jump to navigation

ប្រឡង​ក្រសួង​ការបរទេស ខែ ឧសភា 3, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ទើប​តែ​មក​ពី​ប្រឡង​ចូល​ក្រសួង​ការបរទេស​អម្បាញ់​មិញ​នេះ​ញាតិ​មិត្រ​អើយ។ ឯង​ខំ​ក្រោក​ពី​ព្រលឹម​ដឹង​អី​វិញ្ញាសារ​គេ​នោះ​មក​យឺត​ដល់​ហើយ។

ធ្វើ​បាន​ទាំង​អស់​សំណួរ​ តែ​លទ្ធផល​មិន​ដឹង​ជា​ធ្លាក់​គេ ឬ​ក៏​ជាប់​ខ្ញុំ​ទេ មើល៍​ទៅ។ សំណួរ​មាន​ទាំង​អស់​៥ និង​បក​ប្រែ​អត្ថបទ​មួយ​ទំព័រ។ មើល​ទៅ​មិន​ជា​ពិបាក​ទេ តែ​ត្រូវ​សរសេរ​យូរ។

ខ្ញុំ​ឯណេះ​ខំ​ចម្លង​សំណួរ​ទុក​យក​មក​ឲ្យ​លោក​អ្នក​មើល​ ដឹង​អី​ពេល​យក​ក្រដាស​ចម្លើយ​ឲ្យ​គេ គេ​ទា​ទាំង​អា​ក្រដាស​ព្រាង​ចម្លង​នោះ​ដែរ។ ស៊យ​វិញ ខំ​ចម្លង​ហត់​ចុក​ដៃ​សឹង​ស្លាប់។ តែ​មិន​អី​ទេ ខ្ញុំ​នៅ​ចាំ​សំណួរ​តិច​ៗ​ដែរ។

ខាង​ក្រោម​នេះ​ជា​សំណួរ​ដែរ​គេ​សួរ៖ (រយៈ​ពេល​១​ម៉ោង​៣០​នាទី)

1. What is 7 January means to you? (ហាហា…)
2. What did Cambodia join ASEAN? So far what did Cambodia get benefit from this membership?
3. What is your idea about democracy and the repect of human rights in Cambodia?
4. What is the core of the rectangular strategy of the Cambodian government? What are the areas?
5. Different country has different foreign policy, what is the foreign policy of Cambodia?

មួយ​សំណួរ​ទៀត​ត្រូវ​បក​ប្រែ​អត្ថបទ​ភាសា​ខ្មែរ ទៅ​ជា​ភាសា​អង់គ្លេស​មួយ​ទំព័រ​រយៈ​ពេល​១ម៉ោង​៣០​នាទី

————————————————

អាន​ព័ត៌មាន​ទាក់ទង
១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ
២. សម្ភាស​ក្រសួង​ការបរទេស 
៣. លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស
៤. អវសាន​ក្រសួង​ការបរទេស

វិចារ»

1. Bandith - ខែ ឧសភា 3, 2008

មានគិតគូររឿងលុយក្រោមតុជាមួយគេជាមុនអត់?? បើថាអត់ មិនបាច់ទៅមើល​ឈ្មោះ Result ទេ :-D

2. Khmer Emperor - ខែ ឧសភា 3, 2008

You would pass this silly exam if you proffered $10,000USD to the big potato there!

3. រចនា - ខែ ឧសភា 3, 2008

សង្ឃឹម​ច្រើន​ទេ? ធ្វើ​បាន​ទាំង​អស់ តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ តើ​បង​ជឿ​ជាក់​លើ​ខ្លួន​ឯង​កម្រិត​ណា?

4. Sophat - ខែ ឧសភា 3, 2008

សូម​សំណាង​ល្អ! អ្នក​ដឹង​ច្រើន​អំពី​អាស៊ី​អគ្នេយ៍​ដូច​សុភ័ក្ត្រ​សម​ធ្វើ​ការ​នៅ​កន្លែង​ហ្នឹង។ ខ្ញុំ​ធ្លាប់​ចូល​រួម​ការ​ប្រឡង​នេះ​ដែរ ពេល​ជាប់​សរសេរ​ហើយ​នៅ​មាន​សម្ភាសន៍​មួយ​ដំណាក់​កាល​ទៀត។ ទី​បំផុត​ខ្ញុំ​មិន​បាន​ទៅ​សម្ភាសន៍​ទេ តែ​មាន​មិត្ត​ភក្តិ​ខ្ញុំ​ច្រើន​អ្នក​ដែរ​ដែល​បានជាប់​និង​ចូល​បម្រើ​ការងារ​ដោយ​មិន​អស់​លុយ។ កាល​នោះ​ខ្ញុំ​ឮ​អំពី​ការ​សូក​ប៉ាន់​ច្រើន​ដែរ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​មាន​តិច​តួច​ហើយ​សម័យ​ឥលូវ​គេ​ត្រូវ​ការ​សមត្ថភាព​ពិត​ប្រាកដ​ដែរ​។ មិត្ត​ភក្តិ​ខ្ញុំ​ដែល​បាន​ជាប់​ប្រហែល​៥​នាក់​អត់​មាន​អស់​លុយ​ទេ។ បញ្ហា​នៅ​ត្រង់​ថាពេល​ចូល​ធ្វើ​ការ​ហើយ​បើ​មិន​សូវ​ «ស្គាល់គេ»​ គឺ​បាន​ត្រឹម​តូច​តាច​ប៉ុណ្ណឹង។ តែ​នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឮ​ពី​មិត្ត​ភក្តិ​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ទេ មិន​ដឹង​ថា​ពិត​ឬ​យ៉ាង​ណា​ទេ។

5. raingsei - ខែ ឧសភា 3, 2008

សូមសំណាងល្អសំរាប់ការប្រលងនេះ ហេហេ ពេលជាប់កុំភ្លេចជប់លៀងណា ហេកុំភ្លេចហៅខ្ញុំផង ហេហេ!

6. Posoky - ខែ ឧសភា 4, 2008

អុញបើតាមមើលសំនួរ ដូចជាយុទ្ឋសាស្រ្តរបស់គណះបក្សប្រជាជន ខ្លះៗទៅ​វិញបើសរសេ សរសើរដ្ឋាភិបាលច្រើនច្បាស់ជាមាន ផ្លូវហើយ ហាហា ។ បើបានធ្វើការនឹងចាំជួយគួកជេរបកប្រែឯកសារផង យកថោកៗចាំជួយរកម៉ូយ អោយជាពិសេស អ្នកចេញមកក្រៅប្រទេស។

7. boeun - ខែ ឧសភា 5, 2008

សូម​ជូនពរ​ឱ្យ​ជាប់​លោកភាក់! តាម​ស្មាន​បែប​មាន​សង្ឃឹម​ច្រើនហើយ ព្រោះ​លោក​ឯង​ពូកែ​ជេរ​អ៊‍ីចឹង បែប​ពូកែ​លើក​ជើង​ដែរ​ហើយ។

8. naraths - ខែ ឧសភា 5, 2008

ប្រាកដ​​ជាសង្ឃឹម​ជាប់​ហើយ លោកភ័ក្ត្រ​ទៅ​ហើយ ខឹខឹខឹ
យាយ​ចឹង​កាល​គេ​រើស​អ្នក​ធ្វើ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ ខ្ញុំ​ឮ​គេ​និយាយ​ចង់​តា​សើច អ្នក​ទៅ​ប្រឡង​ និង​សម្ភាសន៍​ធ្លាក់​ទាំង​អស់ ចុម! ចុះ​ពី​ណា​ជាប់​ចុះ…?

9. សុភ័ក្ត្រ - ខែ ឧសភា 5, 2008

វា​ច្បាស់​ជា​មាន​អ្នក​ជាប់​ហើយ កុំ​ទៅ​ឆ្ងល់ ដឹង​ថា​មិន​មែន​លោក​ឯង​ទៅ​វា​ចប់​ហើយ!

10. Khmer Emperor - ខែ ឧសភា 5, 2008

The one who passes, don’t foget to compensate in USD currency.

11. Thunsakserey Chuk - ខែ ឧសភា 11, 2008

Don’t be pessimistic! If you committed to win, you would win. Everyone is trying to develop our country, but greedy is a major course that they can’t inspire you guys.
Believe ourselves as well as the others! Ask yourselves what have you done for our country rather than you need to expect from the others?

12. សម្ភាស​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 2, 2008

[...] អាន​ព័ត៌មាន​ទាក់ទង៖ ប្រឡង​ក្រសួង​ការបរទេស [...]

13. លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 12, 2008

[...] ——————————————————— អាន​ប្រកាស​ទាក់​ទង៖ ១. សម្ភាស​ក្រសួង​ការបរទេស ២. ប្រឡង​ក្រសួង​ការបរទេស [...]

14. អវសាន​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ សីហា 19, 2008

[...] ១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ ២. ប្រឡង​ក្រសួង​ការបរទេស ៣. សម្ភាស​ក្រសួង​ការបរទេស ៤. [...]

15. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ សីហា 19, 2008

[...] អាន​ប្រកាស​ទាក់ទង៖ ១. ប្រឡង​ក្រសួង​ការបរទេស ២. សម្ភាស​ក្រសួង​ការបរទេស ៣. [...]