ម៉ាឡេស៊ីអ៊ែរឡាញស៍ ឃោសនាជាភាសាខ្មែរក្នុង Yahoo ខែ ឧសភា 30, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីភាសា.10 comments

លោកអ្នកមានបានចាប់អារម្មណ៍បើកវេបសៃត៍ Yahoo ទេ?
បច្ចុប្បន្ននេះភាសាខ្មែរយើងកំពុងតែចូលក្នុងសាកលលោកកាន់តែច្រើនឡើងៗហើយ។ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលប្រតិបត្តិជំនួញនៅស្រុកខ្មែរយើងប៉ុន្មានឆ្នាំនេះ បានជួយលើកតម្កើងភាសាជាតិយើង ដោយធ្វើផ្ទាំងឃោសនាជាភាសាខ្មែរ ដាក់លើវេបសៃត៍ដ៏ល្បីឈ្មោះ គឺ www.yahoo.com
នេះជាមោទនភាពមួយទៀតនៃខេមរភាសា!
សូមអញ្ជើញមើលរូបគំរូខាងក្រោម ឬចូលទៅវេបសៃត៍យ៉ាហ៊ូផ្ទាល់។




