ប្រឡងក្រសួងការបរទេស ខែ ឧសភា 3, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.15 comments
ទើបតែមកពីប្រឡងចូលក្រសួងការបរទេសអម្បាញ់មិញនេះញាតិមិត្រអើយ។ ឯងខំក្រោកពីព្រលឹមដឹងអីវិញ្ញាសារគេនោះមកយឺតដល់ហើយ។
ធ្វើបានទាំងអស់សំណួរ តែលទ្ធផលមិនដឹងជាធ្លាក់គេ ឬក៏ជាប់ខ្ញុំទេ មើល៍ទៅ។ សំណួរមានទាំងអស់៥ និងបកប្រែអត្ថបទមួយទំព័រ។ មើលទៅមិនជាពិបាកទេ តែត្រូវសរសេរយូរ។
ខ្ញុំឯណេះខំចម្លងសំណួរទុកយកមកឲ្យលោកអ្នកមើល ដឹងអីពេលយកក្រដាសចម្លើយឲ្យគេ គេទាទាំងអាក្រដាសព្រាងចម្លងនោះដែរ។ ស៊យវិញ ខំចម្លងហត់ចុកដៃសឹងស្លាប់។ តែមិនអីទេ ខ្ញុំនៅចាំសំណួរតិចៗដែរ។
ខាងក្រោមនេះជាសំណួរដែរគេសួរ៖ (រយៈពេល១ម៉ោង៣០នាទី)
1. What is 7 January means to you? (ហាហា…)
2. What did Cambodia join ASEAN? So far what did Cambodia get benefit from this membership?
3. What is your idea about democracy and the repect of human rights in Cambodia?
4. What is the core of the rectangular strategy of the Cambodian government? What are the areas?
5. Different country has different foreign policy, what is the foreign policy of Cambodia?
មួយសំណួរទៀតត្រូវបកប្រែអត្ថបទភាសាខ្មែរ ទៅជាភាសាអង់គ្លេសមួយទំព័ររយៈពេល១ម៉ោង៣០នាទី
————————————————
អានព័ត៌មានទាក់ទង៖
១. អស្ចារ្យណាស់ស្រុកខ្ញុំ
២. សម្ភាសក្រសួងការបរទេស
៣. លទ្ធផលប្រឡងក្រសួងការបរទេស
៤. អវសានក្រសួងការបរទេស



