jump to navigation

ពេញ​កំឡោះ​ហើយ​ខ្ញុំ ខែ ឧសភា 28, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

ហ៊ឺ! គេ​ថា​ខ្ញុំ​ម៉ា​យូរ​ម៉ា​យារ​ហើយ​ទើប​ពេញ​កំឡោះ ហាហា ព្រោះ​ទើប​តែ​ដុះ​ធ្មេញ​ថ្គាម។ ល្ងាច​មិញ​នេះ​ឌុប​នាង​ពួក​ម៉ាក​ខ្ញុំ​ដើរ​លេង​ញ៉ាំ​អី​ម៉ា​សន្ទុះ​ហើយ មិន​ដឹង​ជា​យ៉ាង​មិច​ទេ ក្នុង​ក្រអូម​មាត់​ខ្ញុំ​ឈឺ​ៗ ពើត​ៗ ខ្ញុំ​សង្ស័យ​តែ​ពង​មាត់​តែ​ម្ដង ព្រោះ​ពង​មាត់​លើក​ណា​ៗ ក៏​ឈឺ​បែប​នេះ​រហូត។ សួរ​ពួក​ម៉ាក​ខ្ញុំ​ទៅ​វា​ថា​សង្ស័យ​មោ​ពី​ក្ដៅ​ក្នុង ឬ​មួយ​ម៉ោ​ពី​ស្ត្រេស​ហើយ ព្រោះ​ពេទ្យ​ធ្លាប់​ប្រាប់​វា​ចឹង។

ស្ត្រេស​ស្អី​ប៉ុន្មាន​សប្ដាហ៍​នេះ ដើរ​លេង​សប្បាយ​សឹង​ស្លាប់​បាន​អី​ស្ត្រេស​ បើ​ក្ដៅ​ក្នុង​ជឿ​ខ្លះ។ និយាយ​គ្នា​ចប់​គិត​ថា​វា​ក្ដៅ​ក្នុង​ទៅ​ចុះ។

ដេក​យប់​មិញ​ចេះ​តែ​ឈឺ​ទៅ​ៗ ជា​ពិសេស​ពេល​រៀប​ភ្លឺ​នេះ​ឯង។ ងើប​ពី​ដេក​អត់​ទ្រាំ​មិន​បាន​ទៅ​ឆ្លុះ​កញ្ចក់​វែក​រក​អា​កន្លែង​ពង​នឹង​ឲ្យ​វា​ដឹង​ដៃ​ម្ដង​មើល ម្រ៉ែ​អើយ មាន​ពង​មាត់​ឯណា កាល​ពិត​វា​ដុះ​ធ្មេញ​ចេញ​លេច​អញ្វាញ និង​ប៉ះ​បបេ​ទេ​តើហ៍​ចឹង​បាន​ជា​វា​ឈឺ​ណាស់។ :(

ទូរស័ព្ទ​ទៅ​រក​ពួក​ម៉ាក​ខ្ញុំ​ម្នាក់​ទៀត​ដែល​អា​នោះ​ជា​ពេទ្យ​ធ្មេញ​វា​ថា​ឈឺ​ចឹង​ហើយ ពេល​ខ្លះ​អាច​ដ​ទៅ​ជា​គ្រុន និង​ក្ដៅ​ខ្លួន​ទៀត​ផង។ ហ៊ឺ! យ៉ាប់​ហើយ​ខ្ញុំ វា​ក៏​ប្រាប់​ឲ្យ​ទៅ​ទិញ​ថ្នាំ​សះ​​លេប​បំបាត់​ឈឺ​សិន​ទៅ ខ្ញុំ​ក៏​ចេញ​មក​ទិញ​ថ្នាំ​លេប​តាម​វា​ទៅ មក​ទល់​ពេល​នេះ​នៅ​តែ​ឈឺ​នឹង​បង​ប្អូន​អើយ។ បង​ប្អូន​ឯង​ដុះ​ហើយ​ឬ​នៅ។

មក​កន្លែង​ធ្វើ​ការ​និយាយ​ប្រាប់​មេ​ខ្ញុំ គាត់​ថា​ឲ្យ​ដក​ចេញ​ទៅ គាត់​ក៏​ដក​ចេញ​ដែរ តែ​អ្នក​ខ្លះ​គេ​ថា​កុំ​ដក​អី​មាន​គ្រោះ​ថ្នាក់​ណាស់។ ខ្ញុំ​ក៏​គិត​ថា​មាន​មាន​គ្រោះ​ថ្នាក់​ដែរ​ម៉ា​អា​រឿង​ធ្មេញ​នឹង ធ្លាប់​ឈឺ​ម្ដង​ហើយ​កាល​ពី​នៅ​ស្រុក​ចិន ម៉ែ​ឪ​អា​ស្បថ។ ចាំ​មើល​ទៅ​ទ្រាំ​ម៉ា​រយៈ​សិន​ទៀត​មើល៍។ ម៉ា​អា​កំពុង​ឈឺ​នេះ​ហើយ​មាន​អ្នក​ខ្លះ​មក​ផា​ឯង​ថា​ ប៉ុន​ណា​ណី​ហើយ​ទើប​ពេញ​កំឡោះ ព្រោះ​ទើប​ដុះ​ធ្មេញ​ហ្នឹង! ហាហា…

សូម​ជួយ​ណែនាំ​ផង អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ដែល​អ្នក​ដុះ​ធ្មេញ​ថ្គាម​ហ្នឹង!

វិចារ»

1. បណ្ឌិត - ខែ ឧសភា 28, 2008

គេថាវាត្រូវចឹងមែនហ្នឹង កុំទៅភ័យក្រភាក់ លេបថ្នាំឲ្យទៀងពេលទៅ ហើយអាសាខ្ពុរមាត់នឹងទឹកអំបិល ជាពិសេសពេលព្រឹក ក្រែងជួយបានវ៉ី… ខ្ញុំអីនេះ ដុះតាំងពី ជាង ៦-៧ឆ្នាំមុនម៉េស តែគ្មានឃើញអីហង ឈឺនោះវាឈឺហើយតាយូរទៅបាត់ឯង

2. naraths - ខែ ឧសភា 29, 2008

គេ​មាន​តែ​ដុះ​ធ្មេញ​ថែម! ខ្ញុំ​ឯណេះ​ ចង្កូម​ហើយ​និង​ថ្គាមមួយ ចង់​រង្គោះរង្គើ​ម៉េច​មិន​ដឹង​ទេ ចេះ​តែ​ស្រៀវៗ​​ពេល​បរិភោគ​អ្វី​ម្យ៉ាង …

3. បណ្ឌិត - ខែ ឧសភា 29, 2008

ធ្មេញហ្នឹងផស់ VN ម៉ងបានប្រើមិនបានយូរហ្នឹងគេ

4. សុភ័ក្ត្រ - ខែ ឧសភា 29, 2008

ផស់ VN មិន​ថ្វី​ទេ ខ្ញុំ​ខ្លាច​តែ​ផស់​យួន​ផង​ក៏​មិន​ដឹង? :P

5. naraths - ខែ ឧសភា 29, 2008

ព្រះ​សេអា​មេត្រី!! មើល​គាត់​ស្ដី​ចុះ ធ្វើ​មើល​តែ​ខ្ញុំ​បង​ប្អូន​អា​បូផាចឹង!! :-? ធ្មេញ​ខ្ញុំ​តម្លើង​នៅ​ស្រុក​ខ្មែរ​នេះ​ឯង​បាទ!!

6. sophat - ខែ មិថុនា 3, 2008

hi sopheak i try to contact with you ask about the blog web i don’t what it do .

Happy birthday for your good for every thing and ok soon will have girlfrient.
congratulation you pass at goverment place .
bye see you next time .