ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ១) ខែ ឧសភា 26, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback
គិតទៅអស់រយៈពេល១សប្ដាហ៍មកហើយ ដែលខ្ញុំបានត្រឡប់មកពីមាតុភូមិវិញបន្ទាប់ពីសម្រាកហូលីដេយ៍ទៅកាន់ប្រទេសលាវ (សំណប់ចិត្ត) និងប្រទេសថៃរួចមក កាលពីបុណ្យចម្រើនព្រះជន្មហ្លួងសីហមុនីសប្ដាហ៍មុននេះ។
មានពួកម៉ាកមួយចំនួនមិនស្ទើរទេ តាមសួររូបថតព្រោះគាត់អត់ឃ្លានចង់មើលណាស់ កិកិកិ… មកវិញរក៍ទំនេរដកខ្លួនមិនបាន ចង់អាប់ដេតស្រស់ៗដែរ តែរកឆ្លៀតមិនបានសោះ ឥឡូវនេះសូមដាក់តាមដំណាក់ៗសិនចុះ។ ខាងក្រោមនេះសូមមិត្រៗ តាមដានពីកំណត់ហេតុខ្ញុំទៅស្រុកលាវ និងថៃ ដូចតទៅនេះ៖

ព្រឹកថ្ងៃអាទិត្យ ទី១១ ឧសភា ២០០៨ ខ្ញុំចេញដំណើរតាមរថយន្តក្រុងចេញពីបេនឡានសុរិយា។ ខ្ទង់ម៉ោង៧ និង៣០នាទីរថយន្តចេញដំណើរ។ នេះជាលើកទីមួយហើយដែលខ្ញុំធ្វើដំណើរទៅម្ដុំភាគខាងជើងនៃក្រុងកម្ពុជាយើងនេះ។
ការធ្វើដំណើរទៅស្រុកលាវគឺយើងត្រូវឆ្លងកាត់ខេត្តកណ្ដាល កំពង់ចាម ក្រចេះ និងស្ទឹងត្រែង។ សំបុត្ររថយន្តក្រុងចេញពីភ្នំពេញទៅដល់ព្រំដែនលាវគឺតម្លៃ១៩ដុល្លារអាមេរិក។ មុនធ្វើដំណើរខ្ញុំនឹកក្នុងចិត្តថា តាមមើលទៅច្បាស់ជាឈឺខ្លួនហើយខ្ញុំ ដឹងអីផ្លូវគេធ្វើយ៉ាងស្អាត និងស្រួលធ្វើដំណើររហូតដល់ខេត្តក្រចេះតែម្ដង ប្រកបដោយទេសភាពតាមដងផ្លូវដ៏គួរឲ្យស្អាត ហាក់បីដូចជាបំភ្លេចភាពនឿយហត់ក្នុងពេលធ្វើដំណើរ។
ការធ្វើដំណើរ តាមផ្លូវ ព្រះភិរុណបានបង្អុររហូតតាំងពីខេត្តកំពង់ចាម រហូតដល់ស្ទឹងត្រែងក្រុង។ អ្វីដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តនោះ គឺចរិតអ្នកបើកបរឡានក្រុងជាតិខ្មែរយើងមិនដឹងជាពេលណាផ្លាស់ប្ដូរសោះ បើប្រៀបធៀបជាមួយនឹងជាតិលាវ និងថៃ ខ្មែរយើងនៅពីក្រោយគេឆ្ងាយណាស់។
រថយន្តក្រុងត្រូវចូលទៅក្រចេះក្រុងសិន មុននឹងត្រឡប់មកខេត្តស្ទឹងត្រែង។ អនិច្ចាក្រចេះក្រុង មើលទៅគ្មានអ្វីគួរឲ្យទាក់ទាញសោះ ក្រៅពីសម្រស់ធម្មជាតិ និងទីក្រុងហាក់ដូចជារញេរញៃ និងគ្មានការអភិវឌ្ឍអ្វីសោះ។
ខ្ទង់ម៉ោងប្រហែល៣រសៀល រថយន្តក្រុងបានបរមកដល់ស្ទឹងត្រែងក្រុងតែម្ដង។ ចាប់ផ្ដើមយកសាក់កាដូពីក្នុងឡានដែលផ្ញើដើម្បីសម្រាកនៅស្ទឹងត្រែងក្រុងនេះមួយយប់ ដើម្បីបន្តដំណើរទៅស្រុកលាវនាថ្ងៃបន្ទាប់។ អ្វីដែលធ្វើឲ្យខ្ញុំរំខានមួយយប់នោះ គឺសាក់កាដូខ្ញុំទទឹកពេញមួយចំហៀង ឯអ្នកបើកឡានប្រាប់ថាទទឹកទឹកភ្លៀងសាច។ ឯងឯណេះស្មានតែទឹកភ្លៀងមែន ដឹងអីទុកមួយសន្ទុះ ស្រាប់តែរុយរោមយ៉ាងជិត។ តាមពិតទៅនោះ មិនមែនជាទឹកភ្លៀងឯណា សង្ស័យតែទឹកត្រាំសាច់សមុទ្ទ ឡើងស្អុយពេញសាក់កាដូខ្ញុំ និងហូរហៀពេញខោអាវរបស់ខ្ញុំ។ មានឯណា បើតាំងពីព្រឹករហូតដល់ល្ងាចនេះទៅហើយ។ បណ្ដាបុគ្គលិកក្រុមហ៊ុននេះ ហាក់គ្មានខួរទទួលខុសត្រូវអ្វីសោះ និងល្ងង់ដូចសត្វដែលយករបស់បែបនេះមកផ្ទុកដាក់ជាមួយនឹងឥវ៉ាន់របស់ភ្ញៀវ។
ចេញពីផ្ទះខំរៀបចំថាបានទៅដល់ស្ទឹងត្រែងក្រុងពេលល្ងាច នឹងអាលបានទស្សនាកម្សាន្តក្រុងបានមួយល្ងាច ដឹងអីត្រូវនៅរវល់ជាមួយសាក់កាដូ និងបោកខោអាវស្អុយពេញម៉ាល្ងាចរហូតដល់យប់។ លោកអ្នកដឹងទេ ខោអាវខ្ញុំគ្រាន់តែដកចេញពីសាក់កាដូភ្លាម ស្អុយពេញបន្ទប់តែម្ដង។ មិនដឹងជាទឹកស្អីឲ្យពិត ស្អុយអីស្អុយយ៉ាងនេះ។ ពិតជាអស្ចារ្យណាស់ ខ្ញុំត្រូវហាលខោអាវពេញបន្ទប់ដេក ព្រោះយ៉ាងណាយ៉ាងណីខ្ញុំក៏ដឹងថាវាមិនស្ងួតដែរ យ៉ាងហោចណាស់ខ្ញុំគិតថានឹងច្រកថង់យកទៅបោកនៅស្រុកលាវ (ព្រោះផ្ទះសំណាក់ស្ទឹងត្រែងគេមិនបោកឲ្យទេ)។ ខ្ញុំត្រូវចូលទៅផ្សារស្ទឹងត្រែងទិញថង់ប្លាស្ទិក ដើម្បីមកទុកច្រក និងសាប៊ូបោកខោអាវ។ អ្វីដែលគួរឲ្យអស់សំណើចនោះ មិនដឹងជាអ្នកស្ទឹងត្រែងនោះ មិនដឹងជាអ្វីស្អីគាត់គ្រប់តូបដែលខ្ញុំសួរទិញថង់ ពួកគាត់គិតតែពីសួរខ្ញុំថាទិញថង់ច្រកប្រហុក ឬអ្វី?!
បន្ទាប់ពីបោកខោអាវ បោកសាក់កាដូ និងរៀបចំស្រួលបួលហើយ ម៉ោង៦កន្លះ៧យប់បាត់ទៅហើយ ខ្ញុំត្រូវចេញទៅញ៉ាំអាហារពេលល្ងាច បន្ទាប់មកខ្ញុំក៏បានជិះម៉ូតូកម្សាន្តក្រុង និងឆ្លងស្ពានសេកុងទាំងយប់ជាមួយម៉ូតូឌុប កុំឲ្យស៊យធំ និងបានទស្សនាភូមិលាវ នៅស្ទឹងត្រែងក្រុងផងដែរ៕
រូបថតមួយចំនួន



អានអត្ថបទទាក់ទង៖ ស្ទឹងត្រែង







ដាក់ម៉ោឱ្យចប់ៗតែម៉្មងទៅអត់!? ដាច់ភាគគេអស់ហើយ… កំពុងតែជក់ផង!!!
ល្បិចអ្នករក៍ស៊ី គេមិនដែរដាក់ម៉ាចប់ទេប្អូន កិកិកិ… បើដាក់អស់ម៉ាចប់ភាគចឹងង៉ៃក្រោយមិចម៉ោទៀត? ឡ!
ដើរលេងជិត១០ង៉ៃឲ្យដាក់ម៉ាចប់តែម្រ៉ងមិចទៅកើតប្អូន! ត្រូវរៀបរ៉ាប់វែងអន្លាយណាស់បានស្ដាប់ទៅវាពិរោះ ហាហាហា
ចឹងក៏ចឹងទៅ, ធ្វើម៉េចគេមិនមែនម្ចាស់ blog, មិនមែនអ្នកទៅដើរលេង, រកធ្វើអីក៏មិនកើត មានតែចាំសិនហើយ…
គួរអោយសប្បាយណាស់ណ៎ តើបងចំណាយប្រាក់អស់ប៉ុន្មានលើ ធួរ?
ខ្ញុំចង់ទៅលេងពេលភ្ជុំបិណ្ឌខាងមុខនេះដែរ
បងទៅជាមួយមនុស្សពិសេសរឺ?
ទៅដល់លាវ គេនាំយើងដើរលេងកន្លែងណាខ្លះទៅ?
ចង់ទៅមែនទែននៀក!
ខ្ញុំជាអ្នកទេសចរពនេចរ មិនចូលចិត្តដើរតាមធួរទេ។
ខ្ញុំណែនាំទៅស្រុកលាវទៅសម្រាប់អ្នកចូលចិត្តទេសចរបែបនេះ គួររំភើបណាស់!
អ្នកដើរតាមធួរមានតែមនុស្សចាស់ៗទេ!
បងដើរលេងតែម្នាក់ឯង? រឺ ជាមួយមិត្តភក្តិ? វីសា លាវថ្លៃប៉ុន្មាន?
នៅលាវ មានកន្លែងដែលគួរអោយចាប់អារម្មណ៍ទេ?
ថាដើរតាមធួរមានតែមនុស្សចាស់ក៏ថាបានតែ បើយើងមិនស្គាល់ផ្លូវត្រូវស៊ូទ្រាំដើរជាមួយមនុស្សចាស់ហើយ។
អីវាន់ នៅលាវថ្លៃេទបង?
ខ្ញុំធ្លាប់តែទៅ កូរ៉េ សៀម និង យួន, កូរ៉េសប្បាយមែនទែន សៀមគ្រាន់បើ យួន ស្រុកវាអត់កើតតាហ្មង, ចង់ច្រាសអី ច្រាសអីក៏មិនកើត គ្មានជាតិជៅសោះ
កន្លែងកំសាន្តក៏គ្មាន អប់ស្រុកយួននេះណាស់
ងាប់! អស់ម៉ែឪអាសប្បាយហើយស្រុកយួន ម៉េចក៏លោកឯងអត់សប្បាយទៅកើត?!
ចង់ដឹងពីស្រុកលាវ ចាំមើលប្លក់ខ្ញុំទៅ ខ្ញុំនឹងអាបដេតជាបន្តបន្ទាប់ទៀត
ស្រុកយួនគ្មានអីសប្បាយសោះ សប្បាយតាេលាកឯងទៅ?
មានលុយក៏មិនដឹងទៅច្រាសអីបានសោះ
ភ្លីសអាប់ឌែតលឿនមក គ្នាចង់មើលណាស់វើយ
[...] អានភាគមួយ [...]