សម្ភាសក្រសួងការបរទេស ខែ មិថុនា 2, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback
ទីបំផុតខ្ញុំបានជាប់ដំណាក់កាលទី១ពីការប្រឡងចូលក្របខណ្ឌក្រសួងការបរទេស និងបានចូលសម្ភាសដំណាក់កាលទី២ (ដំណាក់កាលបញ្ចប់?)។
ខ្ញុំទើបតែត្រឡប់មកពីសម្ភាសន៍អម្បាញ់នេះញាតិមិត្រអើយ។ ព្រឹកនេះខំងើបតាំងពីព្រលឹម អ៊ុតខោអ៊ុតអាវ តឺនុយយ៉ាងហំហាន ទៅដល់ក្រសួងម៉ោង៧:១៥។ មិនដឹងជាគេចាត់ចែងយ៉ាងដូចម្ដេចទេ បេក្ខជនទាំងអស់ត្រូវទៅទាំងអស់គ្នារង់ចាំ ឯសម្ភាសម្នាក់ម្ដងៗ រហូតដល់ម៉ោងជាង១០ឯណោះទើបដល់ឈ្មោះខ្ញុំ ចុះអ្នកឯងទៀតនៅក្រោយខ្ញុំជិត២០នាក់តើពួកគាត់រង់ចាំដល់ម៉ោងប៉ុណ្ណាទៅ?
អ្នកសម្ភាសនោះមិនដឹងជាឯកឧត្ដមណាទេមិត្រអើយ អាត្មាមិនស្គាល់ផង។
ចូលទៅដល់ភ្លាម អេហេម មុខមាត់អ្នកធំខ្មែរ ខ្ញុំគ្មានអ្វីចំឡែកទេ។ លោកឲ្យខ្ញុំរើសយកសំណួរក្នុងប្រអប់ដែលមានពីរសន្លឹកគត់។
ខ្ញុំប៉ះសន្លឹកមួយដែរមានសំណួរធំៗ៣ ចាំបានបន្តិចដែរគឺ៖
1. When did Cambodia join UN? When and why the UN established? What are the members of chambers? and what are there roles?…? (ខ្ញុំភ្លេចហើយ មានស្អីទៀតទេ)
2. What do you think about the establishment of Khmer Rouge court to bring the justice?
3. What are the factors contribute to Cambodia’s economic growth? (សំណួរអស់ទាំងនេះខ្ញុំកាត់ៗទេ ចាំមិនច្បាស់)
សំណួរអស់ទាំងនេះមិនជាការពិបាកប៉ុន្មានទេសម្រាប់ខ្ញុំ។ ខ្ញុំខំឆ្លើយយ៉ាងយកចិត្តទុកដាក់ រួចមកដល់សំណួរទីបី ខ្ញុំទើបតែឆ្លើយបានមួយកត្តា ឯកឧត្ដមក៏បញ្ឈប់ខ្ញុំទៅ។ (មិនដឹងជាយ៉ាងម៉េចទេខ្ញុំ)។
បន្ទាប់មកឯកឧត្ដមក៏បានសាកសួរ៖
ធ្វើការនៅរាល់ថ្ងៃ? – ធ្វើហើយ
ធ្វើនៅឯណា? – អង្គការ …
បានប្រាក់ខែប៉ុន្មានដែរ? – $ …
យ៉ាងមិចដែរ អត់អីទេ ប្រាក់ចំណូល? - មិនអីដែរ ធ្វើការប៉ុណ្ណឹង ប្រាក់ខែអង្គការ ប្រាក់ខែស្លាប់។
ចប់កិច្ចសម្ភាសដោយបរិបូណ៌
_____________________________________________________
អានប្រកាសទាក់ទង៖
១. អស្ចារ្យណាស់ស្រុកខ្ញុំ
២. ប្រឡងក្រសួងការបរទេស
៣. លទ្ធផលប្រឡងក្រសួងការបរទេស
៤. អវសានក្រសួងការបរទេស







[...] អានព័ត៌មានទាក់ទង៖ សម្ភាសក្រសួងការបរទេស [...]
សួស្តីកាភាក់!
នៅស្ងាត់ទៅប្រឡងចូលធ្វើមន្ត្រីរាជការអត់មានប្រាប់គ្នាអីម៉ាម៉ាត់!
ជូនពរសំណាងល្អនៅពេលចេញលទ្ធផលណា!
ខ្ញុំធ្លាប់មានបទពិសោធសម្ភាសន៍ជាមួយលោកធំខ្មែរយើងដែរ តែកាលហ្នឹងសម្ភាសន៍ជាភាសាអង់គ្លេស សំណួរដែលគាត់សួរខ្ញុំឆ្លើយបានទាំងអស់ តែលទ្ធផលគឺ ក្ឌុក (នៅពេលក្រោយទើបដឹងថា អាឭកពារមានទំនុកចិត្តខ្លួនឯងពេករបស់ខ្ញុំប្រហែលជាធ្វើឲ្យលោកៗធំៗហ្នឹងមិនពេញភ្នែក … បើចេះតែត្រូវតែឱនគោរពជានិច្ច ហាហាហា! នឹកៗទៅម្យ៉ាងដែរ )
អត់ប្រាប់ស្អី! លោកឯងមិនមើលប្រកាសខ្ញុំមុនៗទេហ្អី?! គេដឹងសឹងពេញម៉ាភូមិ! បាត់មុខតែខ្លួនមួយហ្នឹង!
មែនហ្នឹង!! ម៉េចមិនថា គឹដឹងពេញពិភពលោក ឡ!
Yeah! Not in the world, everyone knows around the universe and the globe!
Cool! ជូនពរឲ្យបងទទួលជោគជ័យ !
“ …ប្រាក់ខែអង្គការ ប្រាក់ខែស្លាប់…” ចឹងប្រាក់ខែរដ្ឋ ប្រាក់ខែរស់ ឬ?
NGOs salary is too enough to eat up to death. This is why NGO staff put it as the dead salary. On the contrary, government salary is not enough to survive and people put it as a killing salary.
ជូនពរឱ្យជោគជ័យណាបង!!! ស៊ូ! ស៊ូ!
បែបចង់មានន័យថា ប្រាក់ខែរដ្ឋអាចពុករលួយបានហើយមើលទៅ?
កុំគិតអញ្ចឹងអីណា?
តាមខ្ញុំដឹងបើធ្វើការរដ្ឋគ្មានខ្សែទេច្បាស់ជាគ្មានកន្លែងអង្គុយទេ…
No worry! One can still buy an office space, a chair, a desk, and so on. By the end of the day, one can sit down safely at the Ministry. Wow! Big potato! Hahahaha!
Bang Khmer Emperor : what u mean?
I heard from my friends ថា អ្នកអត់ខ្សែច្រើនតែ ទៅដើម្បីអង្គុយលេងបៀ ជាងឡេន, អូសផែជាដើម…កាតេ។
Hi brother! I am just kidding! Actually, they are working. Don’t believe any one who says that all government staff are sitting for pleasure or playing cards. May be they play after working hours, but some government staff are naughty playing cards in the office, but just some not all. I used to enter into several offices of the Ministry of Foreing Affairs and International Cooperation in 2007 to ask for some documents, but I could not get one because I went there directly and no one knew me. So this is true that you can get nothing if you know no one there. I then talk to Mr. Yu Pasith, the son of Chum Teav Yu Oy, for help. Mr. Yu Pasith used to work for the Ministry of Foreign Affairs for over ten years as one of the department director general. When he called someone there, you know what? Everyone runs in a hurry looking for a document for me and even talks very sweet to me on phone. That’s how government staff works.
អូហ៍, តាមខ្មែរ Khmer Emperor, វិចារ 8 ៖
“…ប្រាក់ខែអង្គការ ប្រាក់ខែស្លាប់…” រីឯ ប្រាក់ខែរដ្ឋ ប្រាក់ខែសំលាប់!
បទពិសោធន៍របស់បង ខ្មែរអិមផែរៀល ពិតជាត្រឹមត្រូវណាស់តាមពិតទៅ
មនុស្សខ្មែរយើងមានចរិកអញ្ចឹងមែនហ្នឹង!
ល្មមកែខ្លួនហើយខ្មែរអើយ!
ពេលយើងទៅឆ្កុយៗអញ្ចឹង អត់ខ្សែអត់ទុយោគឺគ្មាអ្នកណានឹងសួរនាំយើងផង
គេធ្វើរឹកដូចជាគេសំបើបណាស់អញ្ចឹង!មានតែអញ….
មិនដឹងជាសុភ័ក្រ្តដឹងរឺអត់ទេ ។ ធ្វើការនៅទីនោះ ត្រូវរង់ចាំគ្មានប្រាក់ខែប្រហែលមួយឆ្នាំ ។ ពេលសួររឿងប្រាក់ខែ គេនិយាយថា ប្អូនមានសំណាងណាស់ដោយបានមកដកបទពិសោធន៍នៅទីនេះ ដោយគ្មានអស់ប្រាក់មួយរៀល ។ មិនជាថ្វីទេ កន្លែងរដ្ឋ តែដូច្នេះឯង!!!!!!!!!!!!!!!
[...] អានប្រកាសទាក់ទង៖ ១. សម្ភាសក្រសួងការបរទេស ២. [...]