មកដល់ភ្នំពេញ ខែ មិថុនា 4, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.3 comments
ម្សិលមិញនេះជិះឡានក្រុងទៅសៀមរាប ទៅដល់ម៉ោង៦ល្ងាចគត់ រួចបាននៅញ៉ាំប៊ីប៊ីឃ្យូ នៅក្បែរស្ពាន (ម៉ូយប្រចាំហើយ ទៅសៀមរាបលើកណាក៏ញ៉ាំប៊ីប៊ីឃ្យូឲ្យរហូតហ្នឹង) បន្ទាប់មកក៏បានដើរលេងបានម៉ាជុំពីរជុំដែរ។
សៀមរាបឥឡូវទើបតែបើកសបភីងម៉លល៍មួយធំគ្រាន់បើដែរផស់គេ មានបីជាន់ ហើយមានទាំងហាងលក់ការេម និងភីស្សាខមភេនីអីបស់គេផងដែរ។ ក្រោយមកដើរលេងសផ្សារចាស់ម៉ារះ ហើយក៏ទៅផ្សាររាត្រីគេ។ ទៅសៀមរាបជាច្រើនដងហើយ អត់ដែរបានទៅផ្សាររាត្រីអីគេហ្នឹងសោះ ទើបយប់មិញមានឱកាសបានទៅ គិតទៅគេរៀបចំបានស្អាតដែរតើហ៍។
ព្រឹកឡើងចេញទៅស្រុកអង្គរធំធ្វើការពេញម៉ាព្រឹក ដល់ម៉ោង១រសៀលត្រឡប់មកអំពេញវិញ ទើបម៉ោដល់មុននឹង ហត់សឹងស្លាប់។ ង៉ៃក្រោយលែងទៅសៀមរាបម៉ាង៉ៃទៀតហើយ ធុញគគូថណាស់៕




