ស្ទឹងត្រែង ខែ ឧសភា 10, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.14 comments

ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង (តាមតំណាលលាវ)។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ស្ទឹងត្រែងក្រុង។ ខេត្តស្ទឹងត្រែង រួមមាន ៥ស្រុក ក្នុងនោះរួមមាន ៣៤ ឃុំ។
ស្រុកទាំង៥គឺ ១. សេសាន ២.សៀមបូក ៣.សៀមប៉ាង ៤.ស្ទឹងត្រែង និង៥.វាឡាបរិវ៉ាត់
ប្រិយមិត្រជាទីមេត្រី! ស្អែកនេះ (១១ ឧសភា ២០០៨) ខ្ញុំព្រះករុណាខ្ញុំ នឹងត្រូវខេត្តស្ទឹងត្រែង ក្នុងដំណើរកម្សាន្តមួយទៅកាន់ប្រទេសលាវ និងថៃ (ឬវៀតណាម ប្រសិនបើមានពេលគ្រប់គ្រាន់បកទៅវៀតណាមជំនួសឲ្យប្រទេសថៃវិញ)។
ខ្ញុំត្រូវចេញដំណើរតាមឡានក្រុង នឹងត្រូវសម្រាកនៅស្ទឹងត្រែងក្រុងចំនួន១យប់ មុននឹងចាកចេញទៅស្រុកលាវ។ នេះគឺជាដំណើរលើកទី២របស់ខ្ញុំទៅប្រទេសលាវ។ តាមគម្រោងខ្ញុំមិនមានពិតប្រាកដទេ គ្រាន់ចង់ទៅសម្រាកលេងពីការងារខ្លះនៅស្រុកលាវ និងជួបមិត្តភ័ក្ដិជាតិលាវមួយចំនួនប៉ុណ្ណោះឯង។
ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមច្បាប់សម្រាកពីប្លុកមួយរយៈ ប្រសិនបើមានពេល ខ្ញុំនឹងអាប់ដេតបណ្ដើរៗ ជូនលោកអ្នកតាមដានបន្ត ហេហេ… ខ្ញុំតាមគម្រោង នឹងត្រឡប់មកក្រុងកម្ពុជាយើងវិញ នាថ្ងៃអាទិត្យទី១៨ ខែឧសភា នេះទេ។ សូមផ្ដាំកុំនឹកអី ចាំទិញរបស់ផ្ញើ កិកិកិ…
អានអត្ថបទលាវនិយាយពីកំណើតខេត្តស្ទឹងត្រែង (សៀងតេង)៖
ព្រះគ្រូយ៉តកែវ ភូមសៈមេក ធ្វើដំណើរទៅដល់ប្រទេសខ្មែរ
អានអត្ថបទទាក់ទងនឹងដំណើរទៅស្រុកលាវលើកទីមួយរបស់ខ្ញុំ
ដំណើរកម្សាន្តមួយទៀតដែលខ្ញុំពេញចិត្ត
អានអត្ថបទទាក់ទង៖ ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ១)



