦ កាន់តំណែងឧបនាយករដ្ឋមន្ត្រី ក្នុងសម័យរដ្ឋាភិបាលលោក ជវលិត យុងចៃយុទ្ធ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ លោកទក្សិណ ជិនវ័ត្រ បានបង្កើតគណៈបក្សថៃស្រឡាញ់ថៃ និងកាន់តំណែងប្រធានគណបក្សរហូតបានកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១។
នាយករដ្ឋមន្ត្រីអណត្តិទី១
រដ្ឋាភិបាលរបស់លោកទក្សិណ ជិនវ័ត្រ លើកទីមួយ បានដំណើរការនយោបាយផ្សេងៗ ដោយទទួលបានការនិយមពីប្រជាជន ដូចជាការជម្រះបញ្ជីជំពាក់របស់កសិករ, គ្រោងការណ៍៣០បាតរក្សាគ្រប់រោគ និងគម្រោងផ្សេងៗទៀតជាច្រើន។ លោកទក្សិណ ជិនវ័ត្រ បានទទួលការនិយមជាច្រើនពីសំណាក់ប្រជាកសិករនៅតាមទីជនបទ និងត្រូវបានគេវិភាគថានយោបាយរបស់លោកគឺបែបប្រជានិយម។
នាយករដ្ឋមន្ត្រីអណត្តិទី២
លោកទក្សិណ ជិនវ័ត្រ បានកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី២ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៥ ដោយសំឡេងខ្ពស់ជាប្រវត្តិសាស្ត្រជាង១៩លានសំឡេង ដោយបានអសនៈនៅក្នុងរដ្ឋសភាចំនួន៣៧៦កៅអី ហើយដែលកាលនោះគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដែលជាគូប្រជែងដ៏ស្រួចស្រាលបានទទួលតែ៩៦កៅអីតែប៉ុណ្ណោះ។ សំឡេងដែលបានច្រើនបំផុតរបស់គណបក្សថៃស្រឡាញ់ថៃគឺមកពីភាគខាងជើង ភាគឥសាន និងក្រុងបាងកក។ នៅក្រុងបាងកកទាំងមូល គណបក្សថៃស្រឡាញ់ថៃបានទទួលរហូតដល់ទី៣២ ក្នុងចំណោម៣៧កៅអី។
រដ្ឋប្រហារ១៩កញ្ញា
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ វេលាម៉ោង២១:០០ គណៈបដិរូបការគ្រប់គ្រងក្នុងរបបប្រជាធិបតេយ្យ ដែលមានព្រះមហាក្ស័ត្រិយ៍ជាប្រមុខ ដែលមានលោកឧត្ដមសេនីយ ស៊ុនធិ បុណ្យរ័តក្លិន មេបញ្ជាការទាហានជើងគោកជាប្រធានបានធ្វើរដ្ឋប្រហារទម្លាក់អំណាចរដ្ឋាភិបាលលោក ទក្សិណ ជិនវ័ត្រ ដែលកំពុងតែទៅចូលរួមប្រជុំនៅអង្គការសហប្រជាតិ ឯក្រុងញូយ៉ក សហរដ្ឋអាមេរិក។
គ្រឿងឥស្សរិយយស
- ឆ្នាំ១៩៧៤ បេញចមាភរណ៍មកុដថៃ
- ឆ្នាំ១៩៧៦ ចតុរថាភរណ៍មកុដថៃ
- ឆ្នាំ១៩៨០ ចតុរថាភរណ៍ដំរីស
- ឆ្នាំ១៩៨៥ តរិតាភរណ៍មកុដថៃ
- ឆ្នាំ១៩៩៤ ប្រថមាភរណ៍ដំរីស
- ឆ្នាំ១៩៩៥ មហាវជិរមកុដ
- ឆ្នាំ១៩៩៦ មហាប្រថមាភរណ៍ដំរីស
- ឆ្នាំ២០០១ បឋមតិរេកគុណាភរណ៍
- ឆ្នាំ២០០២ ទុតិយចុលចមក្លៅវិសេស
- The Most Blessed Order Of Setia Negara Brunei ថ្នាក់ទី១ (P.S.N.B)





បកប្រែវិគីភេឌាឱ្យហើយទៅខ្ញុំមើលផង។ អរគុណ
ពិតជាគួរអោយសរសើរគាត់មែន !
គេហៅគាត់ថា ថាក់ស៊ីន គ្រប់គ្នា តាភាក់បកប្រែឈ្មោះគាត់ចឹង! ចូលម៉ោស្មានតែ ប៉ិភាក់ មកស្រុកតាមទិសទក្សិណ ហាហា
ខ្ញុំមិនបានបកប្រែទេ តែខ្ញុំបានធ្វើពិធីកម្លាយជាខេមរភាសា។
ឲ្យពួកអ្នកគេនោះហៅ ថាក់ស៊ីន ទៅ។ អ្នកខ្លះហៅ ថាក់ស៊ីន ស៊ីនណាវ៉ាត្រា ហាហា… suck
ឆ្ងល់ដែរ ពួកហ្នឹងមិចមិនហៅប្រទេស ចិន ថាឆាយណាផងទៅវ៉ី
គេកម្លាយយ៉ាងម៉េចវិញលោកភាក់? ខ្ញុំក៏ចង់ដឹងដែរ!
Nice shot!
គឺកម្លាយដូចយ៉ាង ឈ្មោះខ្ញុំចឹង ណារដ្ឋ ហៅថា ណារ៉ាត់ ។ សុភ័ក្ត្រ ហៅថា ស៊ុផាក់ ចឹងណា ។ បើឈ្មោះ ពិបាកកម្លាយណាស់ ជូនកាលអាចទៅជា ក្បឿន ចឹងឯង ឡ! ភូតឡិន ភូតឡិន…កិកិ
[...] យោវភា វង្សសុវត្ថិ (ប្អូនស្រីលោក ទក្សិណ ជិនវ័ត្រ) មានបុត្រចំនួន៣នាក់គឺ លោក [...]
[...] អ្វីដែលមជ្ឈដ្នានថៃនៅមន្ទិលមួយវិញទៀតនោះ គឺភាពប្រែប្រួលរបស់ភាគីកម្ពុជា ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃនោះ គឺថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ជាមួយអ្នកកាសែតបែបប្លែក ដោយកំណត់ទីតាំងស្លាប់រស់នោះ? ទំនាក់ទំនងសម្ងាត់ជាមួយអតីតនាយករដ្ឋមន្ត្រីទក្សិណ? ហេហេ… នេះឯងរឿងមួយទៀតដែលគេកំពុងចោទសួរ តែអ្វីដែលគួរឲ្យហួសចិត្តនោះ ប្រសិនបើដូចជាពាក្យគេថាបែបនេះមែន ប្រាកដជាអនិច្ចាណាស់ចំពោះស្រុកពីរនេះ ចំពោះទាហានទាំងសង្ខាងដែលអ្នកនយោបាយ យកពួកអ្នកមកប្រឈមមុខគ្នា ស្លាប់អត់អំពើបែបនេះ។ តែអ្វីក៏ដោយចុះ ខ្ញុំសង្ឃឹមថាវាមិនមែនជាការពិតទៅចុះ៕ [...]
[...] គឺអតីតនាយករដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ [...]
[...] ដើម្បីបងទក្សិណ ហាហាហា…។ [...]
[...] ទក្សិណ ជិនវ័ត្រ [...]
[...] ទក្សិណ ជិនវ័ត្រ។ [...]
[...] ទក្សិណ ជិនវ័ត្រ [...]
[...] ទម្លាក់លោកអតីតនាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ។ សម្រាប់ពួកអ្នកគាំទ្រលោក [...]
[...] ទម្លាក់លោកអតីតនាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ។ សម្រាប់ពួកអ្នកគាំទ្រលោក [...]
[...] ទក្សិណ ជិនវ័ត្រ នោះ [...]
[...] ទក្សិណ ជិនវ័ត្រ មករំខានដល់កិច្ចប្រជុំនោះ [...]
[...] ពេលជិះតាក់ស៊ីមកផ្ទះជួបតែពួកស្នេហាទក្សិណ អូ! គាត់តាប៉ែដល់កហើយ ដឹងឯងខ្មែរទៀតមិនបាច់ទេ។ មកដល់បន្ទប់វិញស្អុយដល់កហើយ ចុះទៅទិញបាយញ៉ាំហើយដេកឡាមម៕ [...]
[...] PDRTJS_settings_383913_post_3770 = { "id" : "383913", "unique_id" : "wp-post-3770", "title" : "%E1%9E%87%E1%9F%92%E1%9E%9A%E1%9E%BD%E1%9E%9B%E2%80%8B%E1%9E%85%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%9B%E1%9F%8B%E2%80%8B%E1%9E%8F%E1%9F%82%E2%80%8B%E1%9E%96%E1%9E%B8%E2%80%8B%E1%9E%9A%E1%9E%BF%E1%9E%84%E2%80%8B+%E1%9E%91%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B7%E1%9E%8E", "item_id" : "_post_3770", "permalink" : "http%3A%2F%2Fsopheak.wordpress.com%2F2009%2F11%2F05%2Fthaksin-turns-crazy%2F" } តាំងពីម្សិលមិញដែលរដ្ឋាភិបាលខ្មែរដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃធ្លាក់ចេញពីអំណាច ទក្សិណ ជិនវ័ត្រ ធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច sic មក ស្ថានការណ៍ស្រុកទេ ទាំងថៃទាំងខ្មែរកាន់តែយ៉ាប់យឺនទៅៗហើយ បងប្អូន! [...]
[...] ឈ្មោះ ទក្សិណ ជិនវ័ត្រ [...]
[...] PDRTJS_settings_383913_post_3805 = { "id" : "383913", "unique_id" : "wp-post-3805", "title" : "%E1%9E%91%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B7%E1%9E%8E%E1%9F%96+%E1%9E%81%E1%9F%92%E1%9E%89%E1%9E%BB%E1%9F%86%E2%80%8B%E1%9E%85%E1%9E%84%E1%9F%8B%E2%80%8B%E1%9E%91%E1%9F%85%E2%80%8B%E1%9E%A2%E1%9E%9A%E1%9E%82%E1%9E%BB%E1%9E%8E%E2%80%8B%E1%9E%9B%E1%9F%84%E1%9E%80%E2%80%8B+%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93+%E1%9E%9F%E1%9F%82%E1%9E%93+%E1%9E%8A%E1%9F%84%E1%9E%99%E2%80%8B%E1%9E%95%E1%9F%92%E1%9E%91%E1%9E%B6%E1%9E%9B%E1%9F%8B", "item_id" : "_post_3805", "permalink" : "http%3A%2F%2Fsopheak.wordpress.com%2F2009%2F11%2F10%2Fthaksin-i-want-to-thank-hun-sen-in-person%2F" } ពិភពលោកបានដឹងហើយថា អតីតនាយករដ្ឋមន្ត្រីថៃធ្លាក់ពីអំណាច ទក្សិណ ជិនវ័ត្រ ដែលទើបទទួលបានការតែងតាំងជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរដ្ឋាភិបាលកម្ពុជា នឹងមកប្រទេសកម្ពុជានាថ្ងៃ១២ វិច្ឆិកា នេះ។ ម្សិលមិញនេះ ប្រទេសថៃជ្រួលច្របល់ជាថ្មីទៀតហើយ ទាក់ទងនឹងការផ្ដាល់សម្ភាសន៍របស់លោកអតីតនាយករដ្ឋមន្ត្រីរូបនេះ ឲ្យដលើកាសែត timesonline ដែលថាលោក ទក្សិណ និយាយប្រមាថដល់ស្ថាប័នស្ដេចផែនដីថៃ ហើយដែលលោក ទក្សិណ បានចេញសេចក្ដីថ្លែងការណ៍បដិសេធហើយ។ [...]
[...] PDRTJS_settings_383913_post_3812 = { "id" : "383913", "unique_id" : "wp-post-3812", "title" : "%E1%9E%91%E1%9E%91%E1%9E%BD%E1%9E%9B%E2%80%8B%E1%9E%8F%E1%9F%86%E1%9E%8E%E1%9F%82%E1%9E%84%E2%80%8B%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8…+%E1%9E%91%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B7%E1%9E%8E+%E1%9E%98%E1%9E%80%E2%80%8B%E1%9E%8A%E1%9E%9B%E1%9F%8B%E2%80%8B%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%A0%E1%9E%BE%E1%9E%99%21", "item_id" : "_post_3812", "permalink" : "http%3A%2F%2Fsopheak.wordpress.com%2F2009%2F11%2F10%2Fthaksin-arrives-in-cambodia%2F" } ថាអីចេះខុស ពេលនេះនាយករដ្ឋមន្ត្រីថៃធ្លាក់ពីអំណាច នាយ ទក្សិណ ជិនវ័ត្រ បានមកលេចមុខប្រាកដនៅប្រទេសកម្ពុជាហើយ នាព្រឹកនេះ ១០ វិច្ឆិកា ២០០៩។ [...]
[...] បើទោះបីសភាពការណ៍តានតឹងរវាងខ្មែរនិងថៃប៉ុន្មានថ្ងៃថ្មីនេះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃធ្លាក់ពីអំណាច ទក្សិណ ជិនវ័ត្រ បានមកប្រទេសកម្ពុជាហើយក៏ដោយ ស្ថានការណ៍តាមបណ្ដោយជាយដែនកម្ពុជាថៃក៏នៅប្រក្រតី ក្រៅតែពីប្រទេសថៃ ជាពិសេសអន្ទិតនាយករដ្ឋមន្ត្រីមុខឌឺ នាយ អភិសិទ្ធិ វេជ្ជាជីវៈ ឆ្លេឆ្លា និងងងិតមុខឈឹង ដ្បិតធ្វើខ្មែរមិនកើត។ [...]
[...] គឺលោក ទក្សិណ ជិនវ័ត្រ [...]
[...] លោក ស្ម័គ្រ សុន្ទរវេជ គឺជាអ្នកកតាំងគណបក្សប្រជាករថៃ រហូតបានឈ្នះឆ្នោតយ៉ាងភ្លូតទឹកភ្លូកដី ជាប្រវត្តិសាស្ត្របានឡើងកាន់តំណែងជាអភិបាលក្រុងបាងកក គ្រប់អណត្តិចំនួន៤ឆ្នាំគឺពីរឆ្នាំ២០០០ ដល់ ២០០៤ និងក្រោយមកបានឈ្នះឆ្នោតជាសមាជិកព្រឹទ្ធសភាទៀតផង តែត្រូវរំលាយដោយសារព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់លោកអតីតនាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ មក។ [...]