វិសាខបូជា ព.ស.២៥៥២ ខែ ឧសភា 18, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.4 comments

ពិសាខបូជា ឬវិសាខបូជា (អានថា _ ខៈបូជា) ន. (បា. វិសាខ + បូជា) ឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន, ធ្វើរំឭកដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនាៈ ថ្ងៃពិសាខបូជា, ធ្វើពិសាខបូជា។ (វ. ខ្មែរ ទំព័រ ៧៥៩)
ឆ្នាំនេះវិសាខបូជា ត្រូវនឹងថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ២០០៨
អានអត្ថបទបន្ថែមកន្លងទៅដែលបានដាក់ផ្សាយ៖
១. ប្រវត្តិវិសាខបូជា
២. ថ្ងៃវិសាខបូជានៅភ្នំព្រះរាជទ្រព្យ
៣. វិសាខបូជានៅភ្នំពេញ
៤. សិក្សា៖ ឆ្នាំនេះ ថៃ និងខ្មែរ ធ្វើបុណ្យមាឃបូជា និងវិសាខបូជា ខុសថ្ងៃគ្នា
៥. វិសាខបូជា ព.ស.២៥៥៣
មកដល់ស្រុកខ្មែរវិញ ខែ ឧសភា 18, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.3 comments

ខ្ញុំមកដល់ស្រុកយើងវិញហើយ ហត់ចង់ស្លាប់ មកដល់ម៉ោងជិត៩យប់។ គិតៗទៅស្រុកយើងមានរឿងប្លែកៗច្រើនណាស់។ រង្វង់មូលប៉ោយប៉ែត មិនដឹងជាថ្ងៃណាខែណាឆ្នាំណា បានគេធ្វើទេ។ មហាសែនគគ្រិច មើលទៅគួរខ្មាស់ញាតិជិតខាងណាស់ ចឹងតើហ៍បានជាគេមើលងាយមិនចេះខុស។ ណាស់ហើយ! កុំខឹងគេ ធ្វើម្ដេចយើងវាចឹងហើយ តពូជពង្សអង្គរកេរម្រ៉ាយចែកមកចឹង ទទួលទ្រាំទៅ! sic
មានរឿងរ៉ាវច្រើនណាស់ ចាំមកអានផង!






