สุดแต่ใจจะไขว่คว้า ខែ មិថុនា 10, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, ភាពយន្ត.trackback

ខ្ញុំសូមណែនាំភាពយន្តថៃមួយរឿងគឺ สุดแต่ใจจะไขว่คว้า (ស៊តទេចៃចៈខ្វៃខ្វា) ខ្ញុំសូមប្រែជាខ្មែរថា “ តាមចិត្តដែលប្រាថ្នា” ។ រឿងនេះកំពុងដាក់បញ្ចាំងតាមស្ថានីយ៍ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៣ រៀងរាល់ថ្ងៃច័ន្ទដល់ថៃសុក្រ ម៉ោង៦:៤៥នាទីល្ងាច។
ភាពយន្តនេះរៀបរាប់អំពីជីវិតគ្រួសារ និងភាពលម្អៀងនៃឪពុកដែលស្រឡាញ់កូនមិនស្មើគ្នា ព្រមទាំងត្រចៀកស្រាលស្ដាប់តាមការញុះញង់របស់កូនម្នាក់ទៀត បែរមកធ្វើបាបកូនមួយទៀត។ រឿងនេះកម្សត់ម្យ៉ាងដែរ ជាពិសេសចំពោះតារាក្មេងទើបរះឈ្មោះអលេកស៍ (อเล็กซ์ แรนเดล) ដែលក្នុងរឿងនេះដើរតួជាផាត់ (พัฒนะ)។ បច្ចុប្បន្ននេះអលេក៍កំឡោះស្ដូកតែម្ដង និងពូកែសម្ដែងអស់ទាស់។ អលេកស៍ជាអាយដូលមួយរបស់ខ្ញុំដែរ៕
គេហទំព័ររឿង៖ http://www.thaitv3.com/drama/51sudtaejai/51sudtaejai.html
គេហទំព័រទូរទស្សន៍ថៃលេខ៣៖ http://www.thaitv3.com/







មិចបានជាជួយតែផ្សព្វផ្សាយវប្បធម៌សៀមបែបនេះ? រឿងសៀមបានហាមឃាត់ធ្វើការចាក់ផ្សាយតាមទូរទស្សន៍ខ្មែរ ប្រហែលជាមិនបានហាមឃាត់ការផ្សាយតាម គេហទំព័រមើលទៅបានចេះតែឃើញតែសៀមប៉ាតណាប៉ានៃ។ តាមអ្នខ្ញុំស្គាល់ថា មើលរឿងសៀមយូទៅខូចមនុស្សម្នាអស់ គ្មានអ្វីក្រៅពីការឈ្នានិះ ធ្វើបាប ដណ្តើមប្រុស នឹង ល្បិច។ មិនសូវជាមានលក្ខណៈអប់រំបុណ្មានទេ។ ខ្ញុំមើលតែរឿងហុងកុងទេ ព្រោះមានការអប់រំមនុស្សតាមរបៀបតស៊ូ ជាមនុស្ស មិនមែនតស៊ូរស់តាមរបៀបឈ្នានិះរបស់សៀមទេ។
ហើយ សុំអស់យោបលហើយ
មិចបានជាជួយតែផ្សព្វផ្សាយវប្បធម៌សៀមបែបនេះ? រឿងសៀមបានហាមឃាត់ធ្វើការចាក់ផ្សាយតាមទូរទស្សន៍ខ្មែរ ប្រហែលជាមិនបានហាមឃាត់ការផ្សាយតាម គេហទំព័រមើលទៅបានចេះតែឃើញតែសៀមប៉ាតណាប៉ានៃ។ តាមអ្នខ្ញុំស្គាល់ថា មើលរឿងសៀមយូទៅខូចមនុស្សម្នាអស់ គ្មានអ្វីក្រៅពីការឈ្នានិះ ធ្វើបាប ដណ្តើមប្រុស នឹង ល្បិច។ មិនសូវជាមានលក្ខណៈអប់រំបុណ្មានទេ។ ខ្ញុំមើលតែរឿងហុងកុងទេ ព្រោះមានការអប់រំមនុស្សតាមរបៀបតស៊ូ ជាមនុស្ស មិនមែនតស៊ូរស់តាមរបៀបឈ្នានិះរបស់សៀមទេ។
ហើយ សុំអស់យោបលហើយ
អ្នកដែលឈ្មោះ ខ្មែរ នេះ!! តាមស្មានជាមនុស្សមិនចូលចិត្តភាពយន្ត មើលបានតែមើល ។ សោត ភ្នែកមិនមានសំណាងបានមើលរឿងឲ្យបានសំបូរបែបអាឡៃតែមាយា មិនចង់មើលរឿងនេះ មិនចង់រឿងនោះ មើលប៉ះតែរឿងស្នេហាឈ្នានីស រឿងចាក់រុក ។ល។ បើចូលចិត្តមើលកុនមែន ទោះរឿងស្អីក៏គេមើលបានដែរ …
ចំពោះអលេកស៍ខ្ញុំក៏ចូលចិត្តដែរ តែខ្ជិលៗមើល ព្រោះស្ដាប់អត់បាន ។
@លោកខ្មែរ & ខ្មែរយើង៖ លោកដឹងម៉ោពីណាថា រឿងថៃសុទ្ធតែជារឿងឈ្នានីស? ការពិតទៅរឿងណាក៏ដូចរឿងណាដែរ, គឺមានទាំងចំណុចល្អ និង ចំណុចអាក្រក់! ដូចលោកដែលចេះវិភាគច្រើនចឹង, លោកមើលរឿងមួយ លោកប្រាកដជាដឹងថា អ្វីល្អ អ្វីអាក្រក់ ព្រោះលោកមានខួរក្បាលរបស់លោកសម្រាប់វិភាគរឿងទាំងនោះ ដូចជាលោកថា រឿងថៃមិនល្អ រឿងហុងកុងល្អអញ្ចឹង!
រឿងថៃអាក្រក់ដោយលើកយកតែភាពឈ្នានីសមកសម្ដែង… ឯរឿងកុនល្អព្រោះច្រើនតែលើកយករឿងគ្រឿងញៀន, រឿងល្បែងស៊ីសង មកធ្វើជាប្រធានរឿង… បែបនេះមែនទេ?
រចនា,
កថាខណ្ឌទី ២, មិនមែនរឿងកុនទេ គឺរឿងហុងកុង
រចនាអើយ កុំថាឲ្យគាត់ខ្លាំងៗពេកតិចគាត់លែងចូលមកមើលទំព័របងទៅ ដាច់ម៉ូយអស់ ហាហាហាហា!!! sic
crazy diary
អូហ៍! បងហ្អា៎! Header របស់បងបកជាអង់គ្លេសថាចឹងហ៎? អត់ដឹងអីអាលីង!
crazy diary is for the crazy reader lolz….
លោក Narats ឯងនឹងហើយបានចូលចិត្តមើលរៀចាក់រុកនោះ តើឃ្លាមួយណាដែលថាខ្ញុំចូលចិត្តមើលរឿងឈ្នានិះនោះ? ធ្វើអ្វីក៏ត្រូវគិតថាមានប្រយោជន៍ មើលរឿងក៏ត្រូវតែមានប្រយោជន៌ដែរ មិនមែនចេះតែមើលទេ។ ភាពយន្តគឺជាសិល្បៈមួយដែលងាយស្រួលយល់នឹងអប់រំមនុស្ស បើសិនណាអោយតែមានពេលចេះតែមើលនោះ សូមសរសើរហើយអញ្ចឹង។ រឿងសៀមខ្ញុំក៏បានមើលម្តងម្កាលដែរ តែមានតែរឿង ជីវិតនាគកំសត់ទេដែលជារឿងមូយគួរចាប់អារម្មណ៏ ព្រោះជាការអប់រំអ្នកទស្សនាអោយចេះ ស្រលាញ់គ្រួសារ បងប្អូននឹង ការតស៊ូ។ ចំពោះរឿងដូចអត្ថបទខាងលើនោះ អញ្ជើញលោក Naraths ឯងមើលអោយសប្បាយចិត្តចុះ សុំកំធ្វើតាមទៅបានហើយ។
លោក រចនា អើយ ខ្ញុំយល់ថារឿងមានល្អនឹង អាក្រក់ បើលោកមានខួរល្អជាងខ្ញុំ លោកវិភាគទៅ ខ្ញុំមិនបានថាតួសម្តែងអាក្រក់ទេ។ តែខ្ញុំឃើញរឿងសៀមម្តងណាក៏ចេះតែអញ្ចឹងដែរ ប្រហែលមកពិសំណាងខ្ញុំមិនល្អហើយមើលទៅ បានជាឃើញពេលណាក៏ចេះតែឃើញរឿងមិនចូលចិត្ត។
រឿង ហុងកុង ល្បែងស៊ីសងគឺលោកឯងមើលដោយខ្លួនឯងហើយមើលទៅ ព្រោះខ្ញុំអត់បានមើលខ្ញុំអត់ដឹងទេ ធ្លាប់មើលតា អាណាដែលមានលក្ខណៈដែលល្អទេ
crazy diary is for the crazy reader and crazy writer who write about seim lolz….
so all of you are crazy ?
@លោកខ្មែរ៖ ចុះពេលលោកមើលហ្នឹង លោកមិនគិតខ្លះទេហ្អេះ? ឱ្យតែរឿងគេបញ្ជាំងតាមទូរទស្សន៍ត្រូវតែធ្វើតាមទាំងអស់អញ្ចឹង? មិនគិតអ្វីល្អ អ្វីអាក្រក់, អ្វីគួរតាម អ្វីចៀសវាងទេហ្អេះ? អញ្ចឹង ពេលលោកមើលរឿង លោកចាំឱ្យតែសាច់រឿងហ្នឹងវាបង្វិលចឹង? ឃើញគេល្អមិនបាច់ចាំគិតអី គិតតែពីតាមតាមតាម! បែបហ្នឹងមែនទេ? ឃើញគេអាក្រក់ចេះតែថាថាថាអញ្ចឹងឬ?
ខ្ញុំសូមនិយាយបន្តិចពីការនិពន្ធ (ព្រោះរឿងកុន ឬ រឿងល្ខោន វាសុទ្ធតែផ្ដើមពីការនិពន្ធទាំងអស់)។ ក្នុងការបង្កើតរឿង, អ្នកនិពន្ធត្រូវគិតច្រើន។ ដូចខ្ញុំ, មុននឹងខ្ញុំចាប់កាន់ប៊ិកឡើងសរសេររឿង, ខ្ញុំត្រូវគិតច្រើនមែនទែន! តើអ្នកអានរបស់ខ្ញុំស្ថិតក្នុងវ័យណា? មានចំណេះដឹងកម្រិតណា? អាចវិភាគ យល់ពីគំនិតដែលខ្ញុំចង់បង្ហាញដល់ពួកគាត់កម្រិតណា?
ពេលខ្លះ អ្នកនិពន្ធបង្ហាញតួអង្គដែលប្រើសកម្មភាពមិនល្អ, មិនមែនដើម្បីឱ្យយកគំរូតាមទេ គឺឱ្យចៀសវាង, ប៉ុន្តែអ្នកមើលដែលយល់មិនដល់ បែរជាអនុវត្តតាមទៅវិញ, អាហ្នឹងហើយដែលថាមើលមិនចេះគិត, ប៉ុន្តែបើតាមពិត, ក្នុងសាច់រឿងនីមួយៗ តែងតែផ្ដល់ផលអាក្រក់សម្រាប់តួអង្គដែលប្រព្រឹត្តិអាក្រក់ដូចគ្នា! ដូច្នេះហើយ អ្នកមើលប្រាកដជាជ្រួតជ្រាបពីលទ្ធផលនៃទង្វើអាក្រក់បានដោយងាយ ដោយគ្រាន់តែគេមើលបញ្ចប់រឿងនោះ។
ជាទូទៅ, ខ្ញុំមិនដែលឃើញអ្នកមើលណាសើចសប្បាយបើកាលដែលគេឃើញតួអង្គម្នាក់ធ្វើអាក្រក់ទៅលើតួអង្គម្នាក់ទៀតទេ, មានតែអាណិត។ តែ, នេះប្រហែលជាសម្រាប់តែមនុស្សដែលគ្មានការចេះដឹងជ្រៅជ្រះដូចខ្ញុំទេដឹង។ បើសម្រាប់លោក លោកប្រាកដជាថា រឿងហ្នឹងអត់ប្រយោជន៍ មិនល្អហើយ។
ធម្មតាអ្នកនិពន្ធ សរសេររឿងមួយវាត្រូវតែមានសកម្មភាពល្អ និង សកម្មភាពអាក្រក់។ វាមិនដែលអ្នកនិពន្ធណាចង់ឱ្យអ្នកមើលរបស់ខ្លួនទៅធ្វើចោរ ទៅលេងល្បែង ទៅឈ្នានីសគេ ទៅបោកបញ្ឆោតគេ ទៅវាយដំគេនោះទេ, ប៉ុន្តែការដែលលើករឿងទាំងនោះមកបង្ហាញ គឺវាគ្រាន់តែជាផ្នែកមួយនៃវិធីសាស្ត្ររបស់អ្នកនិពន្ធដែលចង់ផ្ដល់ទៅអ្នកមើលនូវគំនិតប្រយោលមួយ, គឺមិនចង់ឱ្យអ្នកមើលទៅធ្វើទង្វើគម្រក់បែបហ្នឹង! ខ្ញុំជឿថា បើទោះជាអ្នកមើលនោះល្ងង់កម្រិតណា ក៏មិនអាចទៅធ្វើអារឿងអស់ហ្នុងបានដែរ។
វាពិបាក, ពិបាកក្នុងការសរសេរមែនទែនសម្រាប់អ្នកនិពន្ធក្នុងការសរសេររឿងមួយតម្រូវឱ្យបានមនុស្សគ្រប់គ្នា។ សម្រាប់អ្នកមើលទូទៅ, មានឆ្លាតមានល្ងង់, មានក្មេងមានចាស់ ដែលមើលរឿងល្ខោនតាមទូរទស្សន៍, សាច់រឿងសុទ្ធតែបង្ហាញពីអ្វីដែលអាក្រក់ ហើយទទួលបានលទ្ធផលអាក្រក់ជាការតបស្នង។ តែសម្រាប់រឿងចិត្តសាស្ត្រមួយចំនួន សម្រាប់អ្នកមានខួរវិភាគវិញ, អ្នកធ្វើអាក្រក់មិនប្រាកដថាទទួលផលអាក្រក់ទាំងអស់នោះទេ។
នេះវាអាស្រ័យលើកម្រិតចេះដឹងសម្រាប់អ្នកមើល, បើអ្នកមើលនោះរៀនបានតិច, ឱ្យគេមើលរឿងល្អៗ ហើយឱ្យគេធ្វើតាម ដូចរឿងកុមារ, ក្នុងសៀវភៅរឿងព្រេង ឬ ប្រលោមលោករូបភាពដទៃទៀត, ដែលបង្ហាញតែសកម្មភាពល្អៗជាច្រើន… ហេតុអី? ព្រោះក្មេងវាមិនទាន់ចេះគិត! រឿងទាំងនោះ, ពេលអានចប់ហើយ ច្រើនតែមានពាក្យស្លោក, ចង្អុលបង្ហាញថាធ្វើអញ្ចេះ ល្អ, ធ្វើអញ្ចេះមិនល្អ។ បែបនេះក្មេងអាចយល់បាន។
ថ្មីម្ដងទៀត រឿងមួយ វាមានទាំងចំណុចល្អ និង ចំណុចអាក្រក់ (មិនមែនដូចលោកថា រឿងមានល្អនឹង អាក្រក់នោះទេ)។ សំខាន់តើយើងចេះច្បិចយកចំណុចល្អមកប្រើបានកម្រិតណា? លោកមើលប៉ះចំឈុតដែលមានសកម្មភាពឈ្នានីស? លោកថារឿងនោះមិនល្អ, ដោយគ្រាន់តែលោកមើលវាបានបន្តិច! ហេតុអីមិនព្រមមើលឱ្យចប់? តើតួអង្គអាក្រក់នឹងទៅជាបែបណា? តើតួអង្គល្អ នឹងដោះស្រាយបញ្ហាតាមវិធីណា?
បញ្ហាមួយទៀត, រឿងដែលសម្ដែងឡើង គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមមនុស្ស? សុំសួរលោកមួយណា៎! តើលើលោកនេះមានសុទ្ធតែមនុស្សល្អមែនទេ? បើអញ្ចឹងមែន, មិនមែនលោកមើលឃើញរឿងថៃជារឿងអាក្រក់ ហើយខ្ញុំយល់ថាវាធម្មតានោះទេ។ មនុស្សវាមានកាចមានស្លូត, មានល្អមានអាក្រក់, មានចេះមានល្ងង់។
ខ្ញុំនិយាយម្ដងហើយថា រឿងកុន រឿងល្ខោនវាចេញពីអក្សរសិល្ប៍។ អក្សរសិល្ប៍ គឺអក្សរដែលមានសិល្ប៍។ ទោះជាក្នុងកាលៈទេសៈបែបណា, រឿងទាំងនោះនៅតែអាចបង្ហាញផ្លូវដល់មនុស្សឱ្យឈោងចាប់យកតែរឿងល្អៗជានិច្ច។ មានតែមនុស្សអគតិខ្លះដែលច្រើនគិតសើៗ មិនវិភាគឱ្យដល់ន័យរបស់វា។
អក្សរសិល្ប៍របស់ប្រទេសមួយៗវាខុសគ្នា។ អក្សរសិល្ប៍ហុងកុង មិនដូចថៃទេ, បើតាមសម្ដីលោក។ បែបនេះ សូមលោកទទួលស្គាល់ផងថា ភាពខុសគ្នា វាតែងតែមាន។ តែក៏សូមចាំដែរថា គ្មានរឿងណាដែលអាក្រក់នោះទេ “ រឿងវាមានទាំងចំណុចល្អ និង ចំណុចអាក្រក់រួមផ្សំគ្នា” ។ សំខាន់ តើអ្នកមើលអាចយល់បានកម្រិតណា!
រចនា,
ក្រុមយុវអ្នកនិពន្ធខ្មែរ,
@daolnwod: yeah, i’m a fan of Bro. Sopheak. I’m crazy!
សូមបន្ថែមបន្តិច, គ្មានអ្វីល្អឥតខ្ចោះនោះទេ, មនុស្សក៏ដូច្នេះដែរ។ សាច់រឿង បើគ្មានចំណុចអាក្រក់កើតឡើង, រឿងក៏មិនអាចកើតទៅរួចដូចគ្នា។ រឿងកើតទៅបានដោយសារមានបញ្ហា បើគ្មានបញ្ហា តើមានរឿងមកពីណា?
daolnwod, crazy diary is not mean the writer is crazy but as i have said above it means “ crazy diary is for the crazy reader”
especially crazy reader like you, who see the banner already and still read! dont u think u are too!…. cr..zy?!
Oh, you write crazy diary but you said you don’t crazy , it’s very laught . ok as you wish because you’re admin. i’m not crazy because i just translate your header only . but you’re crazy people alway think that i provoke your blog. but i don’t mind with you cause i’m not crazy .
hah
>> Rachana : you’re alway crazy
yeah, of cause! m here, read this blog’s posts, so i admit that i’m crazy. but you, daolnwod, you’re here and read this blog which is written for crazy people… that’s mean you’re crazy… if you’re not crazy, why you’re here? that’s funny that you said you’re not crazy but the thing is you’re finally here! so, we both are crazy!
pls, ma name is Rachna not Rachana,
ហ៊ើយយ… ឃើញតែBlog មួយនេះទេ ឲ្យតែមានរឿងអីបន្តិច តាំងឈ្លោះគ្នា ជេគ្នា មួយៗផាគ្នាចុះឡើងៗ ខ្ញុំឯណេះស្រៀវជើងធ្មេញណាស់… ព្រោះធ្មេញ វារង្គើរ ។ អេវើរីបាឌី ខាមដោន! អែមសូរី ធីភូតលើតតុងណៃ ! ខ្ញុំបាទមិនចេះជេគេទេ តាំងពីតូច និយាយតែពាក្យធម្មតាៗ សោតពេលខ្លះស្ដីសឹងមិនចេញក៏មាន គេថាមិនសម្ដីទេ ។ រឿងស៊ីក្រេ សុំដកខ្ញុំចេញផងទាន… គ្រាន់ចង់មកមើលគេស៊ីយ៉ាងម៉េច ស៊ីមិនស្រួលប្រយ័ត្នបាក់ធ្មេញ …
ម៉ៃយ៉ាកភូតឡកណា! ក្លួខោវ៉ាបាប៉ៃអីកឃុណ!
ទែម៉ៃភូតម៉ៃដាយ!
ឆ្ងល់ដល់ហើយ! គ្រាន់តារឿងប៉ុណ្ណឹងសោះនឹងណា ក៏ឃ្លោះគ្នាដែរ!
#លោកខ្មែរ៖ ការពិតទៅវាជាសិទ្ធិរបស់បងសុភ័ក្រ្តគាត់គ្រាន់តែចង់ណែនាំឲ្យមើលរឿងដែលមានការអប់រំល្អតាប៉ុណ្ណឹងឯង! កាលពីចាប់លេងដំបូងខ្ញុំក៏មើលដែរ ឃើញថាល្អមើល! បន្ទាប់ពីរឿងណាចា(រឿងចិន) ខ្ញុំក៏មើលរឿងនេះតទៀត! តែដោយរវល់ខ្លាំងពេកទើបមិនបានមើលត! សូមប្រាប់ថារឿងនេះជារឿងបែបក្នុងសង្គមគ្រួសារ! ខ្ញុំថាវាជាសិទ្ធិរបស់គេទេ! លោកប្រហែលគ្មានសិទ្ធិអីមកឃាត់ដែរ! តើខ្ញុំនិយាយត្រូវអត់? យកល្អបើយល់ថាប្លក់នេះជាប្លក់ឆ្កួតៗ កុំមកទៀតអី! តែថាមិនត្រូវដែរ! លោកអាចនឹងមកមើលថា តើគេនិយាយអីពីលោកខ្លះ?
ខន្តីញោមទាំងអស់គ្នា…
ហួសចិត្តម៉ងហ្អា ប្លក់នេះ