ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ៣) ខែ មិថុនា 3, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.trackback

តមកពីភាគទីពីរ
… បន្ទាប់ពីដើរលេងអស់ម៉ាហត់ហើយ ពួកយើងនាំគ្នាត្រឡប់មកស្ថានីយ៍រថក្រុងវិញដើម្បីរង់ចាំចេញដំណើរមកវៀងច័ន្ទន៍។ ស្ថានីយ៍រថក្រុងឯកជននេះស្អាតណាស់ ព្រមទាំងមានរានអ៊ីនធ័រណេតនៅក្នុងនោះផង។ ខ្ញុំក៏បានចូលលេងប្រហែលមួយម៉ោង រួចក៏បានចូលងូតទឹក សម្អាតកាយត្រជាក់ដល់ក។ បន្ទាប់មកខ្ញុំបានទូរស័ព្ទមកម៉ាក់របស់ខ្ញុំ និងនាំគ្នាញ៉ាំបាយល្ងាច នៅក្នុងហាងបរិវេណស្ថានីយ៍រថក្រុង។
ម៉ោងប្រហែល៨:៣០នាទីយប់ភ្លៀងចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំង ហើយក៏ដល់ម៉ោងដែលឡានក្រុងត្រួវចេញដំណើរល្មម។ ពួកយើងនាំគ្នារត់ចូលឡាន បន្ទាប់ពីដាក់សាក់កាដូរផ្ញើរួចរាល់ហើយ។ ចូលដល់ក្នុងឡានមានអារម្មណ៍សប្បាយមែនទែន មើលទៅអ្នកបើកបរ អ្នកបម្រើស្អាតបាត សុភាពរៀបសារ និងឡានក្រុងមានផាសុកភាពមែនទែន។ ជាឡានប្រភេទមានគ្រែដេកស្រាប់ពីរជាន់ មើលទៅនេះជាលើកដំបូងហើយក្នុងជីវិតរបស់ខ្ញុំដែលជិះរថក្រុងប្រភេទនេះ។ ខ្ញុំធ្លាប់ធ្វើដំណើរតាមផ្លូវវេលាយប់បែបនេះច្រើនដងហើយ នៅប្រទេសថៃ និងវៀតណាម តែមិនមែនជារថប្រភេទនេះទេ គ្រាន់ជារថធម្មតាបែបមានកៅអីប៉ុណ្ណោះ។
គិតទៅការធ្វើដំណើរនៅស្រុកលាវប្រាកដជាមានសុវត្ថិភាព និងផាសុកភាពណាស់ មកដល់ពេលនេះស្រុកខ្មែរយើងមិនទាន់មានបរិការបែបនេះនៅឡើយទេ។ ផ្លូវថ្នល់ស្រុកលាវមានការអភិវឌ្ឍ និងអគ្គីសនីប្រើយ៉ាងសម្បូរ។ គិតទៅជីវភាពជនជាតិលាវជាបងប្អូន ពិតជារស់នៅយ៉ាងសមរម្យ និងថ្លៃថ្នូរជាមនុស្សណាស់។
ម៉ោង៦ព្រឹកគត់ (ថ្ងៃអង្គារ ១៣ ឧសភា ២០០៨) យើងបានមកដល់នគរហ្លួងវៀងច័ន្ទន៍ដោយសុវត្ថិភាព។ ខ្មែរម្នាក់ដែលរួមដំណើរជាមួយពួកយើងនោះបាននាំពួកយើងទៅសាលាសាកលវិទ្យាល័យរដ្ឋរបស់លាវឈ្មោះដុងដុក យើងសម្រាកនៅទីនោះបាត់ហត់មួយសន្ទុះធំ បន្ទាប់មកខ្ញុំនិងមិត្រខ្ញុំលាពួកខ្មែរយើងនៅទីនោះ និងជិះអាកង់បីមកចូលទីប្រជុំជនក្រុងដើម្បីទៅរកសណ្ឋាគារដើម្បីសម្រាកនៅវៀងច័ន្ទន៍យប់នេះ។
ខ្ញុំបានទូរស័ព្ទហៅពួកម៉ាកខ្ញុំដើម្បីជួយរកសណ្ឋាគារឲ្យនៅពេលកង់បីជូនយើងមកដល់ម្ដុំទ្វារជ័យ (ប៉ាទូសៃ)។ អស្ចារ្យណាស់សណ្ឋាគារនៅវៀងច័ន្ទន៍បច្ចុប្បន្ននេះថ្លៃសម្បើមណាស់ គឺថ្លៃជាងភ្នំពេញសឹងមួយជាពីរ។ ទម្រាំតែរកបានសណ្ឋាគារដេកពួកយើងជិះម៉ូតូជ្រែអស់ហើយ ម្ដុំកន្លែងបារាំងប្របដងទន្លេមេគង្គ រហូតដល់តម្រួតលាវផាកអាពួកម៉ាកខ្ញុំអស់២០.០០០គីបទៀតផង (ពួកយើងជិះចូលផ្លូវឯកទិស) ហាហាហា…។
ទីបំផុតទម្រាំបានសណ្ឋាគារដេកពួកយើងចំណាយពេលជិត២ម៉ោង ទើបរកបានសណ្ឋាគារមួយឈ្មោះសាមសែនថៃ (ສາມແສນໄທ)។ ពួកយើងបានឆែកអ៊ីននៅទីនោះហើយ ម៉ោង១២តែម្ដង ម្នាក់ៗ ហេវដូចគ្នា ព្រោះមិនបានពិសារអាហារពេលព្រឹកផង។ ខ្ញុំក៏ឲ្យពួកម៉ាកខ្ញុំនាំពួកយើងទៅផ្សារធំទំនើបថ្មីរបស់លាវដែលទើបសាងសង់ថ្មីឈ្មោះតាឡាតសៅម៉ល (កាលពីខ្ញុំមកវៀងច័ន្ទន៍លើកមុនផ្សារនេះមិនទាន់មាននៅឡើយទេ)។
ពួកយើងបានញ៉ាំអាហារថ្ងៃត្រង់នៅទីនោះ ហើយដើរលេងផ្សាររកទិញរបស់របរបានមួយចំនួន។ បន្ទាប់មកពួកយើងក៏បាននាំគ្នាជិះដើរលេងកន្លែងកម្សាន្តមួយចំនួននៅក្រុងវៀងច័ន្ទន៍ មានទ្វារជ័យជាដើម។ បន្ទាប់ពីខ្ញុំបានជិះទៅរកពួកម៉ាកលាវដែលស្គាល់គ្នានៅស្រុកចិន តែគាត់ជាប់រវល់ប្រជុំមិនបានជួបគាត់ទេ យើងលេខទូរស័ព្ទក៏មិនមាន បំណងរបស់ខ្ញុំត្រូវជួបគាត់នៅពេលទៅលេងលាវលើកនេះត្រូវខកទៀតហើយ។
ខ្ញុំមានពួកម៉ាកច្រើនគួរសមនៅស្រុកលាវនេះ មានទាំងពីអ្នកចម្រៀង និងអ្នករាំជាដើម។ ខ្ញុំក៏បានចាប់ផ្ដើមទូរស័ព្ទទាក់ទងពួកវា ដល់ពេលពួកវាឮថាខ្ញុំមក ម្នាក់ៗ រីករាយនិងណាត់ដើម្បីជួបគ្នាញ៉ាំអាហារល្ងាចនេះ ព្រោះម្នាក់ៗរវល់ការងារដូចតែខ្ញុំដែរ។
ម្នាក់ៗនឿយនិងអស់កម្លាំងខ្លាំងគួរសម ម៉ោងប្រហែល៣ល្ងាចខ្ញុំក៏ឲ្យពួកម៉ាកជូនមកសណ្ឋាគារវិញ និងដេកដល់ម៉ោងប្រហែល៥ល្ងាចទើបក្រោក៕
អានភាគទី៤
ទស្សនារូបភាពមួយចំនួន

រថក្រុងនេះហើយ មើលទៅទំនើបណាស់ មានពីរជាន់សុទ្ធតែមានគ្រែត្រឹមត្រូវ និងមានផាសុក

តួពិតនៃរថយន្ត ព្រមទាំងអ្នកបើកបរ និងអ្នកបរិការ មើលទៅស្រស់ស្អាត និងរាក់ទាក់ណាស់

ទីនេះជាកន្លែងដែលរថយន្តឈប់សម្រាកបន្តិចពាក់កណ្ដាលផ្លូវ ប្រហែលជាម៉ោង១ភ្លឺ

មកដល់ចំណតរថក្រុងនគរហ្លួងវៀងច័ន្ទន៍ម៉ោង៦ព្រឹកគត់

នៅទីនេះមានឡានក្រុងជាច្រើនចេញទៅប្រទេសវៀតណាម ថ្ងៃក្រោយចេញពីលាវទៅវៀតណាមស្រួលណាស់

ចូលដល់ក្រុងវៀងច័ន្ទន៍ពេញទំហឹងម្ដង នេះរូបទ្វារជ័យ (ប៉ៈទូសៃ) កណ្ដាលក្រុងវៀងច័ន្ទន៍

អាហារដំបូងនៅវៀងច័ន្ទន៍គឺនេះឯងរបស់ខ្ញុំ សាមញ្ញៗយ៉ាងនេះ (ផ្សារទំនើបតៈលាតសៅ)

បរិយាកាសក្នុងកន្លែងលក់អាហារក្នុងផ្សារទំនើប

ផ្សារទំនើបថ្មីនៅវៀងច័ន្ទន៍ មាន៣ជាន់ទើបសាងសង់ថ្មី

បរិយាកាសផ្លូវធំក្នុងក្រុងវៀងច័ន្ទន៍ មើលពីលើទ្វារជ័យ (រាងស្ងាត់ព្រោះថតពេលថ្ងៃត្រង់ចែស)

សួនច្បារទ្វារជ័យ ដែលទើបកែលម្អថ្មី

ផ្លូវថ្នល់ក្នុងក្រុងវៀងច័ន្ទន៍ ប្រកបដោយភាពស្អាតបាត និងមានសណ្ដាប់ធ្នាប់ ស័ក្តិសមជាធានីប្រទេស

អាគារខ្ពស់ជាងគេបច្ចុប្បន្ននៅវៀងច័ន្ទន៍ គឺសណ្ឋាគារដនច័ន្ទផាលេស (ថតពីលើទ្វារជ័យ)

ដាក់ម៉ាប៉ុស្តិសិន កុំឲ្យស៊យ កិកិកិ

អាគារថ្មីនៃទីស្ដីការគណៈរដ្ឋមន្ត្រីលាវ កំពុងសាងសង់ (ថតពីលើទ្វារជ័យ)

អញ្ជើញមើលវិមានទ្វារជ័យ ក្នុងក្រុងវៀងច័ន្ទន៍ ពេញព្រះនេត្រ

ចម្លាក់ផ្សេងៗ នៅក្នុងវិមានទ្វារជ័យ







[...] អានភាគទីបី [...]
ភាគទី៣នៅហ្នា?
លឿនៗអាប់ឌែតម៉ោ!
There is part one, part two, part three, and so on like the Chinese and Thai movie!
ធិនឹងតាមដានដល់ហើយវ៉ី!
តិចលោទ្រាំមិនបានបោកកុំព្យូទ័រចោលអីឡូវ!
ធុញនឹងតាមដានដល់ហើយវ៉ី!
តិចលោទ្រាំមិនបានបោកកុំព្យូទ័រចោលអីឡូវ!
Hahahahahaha! Tam Dan Merl Tae Kon Chen Kon Siam! Hahahahahaha!
ចាំមើលភាគបញ្ចប់បានល្អមើល! យាយចឹងកាលបានតួស្រីចេញណ៎។
Hahahaha! Hahahaha! Yeah! I am waiting to see tuor srey too. Hahahaha!
តួស្រីប្រហែលស្អាតអស់ស្ទះ ហើយមើលទៅ !
តួស្រីហ្នឹងប្រហែលជាកូនលាវទេដឹង??
ហើយចុងបញ្ចប់នៃរឿង ពួកអាចិត្តអាក្រក់ស្លាប់មែនទេ?
ហាហា កិកិកិក
Hahahaha! That’s true! Hahahaha! Hahahaha! Hahahaha!
ពួកជាន់ពែ
ល្បងភាក់ អើយ ង ហើយមែនទេ?
កុំខឹងពួកគេបង្អាប់អីណា ចាំខ្ញុំទៅប្រដៅគេអោយ…
ហេហេ….
បងវណ្ណដាហ្នឹងឯងជាន់ពែ! ខ្ញុំអត់បានជាន់ផង ខឹខឹខឹ
Me 2~Hehehehe!
[...] ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ៤) ខែ មិថុនា 6, 2008 Posted by សុភ័ក្ត្រ in ພາສາລາວ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ. trackback តពីភាគទី៣ [...]