ម៉ាយញូវប៉ា្សស្ព័រត ខែ ឧសភា 2, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.8 comments
ទើបតែទៅយកលិខិតឆ្លងដែនថ្មីរបស់ខ្ញុំពីព្រឹកមិញនេះ។ នេះជាលិខិតឆ្លងដែនទី៣របស់ខ្ញុំហើយ លិខិតទី២ នឹងផុតកំណត់នាខែសីហា ២០០៨ ខាងមុខនេះ តែខ្ញុំត្រូវធ្វើទុកមុន ព្រោះខ្លាចត្រូវទៅណាបន្ទាន់ទៅ អត់មានប៉ា្សស្ព័រតទៅនឹងគេ។
និយាយពីរឿងតម្លៃប៉ា្សស្ព័រតនឹង មិនដឹងជាស្រុកយើងគិតរមេចទេ សួរទៅស្រុកណាៗ ក៏គេថោកជាងយើងទាំងអស់។ ពិបាកចិត្តអារឿងធើលិខិតឆ្លងដែននេះណាស់ខ្ញុំម្ដងៗ។ កន្លែងធ្វើក៏រញេរញៃ គ្មានសណ្ដាប់ធ្នាប់។ បុគ្គលិកនៅទីនេះ មិនបាច់និយាយទេមួយៗ។ រកស៊ីកប់ក្ដោងហើយ។ កន្លែងខ្លាញ់បស់គេមែន។
ប៉ា្សស្ព័រតថ្មីនេះ ខ្ញុំទៅធ្វើកាលពីដើមខែមីនាឯណោះ។ កាលពីមុនតែមួយខែទេបានហើយ តែឥឡូវត្រូវចំណាយពេល ៤០ ទៅ៥០ថ្ងៃឯណោះ។ ខ្ញុំមិនដឹងថារដ្ឋយើងបានមើលឃើញ និងជួយគិតគូរ កែទម្រង់កន្លែងធ្វើលិខិតឆ្លងដែននេះឡើងវិញដែរ ឫក៏អត់ទេ? មើលទៅខ្ញុំដូចជាទើសភ្នែកសម្បើមណាស់។
បានប៉ា្សស្ព័រតថ្មី សប្បាយចិត្តម្យ៉ាងដែរ ព្រោះតែប៉ុណ្ណេះ រួចខ្លួនបាន៧ឆ្នាំឯណោះ។ ៧ ឆ្នាំទៀតបានធ្វើថ្មីមួយទៀត សូមលាសិនហើយកន្លែងធ្វើប៉ា្សស្ព័រតខ្មែរ ដ៏រញេរញៃអើយ ចាំជួបគ្នា៧ឆ្នាំក្រោយ។ និយាយចឹង៧ឆ្នាំមុនកាលដែរខ្ញុំធ្វើប៉ា្សស្ព័រត មកដល់ឥឡូវឃើញតែរញេរញៃដូចតែគ្នាដដែលជាដដែល សង្ឃឹមថា៧ឆ្នាំក្រោយមានការផ្លាស់ប្ដូរល្អជាងនេះទៅចុះ! នមោ។
ប៉ា្សស្ព័រតនេះធ្វើអស់ ១៣៣ ដុល្លារអាគាំងគត់ បូកផ្ញើម៉ូតូ១០០០រៀល ហ្វូតូកុបពីឯកសារ១០០០រៀលទៀត! ហេហេ…
លិខិតឆ្លងដែនថ្មីរបស់ខ្ញុំ

មើលរូបថតប៉ា្សស្ព័រតថ្មីដូចរាងសង្ហារបន្តិច ឯរូបថតអាចាស់ ចុមម្រ៉ាយអើយ ដូចស្វាបាក់ទឹកដោះ ហេហេហេ…

ប៉ា្សស្ព័រតទី២ ដែលនឹងផុតកំណត់
______________________________________________________
អានផងដែរ៖ ដំណើរឆ្លងដែនជាមួយនឹងលិខិតឆ្លងដែនប្រភេទថ្មី
ខ្ទើយពេញស្រុក ខែ ឧសភា 2, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.7 comments
និយាយពីរឿងនៅសៀមរាបប៉ុន្មានថ្ងៃនេះ ភ្លៀងពេលយប់ឲ្យរហូត គ្មានពេលបានចេញទៅដើរលេងឯណាទេ ស៊យដល់ហើយ។ ល្ងាចមួយទំរាំចប់ការងារ ម៉ោងជិត១០ទៅហើយ កុំឲ្យស៊យ ក៏ចេញទៅក្រៅបន្តិចទៅ (បើង៉ៃនោះអត់ចេញទេ ម្ល៉េះគ្មានបានទៅណាតែម្ដង)។
កន្លែងដេកក៏វាឆ្ងាយពីក្រុងទៀត ដើររកម៉ូតូឌុបសឹងមិនបានព្រោះវាយប់ណាស់ទៅហើយ។ ក៏ដើររកម៉ូតូឌុបជិះទៅផ្សារចាស់ ដើរមើលពួកបារាំងស៊ីអីហ្នឹងណ៎ា ម្យ៉ាងខ្ញុំនេះក៏ហេវផង។ យប់ម្សិលដេកហេវចង់ស្លាប់ព្រោះកន្លែងខ្ញុំគេងវាអត់មានលក់ស្អីសោះពេលយប់។
និយាយពីស្ត្រីតបារនៅផ្សារចាស់ឥឡូវឡូយបស់គេ គេបិទផ្លូវថែមពីរច្រកទៀត និងមានសន្តិសុខការពារមាំសម្បើមណាស់ ល្អបស់គេ តែទាស់ម្យ៉ាងស្រុកយើង កន្លែងណាក៏ដូចកន្លែងណាដែរ ស្តង់ដារដល់កហើយអារឿងដីហុយនោះ។ សូមឲ្យលេខមួយតែម្ដង។
អ្វីដែលខុសពីពេលលើកមុនៗនេះ ស្ត្រីតបារនៅសៀមរាបលើកនេះខ្ញុំដើរម៉ារ៉ាវ ម៉ែអើយសុទ្ធតែស្រីប្រភេទទី២ (ខ្ទើយ) ម្ដុំៗពេញតែផ្លូវ។ ភាគច្រើនសុទ្ធតែពួករកស៊ី ខ្ញុំឯណេះដើរម្នាក់ឯងវាក់អើពួកគាត់ភ័យសឹងស្លាប់។ មានម្នាក់នោះញាក់ភ្នែក និងហៅមកខ្ញុំ (ខ្ញុំស្ដាប់មិនច្បាស់ មិនដឹងជាគាត់និយាយថាមិចទេ ដូចជាសួរខ្ញុំទិញស្អីក៏មិនដឹង)។ ខ្ញុំដល់ទៅចឹងភ័យវិញ ទេតើហ៏។
មានម្នាក់នោះ ឃើញពួកបារាំងដើរមក ក៏ស្ទុះទៅជិតហើយនិយាយទៅកាន់ (ខ្ញុំមិនដឹងថានិយាយមិចទេ)។ លោកបារាំងនោះខំដើរគេចយ៉ាងលឿននិងក្រវីក្បាលបដិសេធ នាង (ខ្ទើយ) នោះនៅតែខំដើរតាមទៀត។ ហួសចិត្តមែនទែនខ្ញុំ។
ដើររាស់ម៉ាផ្លូវនឹងមានពួកខ្ទើយបួនប្រាំកន្លែង ម៉ាកន្លែងៗ មានបួនប្រាំនាក់។ គិតទៅបងតម្រួតៗនៅទីនោះគាត់អត់ថា ឫដេញចេញទេមិនដឹង? ខ្ញុំមើលទៅគួរអាក្រក់មើលណាស់ មិនគួរបណ្ដែតបណ្ដោយឲ្យធ្វើយ៉ាងនេះទេ។
ខ្ញុំដើរទៅផ្សារមីនីម៉ាត ទិញទឹកដោះគោជូរ និងនំមកញ៉ាំ រួចហៅម៉ូតូឌុបត្រឡប់ទៅសណ្ខាគារវិញទៅ។
និយាយពីរឿងខ្ទើយហ្នឹងស្រុកយើងបច្ចុប្បន្នដូចជាសេរីភាពពេញបូរហើយ។ ខ្ញុំមិនវិភាគអីទេ នាំគេថាឯងរើសអើង តែខ្ញុំថាដូចជាមិនទំនងទេដឹង បើនាំគ្នារះពេញស្រុកចឹង!!!???
មកដល់ភ្នំពេញវិញ! ខែ ឧសភា 2, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.3 comments

ខ្ញុំមកដល់រាជធានីវិញហើយបងប្អូន កាលពីល្ងាចមិញនេះ (ថ្ងៃព្រហស្បតិ៍ ០១ ឧសភា ២០០៨) តាមជើងយន្តហោះ មេគង្គ អេចប្រេស្ស ហាហាហា… មកដល់ផ្ទះម៉ោងជិត៣ល្ងាច គេងសម្រាកមួយភ្លេតថា ម៉ោង៥ជិះដើរឆ្វែលបន្តិច ដឹងអីភ្ញាក់ឡើងម៉ោង ៧កន្លះយប់បាត់ទៅហើយ ចុមម្រ៉ាយម្រ៉ង! ឆាចោលអត់ម៉ាល្ងាចទៅ។ ងើបឡើងញ៉ាំបាយផ្ទះទៅ!






