jump to navigation

មើល​ក្រដាស​ប្រាក់​២០.០០០​រៀល​ថ្មី ខែ ឧសភា 23, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
4 comments

និល ទៀង៖ សម្ដេច​ព្រះសង្ឃរាជ​ទី​១ នៃ​ក្រុង​កម្ពុជា ខែ ឧសភា 22, 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
1 comment so far


សម្ដេច​ព្រះមហាសង្ឃរាជ គណៈ​មហានិកាយ
និល ទៀង

សម្ដេច​ព្រះមហាសង្ឃរាជ ព្រះនាម និល ទៀង
គណៈ​មហានិកាយ
ព.ស.​២៤០១ – ២៤៥៧
គ.ស.​១៨៥៧ – ១៩១៣

ព្រះអង្គ​ទ្រង់​ប្រសូត នៅ​ថ្ងៃ​សៅរ៍ ៧​កើត ខែ​អាសាធ ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨ គ.ស.​១៨២៤ ក្នុង​ស្រុក​ពោធិ​ព្រះបាទ ខេត្ត​កៀនស្វាយ (ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បច្ចុប្បន្ន)។ ព្រះ​អង្គ​ជា​បុត្រ​ច្បង​នៃ បិតា​នាម និល មាតា​នាម ឡឹក

ក្នុង​គ.ស.​១៨៣១ កាល​នោះ​កុមារ​ទៀង ទើប​តែ អាយុ​បាន​៨​ឆ្នាំ ទ័ព​យួន និង​សៀម បាន​ពើប​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា នៅ​តំបន់​កៀនស្វាយ​ដើម្បី​ដណ្ដើម​យក​ស្រុក​ខ្មែរ។ គ្រួសារ​សម្ដេច​ទៀង​ទាំង​ប៉ុន្មាន ត្រូវ​ទ័ព​សៀម​ចាប់​កេណ្ឌ​កៀរ​យក​ទៅ​ស្រុក​សៀម ទុក​ធ្វើ​ជា​ទាសា​ទាសី។ កុមារ​ទៀង និង​ជីដូន ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ឯ​ទីក្រុង​បាងកក។ នៅ​ទី​នោះ​កុមារ​ទៀង បាន​ជួប​នឹង​មា​ម្នាក់​ឈ្មោះ ពៅ ជា​អាមាត្យ​របស់​ព្រះបាទ​សម្ដេច​ព្រះ អង្គ​ ដួង កាល​ព្រះអង្គ​នៅ​ជា​ព្រះអង្គ​ម្ចាស់​ដែល​សៀម​កេណ្ឌ​កៀរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ដែរ។ ចំណែក​គ្រួសារ​សម្ដេច​មួយ​ផ្នែក​ទៀត ត្រូវ​សៀម​បញ្ជូន​ទុក​ឲ្យ​រស់​នៅ ស្រុក​មង្គលបុរី ក្នុង​ខេត្ត​បាត់ដំបង។

ព្រះអង្គ​មាន​ព្រះជន្ម​បាន​១១​ឆ្នាំ ក្នុង​ឆ្នាំ​មមី ឆ​ស័ក ព.ស.​២៣៧៨ គ.ស.​១៨៣៤ បាន​បំពេញ​ផ្នួស​ជា​សាមណេរ នា​វត្ត​មួយ​នៅ​ទីក្រុង​បាងកក។

ព្រះជន្ម​បាន​២១​វស្សា ក្នុង​ឆ្នាំ​រោង ព.ស.​២៣៨៨ គ.ស.​១៨៤៤ សម្ដេច​ព្រះ​ន័ងក្លៅ ព្រះ​ចៅ​ក្រុង​សៀម ទ្រង់​ព្រះរាជានុញ្ញាត​ឲ្យ​សាមណេរ ទៀង ចូល​បំពេញ​ឧបសម្បទា ក្នុង​នាគ​ខ្នាន​ព្រះរាជ​ទ្រព្យ នៅ​វត្ត​ព្រះ​ស្រី​រតនសាស្ដាររាម គឺ​វត្ត​ព្រះ​កែវ​មក៌ត ក្រុង​បាងកក។

ព្រះជន្ម​បាន​២៦​វស្សា ក្នុង​ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៣៩៣ គ.ស.​១៨៤៩ ព្រះ​អង្គ​បាន​ទៅ​ថ្វាយ​ព្រះ​ពរ​លា​សម្ដេច​ព្រះ​ន័ងក្លៅ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ លុះ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ព្រះ​បាទ​ហរិរក្សរាមាឥស្សរាធិបតី ព្រះ​អង្គ ដួង ទ្រង់​សូម​និមន្ត​ឲ្យ​គង់​នៅ​ប្រទេស​កម្ពុជា ហើយ​ទ្រង់​បាន​ធ្វើ​ព្រះរាជ​សុភអក្សរ ថ្វាយ​សម្ដេច​ព្រះ​ន័ងក្លៅ។

ព្រះជន្ម​បាន​៣៤​វស្សា ក្នុង​ឆ្នាំ​ម្សាញ់ នព​ស័ក ព.ស.​២៤០១ គ.ស.​១៨៧៥ ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់​បាន​លើក​ព្រះ​ព្រហ្មមុនី និល ទៀង ឲ្យ​គ្រង​ទី​សម្ដេច​ព្រះមហាសង្ឃរាជា​ក្រុង​កម្ពុជា។

លុះ​រំលង​ពី​នោះ​មក​បាន​មួយ​ឆ្នាំ ព.ស.​២៤០២ គ.ស.​១៨៥៨ ព្រះ​បាទស​ម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គ ដួង បាន​តាំង​សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ជា​ស្ដេច​សង្ឃ​ពេញ​ទី ហើយ​បាន​រៀប​ចំ​ពិធី​ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ នៅ​ក្រុង​ឧត្ដង្គ​មានជ័យ មាន​គោរម្យងារ​ជា “ សម្ដេច​ព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជា​សង្ឃនាយក​តិលកលោកាចរិយោត្ដម​បរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិក​វរោត្ដម​បរម​បពិត្រ ដ៏​ជា​អធិបតី​ព្ធដ៏​គណ​សង្ឃ​ក្នុង​ក្រុង​កម្ពុជា ជេដ្ឋា​រដ្ឋា​មហាឥន្ទបត្ត​នគរ​បវរ​បូរីរម្យ​ឧត្ដម​រាជបនិជា​មហាមគ្គនាយក” សម្រេច​កិច្ច​អស់​ទ្រទ្រង់​សង្ឃ​ព្រះរាជា​គណៈ​ទាំង​៤​សម្រាប់។

សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ព្រះ​អង្គ​មាន​ឋានន្តរស័ក្ដិ​ជា​មហាសង្ឃរាជ នៅ​ក្នុង​រាជ្យ​៣​គឺ៖

១. ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី​ព្រះ​អង្គ ដួង
២. ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម ព្រះចៅក្រុង​កម្ពុជា​ធិបតី
៣. ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី

ព្រះជន្ម​បាន​៩០​វស្សា​គត់ នៅ​ក្នុង​ឆ្នាំ​ឆ្លូវ ព្រះអង្គ​ទ្រង់​សោយទិវង្គត នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧ ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែ​តុលា គ.ស.​១៩១៣ វេលា​ម៉ោង​១២​និង៤០​នាទី​អាធ្រាត ដោយ​ព្រះរោគជរាពាធ នៅ​ព្រះរាជ​តំណាក់​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ៕

ចម្លង​ចេញ​ពី​សៀវភៅ​ព្រះរាជជីវប្រវត្តិ សម្ដេច​ព្រះសង្ឃរាជ រៀបរៀង​ដោយ ភិក្ខុ​បញ្ញាវិមលោ លឹម វាសនា ចៅ​អធិការ​ស្ដីទី​វត្ត អង្គប្រិយសិរីមានជ័យ ឆ្នាំ​២០០៤

មើល​ក្នុង​គេហទំព័រ​នរណា​ខ្លះ​នៅ​កម្ពុជា៖ និល ទៀង

ព្រះវិហារ webblog ខែ ឧសភា 21, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
3 comments

ប្រិយមិត្រ​ជា​ទី​ស្នេហា! ដោយ​នឹក​ឃើញ​គុណ​បុណ្យ​ដូន​តា​ខ្មែរ​បន្សល់​ជា​មត៌ក​ជូន​ជាតិ​មាតុភូមិ​មក​ទល់​សព្វ​ថ្ងៃ​នេះ ប្រាសាទ​ព្រះវិហារ​កំពុង​ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​បេតិកភ័ណ្ឌ​មត៌ក​ពិភពលោក។ ប្រវត្តិ​ជូរចត់​របស់​ប្រាសាទ​នេះ​មាន​តាំង​ពី​អតីត និង​រហូត​មក​ដល់​សព្វ​ថ្ងៃ ដែល​ពួក​មារ កំពុង​តាម​លង​ជា​រៀង​រាល់​ថ្ងៃ។ ដើម្បី​ជា​ប្រវត្តិ​ស្នាដៃ​ដូន​តា​ ខ្ញុំ​ ព្រឹក​នេះ​បាន​បង្កើត ប្លក់​ថ្មី​មួយ​ទៀត​ហើយ គឺ www.preahvihear.wordpress.com (កំណត់ហេតុ​ព្រះវិហារ – មត៌ក​ជាតិ​ខ្មែរ)។ ប្លក់​នេះ នឹង​ដាក់​ជា​ព័ត៌មាន​ផ្សេង​ៗ ទាំង​ភាសា​ខ្មែរ អង់គ្លេស ឬ​ថៃ ដែល​និយាយ​ទាក់ទង​ចំពោះ​ប្រាសាទ​ព្រះវិហារ ដ៏​ល្បីល្បាញ​នៃ​ដូន​តា​ខ្មែរ​យើង។

សូម​លោក​អ្នក​នាង​ជួយ​គាំទ្រ​បន្ត​ទៀត។ សូម​អរគុណ!

Indochina in 2050 – a fantasy ខែ ឧសភា 20, 2008

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
17 comments

កំពុង​តែ​​ស្រាវជ្រាវ​ក្នុង​ហ្កលហ្កូល​អំពី​ផែន​ទី​ចុះ​ផែន​ទី​ឡើង​ ស្រាប់​តែ​ប្រទះ​វេបត៍​មួយ ដែល​ជា​ប្លក់​របស់​ជនជាតិ​វៀតណាម។ ក្ដី​ស្រមើស្រម៉ៃ​របស់​ម្នាក់​នេះ​សម្បើម​ដល់​ក​ណាស់ រយៈ​ពេល​៤០​ឆ្នាំ​ខាង​មុខ​នេះ គេ​មើល​ឃើញ​អស្ចារ្យ។ គេ​ក៏​បាន​ដាក់​ដែរ​ថា “ I just invented all those ridiculous stuff in a melancholic night. Of course I believe that you don’t take it seriously… :D ” នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​របស់​គេ។

តែ​ម្យ៉ាង​បស់​គាត់​ដែរ គំនិត​រវើរវាយ​បែប​ឡប់​សតិ​នេះ មិន​គួរ​មើល​ស្រាល​ទេ!

បើក​អាន​អត្ថបទ​ដ៏​អស្ចារ្យ​របស់​លោក​ជា​ភាសា​អង់គ្លេសhttp://trystnguyen.blogspot.com/2007/12/indochina-in-2050-fantasy.html

វិសាខបូជា ព.ស.​២៥៥២ ខែ ឧសភា 18, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
4 comments

ពិសាខបូជា ឬ​វិសាខបូជា (អាន​ថា _ ខៈ​បូជា) ន. (បា. វិសាខ + បូជា) ឈ្មោះ​ពិធី​បុណ្យ ឬ​ការ​ធ្វើ​សក្ការ​បូជា​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត, ទ្រង់​បាន​បរមាភិសម្ពោធិ, ទ្រង់​រលត់​ខន្ធ​ចូល​កាន់​បរិនិព្វាន, ធ្វើ​រំឭក​ដល់​ព្រះ​គុណ​របស់​ព្រះអង្គ, ជា​ការ​បូជា​ពិសេស​មួយ​យ៉ាង សម្រាប់​ពុទ្ធ​សាសនិកជន​ទាំង​បព្វជិត​ទាំង​គ្រហស្ថ​នាំ​គ្នា​ធ្វើ​រាល់​ឆ្នាំ, រាប់​ថា​ជា​បុណ្យ​សម្រាប់​ពុទ្ធ​សាសនាៈ ថ្ងៃ​ពិសាខ​បូជា, ធ្វើ​ពិសាខ​បូជា។ (វ. ខ្មែរ ទំព័រ ៧៥៩)

ឆ្នាំ​នេះ​វិសាខ​បូជា ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០០៨

អាន​អត្ថបទ​បន្ថែម​កន្លង​ទៅ​ដែល​បាន​ដាក់​ផ្សាយ៖
១. ប្រវត្តិ​វិសាខបូជា
២. ថ្ងៃ​វិសាខបូជា​នៅ​ភ្នំ​ព្រះរាជទ្រព្យ
៣. វិសាខបូជា​នៅ​ភ្នំពេញ
៤. សិក្សា៖ ឆ្នាំនេះ ថៃ និងខ្មែរ ធ្វើបុណ្យមាឃបូជា និងវិសាខបូជា ខុសថ្ងៃគ្នា
៥. វិសាខ​បូជា ព.ស.​២៥៥៣

មក​ដល់​ស្រុក​ខ្មែរ​វិញ ខែ ឧសភា 18, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
3 comments

ខ្ញុំ​មក​ដល់​ស្រុក​យើង​វិញ​ហើយ ហត់​ចង់​ស្លាប់ មក​ដល់​ម៉ោង​ជិត​៩​យប់។ គិត​ៗ​ទៅ​ស្រុក​យើង​មាន​រឿង​ប្លែក​ៗ​ច្រើន​ណាស់។ រង្វង់​មូល​ប៉ោយប៉ែត មិន​ដឹង​ជា​ថ្ងៃ​ណា​ខែ​ណា​ឆ្នាំ​ណា បាន​គេ​ធ្វើ​ទេ។ មហា​សែន​គគ្រិច មើល​ទៅ​គួរ​ខ្មាស់​ញាតិ​ជិត​ខាង​ណាស់ ចឹង​តើហ៍​បាន​ជា​គេ​មើល​ងាយ​មិន​ចេះ​ខុស។ ណាស់​ហើយ! កុំ​ខឹង​គេ ធ្វើ​ម្ដេច​យើង​វា​ចឹង​ហើយ ត​ពូជ​ពង្ស​អង្គរ​កេរ​ម្រ៉ាយ​ចែក​មក​ចឹង ទទួល​ទ្រាំ​ទៅ! sic

មាន​រឿង​រ៉ាវ​ច្រើន​ណាស់ ចាំ​មក​អាន​ផង!

Arrive City of Angel ខែ ឧសភា 17, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
2 comments

hi,. i just arrived Krung Tep (Bangkok) this morning,.. terribly tired and have a big sleep after landing lol,.

will go shoping soon,. wow!!! exiting shoping here before back home tomorrow!