jump to navigation

ស្ទឹងត្រែង ខែ ឧសភា 10, 2008

Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ខេត្ត​ស្ទឹងត្រែង គឺ​ជា​ខេត្ត​មួយ​នៅ​ចុង​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា។ ឈ្មោះ​ដើម ហៅ​ថា សៀងតេង (តាម​តំណាល​លាវ)។ ទីក្រុង​របស់​ខេត្ត​ស្ទឹងត្រែង មាន​ឈ្មោះ​ថា​ ស្ទឹងត្រែង​ក្រុង។ ខេត្ត​ស្ទឹងត្រែង រួម​មាន ៥​ស្រុក ក្នុង​នោះ​រួម​មាន ៣៤ ឃុំ។

ស្រុក​ទាំង​៥​គឺ ១. សេសាន ២.​សៀមបូក ៣.​សៀមប៉ាង ៤.​ស្ទឹងត្រែង និង​៥.​វាឡាបរិវ៉ាត់

ប្រិយ​មិត្រ​ជា​ទី​មេត្រី! ស្អែក​នេះ (១១ ឧសភា ២០០៨) ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ នឹង​ត្រូវ​ខេត្ត​ស្ទឹងត្រែង ក្នុង​ដំណើរ​កម្សាន្ត​មួយ​ទៅ​កាន់​ប្រទេស​លាវ និង​ថៃ (ឬ​វៀតណាម ប្រសិន​បើ​មាន​ពេល​គ្រប់គ្រាន់​បក​ទៅ​វៀតណាម​ជំនួស​ឲ្យ​ប្រទេស​ថៃ​វិញ)។

ខ្ញុំ​ត្រូវ​ចេញ​ដំណើរ​តាម​ឡាន​ក្រុង នឹង​ត្រូវ​សម្រាក​នៅ​ស្ទឹងត្រែង​ក្រុង​ចំនួន​១​យប់ មុន​នឹង​ចាក​ចេញ​ទៅ​ស្រុក​លាវ។ នេះ​គឺ​ជា​ដំណើរ​លើក​ទី​២​របស់​ខ្ញុំ​ទៅ​ប្រទេស​លាវ។ តាម​គម្រោង​ខ្ញុំ​មិន​មាន​ពិត​ប្រាកដ​ទេ គ្រាន់​ចង់​ទៅ​សម្រាក​លេង​ពី​ការងារ​ខ្លះ​នៅ​ស្រុក​លាវ និង​ជួប​មិត្ត​ភ័ក្ដិ​ជាតិ​លាវ​មួយ​ចំនួន​ប៉ុណ្ណោះ​ឯង។

ឆ្លៀត​ឱកាស​នេះ​ដែរ ខ្ញុំ​សូម​ច្បាប់​សម្រាក​ពី​ប្លុក​មួយ​រយៈ ប្រសិន​បើ​មាន​ពេល ខ្ញុំ​នឹង​អាប់ដេត​បណ្ដើរ​ៗ ជូន​លោក​អ្នក​តាម​ដាន​បន្ត ហេហេ… ខ្ញុំ​តាម​គម្រោង នឹង​ត្រឡប់​មក​ក្រុង​កម្ពុជា​យើង​វិញ នា​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា នេះ​ទេ។ សូម​ផ្ដាំ​កុំ​នឹក​អី ចាំ​ទិញ​របស់​ផ្ញើ កិកិកិ…

អាន​អត្ថបទ​លាវ​និយាយ​ពី​កំណើត​ខេត្ត​ស្ទឹងត្រែង (សៀងតេង)៖

ព្រះ​គ្រូ​យ៉ត​កែវ ភូមសៈមេក ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ខ្មែរ

អាន​អត្ថបទ​ទាក់ទង​នឹង​ដំណើរ​ទៅ​ស្រុក​លាវ​លើក​ទី​មួយ​របស់​ខ្ញុំ

ដំណើរ​កម្សាន្ត​មួយ​ទៀត​ដែល​ខ្ញុំ​ពេញ​ចិត្ត

អាន​អត្ថបទ​ទាក់ទងដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​១)

វិចារ»

1. Sophat - ខែ ឧសភា 10, 2008

ខ្ញុំ​គិត​ថា​ស្រុក​ទី​៥​ប្រហែល​សរសេរ​ខុស គួរ​តែ​ជា «ថាឡាបរិវ៉ាត់» តាម​សំនៀង​លាវ ឬ​តាម​ការ​សរសេរ​ក្នុង​ផែនទី​ចាស់​ៗ​តាម​បែបខ្មែរ​ថា «ធារាបរិព័ទ្វ?»​ ជា​ស្រុក​តែ​មួយ​ដែល​នៅ​ត្រើយ​ខាង​លិច​របស់​ទន្លេ​ធំ (មេគង្គ)។

2. សុភ័ក្ត្រ - ខែ ឧសភា 10, 2008

មែន​ហើយ ខ្ញុំ​សរសេរ​ខុស។ តាម​គំនិត​ខ្ញុំ​គួរ​ហៅ​ស្រុក​នោះ​ជា​ធារាបរិព័ទ្ធ​ដូច​សុផាត​ថា​វិញ​មែន​នឹង! មិន​គួរ​ហៅ​ថាឡាបរិវ៉ាត់​សោះ!

3. ហេង - ខែ ឧសភា 11, 2008

ឡូយផស់គេ សុទ្ធតែ​ហូលីដេ​នៅ​បរទេស!

4. អាចម៍ផ្កាយ - ខែ ឧសភា 11, 2008

មកជួប​តែ​មិត្តភក្តិឡាវ​ទេឬ?
ចុះមិត្តភក្តិខ្មែរ?

5. ស្រីភា - ខែ ឧសភា 11, 2008

ពិត​ជា​ពិសេស​មែន​បង​!
(សូម​មើល​ឈ្មោះ អោយ​ ច្បាស់សិន​មុន​នឹង​ហៅ ឈ្មោះបង​នោះ។)
ក្រែង​ល៍​ ច្រឡំដូច​កាល​បង​បឿន​។
ភា​ហៅ បង​បឿន​ទៅ ជា​បង​សុភក្រ្ត័​ទៅ វិញ។
ពិសេស​មែន​ឆ្លង​តាមស្ទឹង​ត្រែង​ចូល​ទៅ លាវ។
ភា​ស្តាយ​ណាស់​កុំអី បាន​ទៅ លេង​ឡាវ​ដែរ​កាល​ពី ចូល​ឆ្នាំ​
ទៅ ​មិញ​​។​តែ​ចុង​ក្រោយ​គំរោង​ការ​បាន​ប្តូរវិញ។
ភា​បាន​ស្នាក់​នៅស្ទឹង​ត្រែង​បាន​មួយ​យប់​ដែរ​ហើយ​បាន​ដើរ​កំសាន្ត​
ពេល​ល្ងាច​ជាមួយ​មិត្ត​ភក្តិ​យ៉ាង​ច្រើន។
ស្រុក​គេ​នោះ ស្អាត​ណាស​បង។
សូម​អោយ​សុខ​សប្បាយ​ណាបង​ទាំង​ដំនើរ​កំសាន្ត​
ទាំង​ដំនើរ​ត្រឡប់​វិលវិញ។

6. Thy - ខែ ឧសភា 11, 2008

តាមខ្ញុំដឹង ខេត្តស្ទឹងត្រែង ស្ថិតនៅចុងខាងជើងឆៀងខាងកើត នៃប្រទេសកម្ពុជា។ ជូនពរដំណើរសុខសាន្ត។

7. បុរសសង្ហា - ខែ ឧសភា 12, 2008

រីករាយដំណើរកំសាន្ត និងធ្វើដំណើរប្រកបដោយសុវត្ថិភាពសំលាញ់!

8. សុភ័ក្ត្រ - ខែ ឧសភា 12, 2008

hehehe…. thanks,, safety now arriving Paske,.
Tonight i will go directly to Vientiane and may arrive next morning at 6-7am :)

9. naraths - ខែ ឧសភា 12, 2008

ដើរ៩:)

10. samakomlao - ខែ ឧសភា 13, 2008

Enjoy your holiday in Laos

Samakomlao

11. Sophat - ខែ ឧសភា 13, 2008

សុភ័ក្ត្រ​ តាម​ពិត​ទៅ​ខ្ញុំ​មិន​មែន​ចង់​មាន​ន័យ​ថា​យើង​គួរ​ហៅ​តាម​សំនៀង​ខ្មែរ​វិញ​ទេ។ បញ្ហា​អត្តសញ្ញាណ​ដែល​រួម​មាន​ឈ្មោះ​ផង​ដែរ​នោះ​ជា​បញ្ហា​ស្មុកស្មាញ​ណាស់​ហើយ​អាច​ជា​ប្រភព​នៃ​ជម្លោះ​ទៀត​ផង។ ឈ្មោះ​ទី​កន្លែង​ផ្សារ​ភ្ជាប់​ខ្លាំង​ទៅ​នឹង​ប្រវត្តិ​នៃ​កន្លែង​នោះ​ហើយ​នឹង​ប្រជាជន​ដែល​រស់​នៅទី​នោះ។ ខ្ញុំ​មិន​ដឹង​ពី​ប្រវត្តិ​នៃ​ខេត្ត​ស្ទឹង​ត្រែង​ច្បាស់​ទេ​​ប៉ុន្តែ​ពេល​បារាំង​មក​ដល់​តំបន់​នេះ​ដំបូង​ប្រហែល​លែង​សូវ​មាន​ខ្មែរ​​​ហើយ​ប្រហែល​មាន​លាវ​ភាគ​ច្រើន។ ការ​ប្រែ​ក្លាយ​ឈ្មោះ​មក​តាម​សំនៀង​ភាសា​ជាតិ ឬ​បង្កើត​ឈ្មោះ​ថ្មី​​សុទ្ធ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រុក​មិន​សប្បាយ​ចិត្ត តួ​យ៉ាង​វៀតណាម​ប្រែ​សំនៀង​អតីត​ខេត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ឬ​បង្កើត​ឈ្មោះ​ថ្មី​តែ​ម្តង ​ដែល​ធ្វើឲ្យ​ខ្មែរ​យើង​មិន​សប្បាយ​ចិត្ត​ព្រោះ​ជា​ការ​លុប​ដាន​ប្រវត្តិសាស្ត្រ។ តាម​ខ្ញុំ​ដឹង​ខេត្ត​រតនៈគីរី​​និង​មណ្ឌល​គីរី​ដែល​មិន​ធា្លប់​មាន​ខ្មែរ​រស់​នៅ​ផង​នោះ​សុទ្វ​តែ​ជា​ការ​បង្កើត​ថ្មី​ក្រោយ​ខេមរយានកម្ម។ តើ​អាច​យក​ឈ្មោះ​របស់​ជន​ជាតិ​ភ្នង​ដាក់​វិញ​បាន​ទេ?​ចំពោះ​ខ្មែរ​យើង​ការ​ធ្វើ​ខេមរយានកម្ម​នេះ​ប្រសើរ​ណាស់​ ប៉ុន្តែ​ចំពោះ​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត​នៅ​ប្រទេស​យើងវា​​ជាការ​បំបាត់​អត្តសញ្ញាណ​របស់​គេ។ គឺ​ដូច​គ្នា​នឹង​ជន​ជាតិ​ភាគ​តិច​ខ្មែរ​នៅថៃ​និង​កម្ពុជា​ក្រោម។ ហើយ​បញ្ហា​អត្តសញ្ញាណ​នេះ​ ក្នុង​ពិភព​លោក​មាន​កន្លែង​ណា​ក៏​មាន​បញ្ហា​ចោទ​បែប​នេះ​ដែរ។

តែ​ដល់​ចំណុច​នេះ​ខ្ញុំ​អង្គុយ​គិត​ថា​តើ​វា​នឹង​ចម្លែក​យ៉ាង​ណា​ទៅ​បើនាំ​គ្នា​ហៅខេត្ត​​សៀង​តេង​ទៅ​វិញ? …

12. សុភ័ក្ត្រ - ខែ ឧសភា 13, 2008

i dont think it a bad idea to call by khmer name,. it is a KHMER territory,.. and of cos in Thailand and Vietnam are the same,. they have full right to change,. and i also fully agree with them,. remember they are THEIR territory,. or you think they are belong to Khmer?!!

13. Sophat - ខែ ឧសភា 14, 2008

Even if it is their territory, I don’t think they have the “ full right to change” without respect for or the agreement from the local indigenous people. if they really do, they can also change the people who live there. Names can always be changed back to the original, even in India, Bombay is changed to Mumbai, Culcutta to Kolkata, etc, the original and local name. In the same way, these territories are no longer in Cambodia, but that doesn’t give our neighbors the right to change anything they want. Nor does it give us Khmers the right to change what we want. just some thoughts…

14. សុភ័ក្ត្រ - ខែ ឧសភា 17, 2008

inferior thought i think