អស្ចារ្យណាស់ស្រុកខ្ញុំ ខែ មីនា 18, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback
ព្រឹកមិញនេះភ្ញាក់ពីដេកយឺតម៉ោងទៅធ្វើការទៀតហើយខ្ញុំ។ ចំមែនខ្ញុំ។ ជ្រុលបានជាយឺតហើយខ្ញុំក៏បង្ហួសទៅក្រសួងការបរទេស ទៅទិញពាក្យប្រឡងម្ដងទៅ។ ទៅដល់ដាក់ម៉ូតូផ្ញើរួចរាល់ហើយដើរចូលទៅអគារដ៏ធំអស្ចារ្យនៃក្រសួងខ្មែរ។
បន្ទប់លក់ពាក្យគេនៅជាន់ទីមួយក្រឡុកក្រលៀតរកមិនឃើញទេ ទាល់តែសួរអ្នកនៅទីនោះ ពុទ្ធោអើយ ម្នាក់ៗជាមន្ត្រីសួរគេ គេមិនចង់តបនឹងយើងទេ។ បែជាតបវិញកំបុតដៃ កំបុតជើង គេថាគេធំអស្ចារ្យណាស់មើលទៅ។
មកដល់កន្លែងលក់ពាក្យ មានមន្ត្រីខ្លះសួរក៏មិនឆ្លើយទៀត សុទ្ធតែលើកដៃចង្អុល។ លោកខ្លះគេថា ងាប់ ជិតដល់ង៉ៃឈប់ទទួលពាក្យហើយនឹង?! មានអ្នកខ្លះឆ្លៀតបន្ថែម ង៉ៃឈប់ទទួលម៉ោង៥ណ៎ា។ តែម៉ោង៥ប៉ិត បិទទ្វារប៉ប់។ ហួសម៉ានាទីក៏អត់ទទួលដែរ មិនចាំបាច់សុំទេ។ បើអញ្វឹងទេ កុំលក់ម្រ៉ងទៅអេះ! អូ! ស្អែកអត់លក់ហើយ។ មិត្រដឹងទេ ពាក្យសុំប្រឡង៤សន្លឹកកុបពី គាត់លក់៣០.០០០រៀល (៣ម៉ឺនរៀល)។ អស្វារ្យមែនទែន។ ៣ម៉ឺនក៏៣ម៉ឺន ធ្វើម្ដេចបានជាយើងចង់ប្រឡងទៅហើយ។ កុំថាឡើយ៣ម៉ឺន លក់ឲ្យពួកវា៥ម៉ឺន ក៏ពួកអាអស់ហ្នឹងទិញដែរ មិនថាចឹងអី អស់លោក។ មានតែពេលនឹងហើយតើយ៍។
ទិញរួចរាល់ត្រូវត្រឡប់មកធ្វើការវិញ។ មកយកម៉ូតូ ហើយសួរ “ ប៉ុន្មានបង” ។ “ ១០០០រៀល” ។ ចុម! ទើបចូលអម្បាញ់មិញនឹង? ចូលប៉ុន្មានម៉ោងក៏ដោយ នៅទីណាក៏គេយកប៉ុណ្ណឹងដែរ។ នៅណាអ៊ំ? មានតែអ្នកកោរគេទេ ដែលគេយកប៉ុណ្ណឹង។ គាត់នៅស្ងៀម។
យ៉ាប់ហើយស្រុកយើងនោះ។ បានតែម្ដងនេះទេលោកអ៊ំស្រីអើយ។ ចាំមើលថ្ងៃដាក់ពាក្យ ថ្ងៃប្រឡង ខ្ញុំសុខចិត្តជិះម៉ូតូឌុបអស់ពីរបីពាន់ វិញប្រសើរយក១ពាន់ទៅឲ្យអ្នកស្រីឯងនោះ។ រកស៊ីបានតែម្ដងទេ យាយអើយ!
_______________________________________________
អានប្រកាសទាក់ទង៖
១. ប្រឡងក្រសួងការបរទេស
២. សម្ភាសក្រសួងការបរទេស
៣. លទ្ធផលប្រឡងក្រសួងការបរទេស
៤. អវសានក្រសួងការបរទេស







Hehe! Dude! Jeng Houey Srok Youeng Nus! Lerk Kroy Rieb Tov Dak Ksaer Kab Tov Chea Muay Phorng! Haha!
ត្រូវហើយសុភ័ក្រ្កចរិកអ្នករាជការនៅកន្លែងធ្វើការរដ្ឋយើងអាឡូវភាគច្រើនគឺអញ្ចឹង មួយៗអួតខ្លួនឯងសុទ្ធតែបណ្ឌិត អនុបណ្ឌិត បរិញ្ញា តែចរិក និងសំដីសំដៅពេលដែលគេទៅទំនាក់ទំនងការងារ ឬសួរព័តមានអីនោះធ្វើរឹកដូចគេនឹងមកសុំទានឯងចឹង។ និយាយចឹងភក្រ័ឯងចង់ប្រលងនឹងបានត្រៀមខ្លួនឯងនៅ? អ្វីដែលខ្ញុំបារម្ភនោះគឺថាខ្លាចតែអត់មានកៅអីទំនេរសំរាប់យើងផង ព្រោះអីលឺពាក្យចចាមរាមថាបើយើងអត់មានលុយពាន់ៗអោយគេទេគឺខំសរសេរទាល់តែអស់ទឹកប៉ិចទៀតក៏អត់ផ្លូវដែរ
លោកភ័ក្ត្រនិយាយនេះត្រូវចិត្តខ្ញុំស្ដូកម្រ៉ង!!
បើដូចវណ្ណរ៉ានិយាយមែនដូចជាយ៉ាប់ពេកហើយ! មានតែអ្នកមានទេ បានអាចចូលទៅធ្វើខាងមន្ត្រីរាជការបាន អ៊ីចឹងហើយបានជាភាគច្រើនគេប្រកាន់ឫក ប្រកាន់ពាររបស់គេណាស់។
នឹកដល់រឿងនេះខ្ញុំសូមចូលខ្លួន ជេពួកអាអស់នឹងផង ។ ពូកែតែលេងរឹក តែមិនពូកែជួយជាតិ និងប្រជាជនទេ ។ ពេលរើសយកមនុស្សធ្វើការត្រូវការតែពាន់ៗ ដល់ពេលចូលធ្វើការចេះតែលេងរឹកទៀត នឹងរកវិធីស្រង់ដើមមកវិញពេលចូលអស់ច្រើន ធ្វើយ៉ាងណាស្រង់មកវិញឲ្យបានលើសស្វ័យ១០ ឯណោះ បានជាក្រដាសថតចម្លង ៤ ៥ សន្លឹកមានតម្លៃរហូតដល់ទៅ ៣០.០០០ រៀល ។ តិចវាថ្លៃតាមសាំងទេដឹង!
I don’t feel suprised ’cause in KH it’s normal. Money can buy everything.
ចុមគេនាំគ្នាជេរអ្នកមន្រ្តីរាជការគ្រប់ៗគ្នាម៉ងហើយនែក ដូចអត់សូវស្រួល ប៉ះចំខ្ញុំនេះជាមន្រ្តីរាជការដែរ ចប់បណ្តាយហ្អា
តាមពិតទៅវាអីញ្ជឹងមែន តែវាដោយមនុស្សដែរ បើនៅកន្លែងធ្វើការខ្ញុំវិញ មានការិយាល័យខ្លះឫកម៉ាប៉េន តែក៍មានការិយាល័យខ្លះគេចេះគោរព និងរាប់អានគ្នាណាស់។ តាមសង្កេតរបស់ខ្ញុំ ពួកឫកអស់ហ្នឹងច្រើនតែពួកនៅប៉ះកន្លែងលាងចាន ដៃសុទ្ធតែខ្លាញ់ បើអ្នកនៅ អរហ្វីស ស៊ីតែក្រដាសវិញ ដូចមិនអី។ សំណាងហើយខ្ញុំនៅអរហ្វីសពួកស៊ីក្រដាស ដែលគេចំណាំថា ដុស្យេៗ នោះអី កុំអីគេជេរម៉ាប្រាវខាងលើអំម្បាញ់ម៉ិញនេះត្រូវខ្ញុំបាត់។ ខ្ញុំរាល់ង៉ៃហ្នឹងក៍ឈឺចិត្តមិនតិចដែរ ហេតុតែឯងហ្នឹងវាថានៈតូច មិនអាចប្រៀបហ្នឹងគេ តែឆ្លល់ពួកបុគ្គលិកនៅខាងខ្លាញ់ ថានៈស្មើរខ្ញុំដែរ ៩ម៉ងឫកគាត់ នេះបានចំ!!!
ជេរលោកឯងដែរនឹងហ្អា!
កុំជេរលោកឌិតអី មើលទៅគាត់ដូចជាមិនមែនដូចមន្រ្តីរាជការប្រភេទនោះទេ
ឌិតនិយាយត្រូវ ភាគច្រើនក្រុមអ្នកស៊ីក្រដាសគឺមិនលេងឫកទេ ( តាមពិតពីមុនខ្ញុំក៏ធ្លាប់ធ្វើការរាជការស៊ីក្រដាសដែរ
ខំធ្វើការចង់ងាប់ ធ្វើសុទ្ធតែការងារបច្ចេកទេសសំខាន់ៗ ទាក់ទងសុទ្ធតែជាមួយបរទេស ប៉ុន្តែរកតែលុយចាក់សាំង និងទិញទឹកដោះគោអោយកូនមិនទាំងគ្រាន់ផង តែគេអ្នកអត់ធ្វើអីផងឡើងឋានៈរហូត «ព្រោះគេមាន$»)
Oiy Tae Pu Kae Je Ke Tov, Broyatt Ke Bdeng Vey!
សូមអញ្ជើញទស្សនា សារព័ត៌មាន ព្រៃនគរ
http://www.preynokornews.blogspot.com
វណ្ណារ៉ាអើយ កុំរអ៊ូអី ធ្វើម៉េចអ្នករាជការតែប៉ុណ្ណឹង អ្នកធើនៅតែធើ អ្នកថានៅតែថា ដូចខ្ញុំនេះយ៉ាប់សឹងអីដែរហ្នឹង រកតែលុយស៊ីបាយស្រូបព្រឹកឡើងមិនទាំងគ្រាន់ផង ធ្វើម៉េចដូចគេអ្នកធ្វើការក្រុមហ៊ុន គេមានលុយចាយគ្រប់គ្រាន់ ជិះសុទ្ធតែអាស្តេប អាមីអូ អីនោះ…
ចុមអាលើនោះខ្ញុំអ្នកសរសេរតើ ម៉េចក៍ទៅជាឈ្មោះអីផ្សេងទៅវិញ? ចង់ឆ្ងល់!!!
ហេហេ… ត្អូយណាស់ ហើយចង់ដឺដងលោកបឿនហ្មង! !ឡ!
ចេះតែថាខ្ញុំឌឺឲ្យក្បឿនហើយ ម៉េចមិនគិតខ្លួនឯងមើល ណាគេមានអាស្ទេប អាមីអូ ជិះ?
[...] ១. អស្ចារ្យណាស់ស្រុកខ្ញុំ ២. ប្រឡងក្រសួងការបរទេស ៣. [...]
[...] ១. អស្ចារ្យណាស់ស្រុកខ្ញុំ ២. សម្ភាសក្រសួងការបរទេស ៣. [...]
[...] អានប្រកាសទាក់ទង៖ ១. អស្ចារ្យណាស់ស្រុកខ្ញុំ ២. ប្រឡងក្រសួងការបរទេស [...]
[...] អានប្រកាសទាក់ទង៖ ១. អស្ចារ្យណាស់ស្រុកខ្ញុំ ២. ប្រឡងក្រសួងការបរទេស ៣. [...]