Repost: ដំណើរកម្សាន្តមួយទៀតដែលខ្ញុំពេញចិត្ត ខែ មេសា 27, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.9 comments

(ដំណើរទេសចរនេះធ្វើក្នុងខែសីហា ឆ្នាំ២០០៤)
ចេញពីប៉េកាំងធ្វើដំណើរត្រង់ម្នាក់ឯងលើយន្តហោះ មកខែត្រកួនមីង របស់សាធារណរដ្ឋប្រជាមានិតចិន។ នៅព្រលានយន្តហោះប៉េកាំង ត្រូវគេពិន័យជិត៦០ដុល្លារ ដោយសារតែវ៉ាលីសរបស់ខ្ញុំ ផ្ទុកឥវ៉ាន់ហួសកម្រិតដែល គេអនុញ្ញាត។ ទីនេះដែរ កាលពីពេលខ្ញុំធ្វើដំណើរលើកមុន ត្រូវបានពួកតម្រួតចិន ចាប់យកស្រាខ្ញុំអស់រលីង ចំនួន៥ដប ដែលខ្ញុំទិញទុក មកផ្ញើអ្នកស្រុកខ្មែរ។
ស្លេះមករឿងនេះវិញ។ ពេលមកដល់ក្រុងកួនមិញ ដូចជាឡឺកឺ ភាសាចិនចេះក៏មិនច្បាស់ រកកន្លែងដេកក៏មិនដឹងទៅណា មកណា តាក់ស៊ីក៏អត់ហ៊ានជិះ ខ្លាចវាកោ។ ទើបទំរាំហ៊ានជិះ តថ្លៃគាត់ចុះឡើងៗ ថ្លៃជាងជិះវាស់ម៉ែត្រទៀត។
មកដល់កន្លែងដេក (យូដ ហូស្តែល) ទើបបានមកជួបមិត្រម្នាក់ដែលខ្ញុំបានណាត់តាមអ៊ីនធ័រណេត ពេលខ្ញុំនៅប៉េកាំង។ នាងឈ្មោះច័ន្ទ ជាជនជាតិលាវ ដែលខ្ញុំបានស្គាល់នាង កាលពីយើងទៅបោះជំរំ យុវជន នៅប្រទេសសិង្ហបុរី ជាមួយគ្នា។ ចៃដន្យណាស់ នាងក៏បានជាប់ទៅរៀន នៅប្រទេសចិន ដែរ ក្រោយខ្ញុំមួយឆ្នាំ។ តែនាងរៀននៅក្នុងខែត្រ ផ្សេង។ ជាលើកទី២ ហើយដែលខ្ញុំជួប នាងម្ដងទៀត បន្ទាប់ពីយើងបានស្គាល់គ្នា នៅសិង្ហបុរីមកនោះ។
ខ្ញុំបានដើរលេងជាមួយនាងនៅក្រុងកួនមីញនេះ និងបានសម្រាកមួយយប់ រួចស្អែកឡើង យើងក៏ធ្វើដំណើរចេញ ពីប្រទេសចិន មកកាន់ក្រុងវៀងច័ន្ទន៍ រដ្ឋធានីនៃអតីតនគរលានដំរី (ឡានសាង) ឬនគរដំរីរាប់លាន។ រដ្ឋធានីដែលមានភាពស្រគត់ស្រគំ។ ស្ងប់ស្ងាត់ ប្រៀបដូចនារីក្រមុំ ពេញវ័យ ដែលកំពុងតែអៀនប្រៀនម្នាក់។
ឪពុកម្ដាយនាងបានមកទទួលនាងនៅព្រលានយន្តហោះ រួចនាងក៏បានណែនាំខ្ញុំ តាមពិតឪពុកម្ដាយនាង ក៏បានស្គាល់ខ្ញុំដែរ ព្រោះខ្ញុំធ្លាប់បានសរសេរសំបុត្រ ផ្ញើទៅនាងបន្ទាប់ពីយើង ត្រឡប់ពីសិង្ហបុរី វិញនោះ។
ខ្ញុំស្នាក់នៅផ្ទះរបស់នាងពេញមួយរយៈកាលខ្ញុំនៅទីក្រុងវៀងច័ន្ទន៍។ ដោយសារឪពុកម្ដាយនាង មិនចង់ឲ្យខ្ញុំ ទៅគេងនៅសណ្ឋាគារ។ គោលបំណងខ្ញុំមកប្រទេសលាវនេះ គឺចង់មកឃើញទីនេះដោយផ្ទាល់ភ្នែក។ ប្រួទេសលាវដែលទាក់ទាញអារម្មណ៍ខ្ញុំ សម្បើមណាស់ និងទី២ខ្ញុំមកចង់ជួប មិត្រភ័ក្តិជនជាតិលាវ របស់ខ្ញុំមួយចំនួន។
ក្រោយពីស្នាក់នៅទីក្រុងវៀងច័ន្ទន៍បាន៣យប់មក ខ្ញុំសម្រេចចិត្តទៅលេងក្រុង ហ្លួងព្រះបាង ទីក្រុងដែលខ្ញុំស្រម័យចង់ឃើញ។ ឪពុកម្តាយនាង រួមទាំងនាង និងមិត្រភ័ក្តិ ខ្ញុំដទៃទៀត មិនចង់ឲ្យខ្ញុំទៅទេ ដោយពួកគេបាននិយាយថា វាមានគ្រោះថ្នាក់សម្បើមណាស់ ក្នុងការធ្វើដំណើរតាមរថយន្តក្រុង ដោយសារចម្ងាយផ្លូវដ៏សែនវែងឆ្ងាយ និងសុទ្ធតែនៅតាមដងភ្នំ និងធ្វើដំណើរលើភ្នំទាំងអស់។
ទេ! ខ្ញុំត្រូវតែទៅ។ មួយយប់មុនធ្វើដំណើរទៅ ហ្លួងព្រះបាង ខ្ញុំទៅគេងជាមួយមិត្រភ័ក្តិខ្ញុំម្នាក់ទៀតដែលជាអ្នក រាំនិងជាអ្នកចម្រៀងផងដែរ។ (ម្នាក់នេះ ខ្ញុំស្គាល់ពេលគេមក បោះជំរំយុវជន នៅស្រុកខ្មែរយើង ហើយគេក៏ធ្លាប់បានមកដេកផ្ទះខ្ញុំ២យប់ដែរ) ហេតុផលខ្ញុំទៅដេកជាមួយគេ ព្រោះផ្ទះគេនៅក្នុងក្រុង ងាយស្រួលព្រោះស្អែកព្រឹកត្រូវងើបពីព្រលឹម ទិញសំបុត្រទៅហ្លួងព្រះបាង។
ដូចពាក្យពួកគាត់និយាយមែន ផ្លូវធ្វើដំណើរទៅហ្លួងព្រះបាងពិតជាមានគ្រោះថ្នាក់សម្បើមណាស់ និងវាផ្សងព្រងណាស់។ ម្នាក់ឯងគត់នៅលើរថក្រុង អង្គុយត្រម៉ង់ត្រម៉ោច ភាសាលាវក៏មិនសូវចេះ។ រថធ្វើដំណើរនៅលើភ្នំដ៏ខ្ពស់សន្លឹម ថែមដោយភ្លៀងធ្លាក់ទៀត មើលទៅពុទ្ធោ! ស្រៀវខ្លួន។
កកន៖ អត្ថបទនេះបានដាក់ម្ដងហើយកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០៦ (អាន)
អានអត្ថបទទាក់ទង៖ ដំណើរទេសចរដែលខ្ញុំពេញចិត្តបំផុត
មកដល់មហានគរ ខែ មេសា 25, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.1 comment so far

ទីបំផុតខ្ញុំបានមកដល់សៀមរាបហើយញាតិមិត្រទាំងហ្លាយ! កិកិកិ…
ទើបតែមកដល់អម្បាញ់មិញនេះ ធ្វើដំណើរតាមផ្លូវនឿយម្យ៉ាងដែរ តែមិនថ្វីទេ មកដល់អតីតដែនរាជធានីខ្មែរយើងមានអារម្មណ៍ភ្លឺថ្លា បានចូលសណ្ឋាគារ ងូតទឹកត្រជាក់ទៀតស្រស់អស្ចារ្យម្រ៉ង។
ខ្ញុំត្រូវនៅទីនេះធ្វើការរយៈពេល៦ថ្ងៃបងប្អូន ទើបត្រឡប់ទៅភ្នំពេញវិញ។ ចាំមានរឿងរ៉ាវល្អៗ ពីទីនេះ ខ្ញុំនឹងអាប់ដេតជូនប្រិយមិត្រណ៎ា រកគិតសម្រាកបានបន្តិចសិន! : P
អញ្ចឹងតើហ៍ បានជាកុនខ្មែរយ៉ាប់យ៉ាងនេះ ខែ មេសា 24, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.5 comments
ទើបតែទស្សនាប៉ុស្តិ៍បាយ័ន លេខ២៧អម្បាញ់នេះបងប្អូនអើយ គេសម្ភាសតួកុនខ្មែរ និងចាក់កុនក្រោយឆាកឲ្យមើល។
ម៉ែអើយគេលេងកុនស្អីគេ តួសម្ដែងដោយតួ ឯប៉ារ៉ូនិយាយ មានអ្នកបោះពីក្រោយ និងតួសម្ដែងនោះជាអ្នកនិយាយតាម។ អញ្ចឹងតើហ៍ បានជាចេះតែឆ្ងល់តួកុនខ្មែរលេងឆ្គងៗ ដើរស្កុបៗ មោពីអារម្មណ៍លេងមិនធម្មជាតិនេះឯង ណាខួរចាំស្ដាប់ប៉ារ៉ូ ណាខួរមួយទៀតចាំគិតពីការសម្ដែងនេះឯង។ ចឹងហើយបានជាកាយវិការឆ្គងៗ។
អ៊ឺ! តែយ៉ាងៗនឹងចឹងឯងបានជារោងកុនបិទអស់បើកសុទ្ធល្បែង កិកិកិ… បើអ្នកលេងកុនលេងបែបនឹងមានធម្មជាតិឯណា លេងល្បែងធម្មជាតិជាង !ឡ!
អស់ឆ្ងល់ហើយខ្ញុំ ពីកុនខ្មែររលំរលាយនោះ!
ដេ កាស្តល រ៉ូយ៉ាល ខែ មេសា 24, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.3 comments

ម្សិលមិញនេះ ក្រុមហ៊ុនសាងសង់អាផារតមេនត៍ស្រុកខ្មែរ ឈ្មោះដេ កាស្តល បានបើកសម្ពោធអាគារគម្រោងថ្មីមួយទៀតរបស់ខ្លួនកណ្ដាលក្រុងភ្នំពេញដែលមានឈ្មោះថា “ ដេ កាស្តល រ៉ូយ៉ាល” ជាអាគារថ្មីខ្ពស់មួយទៀតនៅកម្ពុជា មានកម្ពស់៣២ ទី៣៣ជាន់។
តាមអត្ថបទផ្សាយរបស់ក្រុមហ៊ុន ឮអួតថាមានអ្នកទៅមើល ទិញ និងកក់ច្រើនណាស់ ប្រហែលខ្ញុំទៅទិញមិនទាន់គេទេដឹង។ ចង់បានមួយល្វែងដែរនៅទីនោះ។ ហាហា… មើលទៅទាល់ដើរចងការគេ៕
មើលវីដេអូ ឃោសនាអាគារដេ កាស្តល រ៉ូយ៉ាល
គេហទំព័រក្រុមហ៊ុន ដេ កាស្តល
រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ ខែ មេសា 23, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អតីតភាព, អំពីស្រុកខ្មែរ.4 comments

រូបនេះខ្ញុំប្រទះក្នុងវេបសៃត៍លាវមួយ ដែលនិយាយពីប្រវត្តិព្រះមហាក្សត្រិយ៍លាវ ព្រះបាទសម្ដេចព្រះចៅស្រីសវាងវង្ស។ លាវប្រើពាក្យ “ ព្រះចៅ” និងពាក្យ “ មហាជីវិត” សំដៅលើស្ដេចគ្រងរាជ្យ។
រូបនេះកាលគ្រាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន ស្ដេចបំពេញព្រះរាជទស្សនកិច្ច នៅព្រះរាជអាណាចក្រលាវ (លាវ ប្រើពាក្យ ព្រះរាជអាណាចក្រ ដូចខ្មែរដែរ) នារាជធានីហ្លួងព្រះបាង រូបទ្រង់និងព្រះចៅមហាជីវិតលាវ កាលគ្រានោះ គឺព្រះចៅស្រីសវាងវង្ស។
____________________________________________________
អានអត្ថបទ៖
១. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. Repost: រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ
បណ្ដាំផ្ញើ ខែ មេសា 22, 2008
Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.4 comments
ទើបតែទស្សនាសន្ទរកថាដ៏មានអត្ថន័យអម្បាញ់នេះរបស់ជើងខ្លាំងស្រុកខ្មែរ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ មានរឿងទៀតហើយញាតិមិត្រ មិនដឹងជាមេភ្លើងជានរណាឲ្យពិតទេ។
តែសម្ដេចតេជោ លោកបានផ្ដាំផ្ញើទៅ អតីតព្រះមហាក្ស័ត្រិយ៍ និងព្រះមហាក្ស័ត្រិយ៍ផង បើបានជួបសូមប្រដៅកូន និងប្រដៅបងផង ព្រោះឧស្សាហ៍ជួបគ្នា តាមទូរស័ព្ទក្ដី ឈប់មករករឿងរំខានសម្ដេចទៅ ទុកឲ្យសម្ដេចមានពេលធ្វើការ បង្កើនសេដ្ឋកិច្ចកម្ពុជាផង។ សង្ឃឹមថាបានឮចុះ។ sic
អស្ចារ្យណាស់នាយករដ្ឋមន្ត្រីខ្មែរ សុទ្ធតែលេងផ្ដាំផ្ញើទៅស្ដេចផែនដីកណ្ដាលវាលទីស្រែកចំទាលបែបឫកអស្ចារ្យហំហានមែន។ ខ្លាំងមែន ខ្លាំងមែនទែន។ sic
អឺ! មួយវិញទៀត នាយកយើងចង់ឲ្យឈប់ប្រើប្រាស់ “ រាជស័ព្ទ” ទៅ នៅក្នុងរដ្ឋសភា វាធុញទ្រាន់ណាស់ ស្ដាប់ទៅ ព្រោះវាអស្មើភាព។ អូ! យេស! សម្ដេចយើងបានអនុវត្តរួចហើយ ចំពោះកូនចៅរបស់គាត់ គឺក្រុមគណៈរដ្ឋមន្ត្រីនោះ គ្មានពាក្យស្ដេចទេ កិកិកិ…
មិនដឹងជាមានរឿងអីទៀតហើយទេ ពួកស្ដេចនិងពួករាស្ត្រអស់នេះ។
យ៉ាងណាយ៉ាងណី ខឹងម្នាក់ ឈ្លោះជាមួយម្នាក់នឹង ជេរតែម្នាក់ហ្នឹងបានហើយទានអើយ កុំលេងពូជចឹង?! ពូជវាមានល្អ មានអាក្រក់ណ៎ា!
ជួយទិញទង់ជាតិឲ្យខ្មែរ ខែ មេសា 22, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.13 comments
មិត្រភាពគ្មានព្រំដែន។ ជាតិខ្មែរ និងថៃជាដរាបនឹងនៅតែរស់ជិតគ្នាតទៅមុខទៀតយ៉ាងដូចនេះ គ្មានអ្វីដែលគួរស្អប់ គួរច្រណែន គួរនិន្ទាទេ។ កើតជាអ្នកកាន់សាសន៍ពុទ្ធដូចគ្នា មេត្តា ករុណា នៅតែមានចំពោះសាសន៍ពុទ្ធនេះជាដរាប។ អ្វីគួរពិចារណា យកចិត្តទុកដាក់ក្នុងនាមជាជាតិខ្មែរ ពូជអួតអ្នកសាងអង្គរ គួរសមសួនសាងខ្លួនជាឯករាជជន និងរួមគ្នាសាងជាតិខ្លួនឲ្យរួចផុតពីរណ្ដៅអវិជ្ជា៕

ប្រែក្រៅផ្លូវការ៖ មុនបន្តដំណើរទៅវត្តគូ
កងទាហានថៃ បានផ្ដល់ថវិកាចំនួន១០០០បាត
និងទង់ជាតិ២ដល់ទាហានខ្មែរ
ដោយសារឃើញទង់ជាតិខ្មែរនៅជាយដែននេះចាស់ណាស់ទៅហើយ
(ពួកគេ (ខ្មែរ) មិនមានថវិកាទ្រទ្រង់សម្រាប់ទិញ ទើបចាត់តាំងទិញឲ្យពីបាងកក)
មើលរូបបន្តអំពីធម្មយាត្រា ពីក្រុងបាងកក សុរិន្ទ្រ ឧត្ដរមានជ័យ



