ធនាគារជាតិចេញក្រដាសប្រាក់គំរូថ្មី២០.០០០រៀល ខែ ឧសភា 8, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.11 comments
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស័ត្រិយ៍នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំនេះ ធនាគារជាតិនៃកម្ពុជា បានចេញប្រភេទក្រដាសគំរូថ្មី២០.០០០រៀល ដោយមានដាក់ព្រះឆាយាល័ក្ខណ៍ព្រះអង្គផង។ ខ្ញុំទើបតែទទួលបានព័ត៌មាននេះ លោកអ្នក នឹងកំពុងទន្ទឹងរង់ចាំមើលក្រដាសប្រាក់នេះផង៕
ដំណឹងចុងក្រោយ៖ តាមប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងឱកាសសម្ពោធវត្តក្រពើរហា នាព្រឹកមិញនេះ (០៩ ឧសភា ២០០៨) ក្រដាសប្រាក់ថ្មីនេះ នឹងដាក់ចរាចរចាប់ពីថ្ងៃទី១២ ឧសភា ២០០៨នេះតទៅ ព្រោះជាថ្ងៃឫកល្អ! ហេហេ…

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកបង្ហាញក្រដាសប្រាក់គំរូថ្មី ប្រភេទ ២០.០០០រៀល ដល់ប្រជាពលរដ្ឋដែលមកចូលរួមស្ដាប់សន្ទរកថារបស់លោក។ ប្រភេទក្រដាសគំរូថ្មី នេះនឹងដាក់ឲ្យចរាចរស្របជាមួយប្រភេទក្រដាសប្រាក់២០.០០០ រៀលចាស់។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រដាសប្រាក់ប្រភេទថ្មីនេះ បោះឡើងដើម្បីអបអរដល់បុណ្យចម្រើនព្រះជន្មព្រះមហាក្ស័ត្រិយ៍ខ្មែរ នរោត្ដម សីហមុនី និងជាការដឹងព្រះគុណ និងតបស្នងព្រះគុណព្រះអង្គ ជារជ្ជកាលដែលប្រទេសខ្មែរ មានសេដ្ឋកិច្ចរុងរឿង៕
មើលក្រដាសប្រាក់ថ្មីនេះក្នុងអត្ថបទ៖ មើលក្រដាសប្រាក់២០.០០០រៀលថ្មី



