ភ្លៀងមួយមេធំធ្វើបាបខ្ញុំម៉ាល្ងាច ខែ ឧសភា 5, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.2 comments
ឱ! លោកអើយ ភ្លៀងម៉ាមេធំល្ងាចមិញនេះ ពិតជាយ៉ាប់មែនទែនម្រ៉ង មកដល់ផ្ទះទឹកលេចពេញផ្លូវចូលផ្ទះ ត្រូវដើរលុយទឹកទៅបិទទ្វាររបងផង។
ឡើងមកដល់លើផ្ទះចូលបន្ទប់ ម៉ែអើយ ទឹកពេញកន្លះបន្ទប់។ បើកទ្វារវ៉េរ៉ង់ដាមើល លោកអើយទឹកពេញ។ ច្បាស់ណាស់ទឹកហៀរពីវ៉េរ៉ង់ដាចូលបន្ទប់ដេកតែម្ដង។ ប្រហែលពីម្សិលមិញនេះឯង ខ្ញុំសម្អាតបន្ទប់មិនដឹងនឹកយ៉ាងមិច យកក្រណាត់ជូតទៅផ្អិបរន្ធទឹកហូរហ្នឹងឯង ទើបបានជាទឹកមិនហូរនិងច្រាលចូលបន្ទប់។
ចុះទៅក្រោមស្រែកហៅម៉ាក់ខ្ញុំមកមើល ហាហា… វាយ៉ាប់ ព្រោះទទឹកជោកកម្រាលព្រំបន្ទប់ដេកខ្ញុំនឹងឯង។ ត្រូវរំខានម៉ាក់ខ្ញុំ និងខ្ញុំនាំគ្នាកោសទឹកចេញពីបន្ទប់អស់ម៉ាល្ងាច។ យ៉ាប់មែនមេឃនេះ៕



