jump to navigation

រីទ្រីត​គីរីរម្យ ខែ មិថុនា 20, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​នេះ​នៅ​កន្លែង​ធ្វើ​ការ​ខ្ញុំ​មាន​កម្មវិធី​រីទ្រីត​ប្រចាំ​ឆ្នាំ ដែល​ឆ្នាំ​នេះ​ពួក​យើង​ជុំ​គ្នា​ទៅ​លេង​កម្សាន្ត​សប្បាយ​នៅ​ឯ​គីរីរម្យ គិត​ទៅ​សប្បាយ​ម្យ៉ាង​ដែរ បាន​សម្រាក​លំហែ​ពេញ​​មួយ​ថ្ងៃ​ជាមួយ​អ្នក​រួម​ការងារ​បែប​នេះ។

ដោយសារ​ថ្ងៃ​នេះ​ជា​ថ្ងៃ​សុក្រ នៅ​គីរីរម្យ​ស្ងាត់​ឲ្យ​ឈឹង មាន​តែ​ពួក​យើង និង​គេ​ខ្ទង់​​បួន​ប្រាំ​ឡាន​ទៀត​ប៉ុណ្ណោះ​ឯង។ ងាយ​ស្រួល​ចត​ឡាន មិន​ដូច​ពេល​មក​កាល​ពី​គ្រា​មុន​ទេ ហេហេហេ

ចេញ​តាំង​ពី​ម៉ោង​៧​កន្លះ​ព្រឹក​ទៅ​ដល់​ម៉ោង​ប្រហែល​១០​កន្លះ ជួប​ជុំ​គ្នា​លេង​ល្បែង​ហើយ​នាំ​គ្នា​ញ៉ាំ​បាយ រួច​នាំ​គ្នា​ប្រកួត​កីឡា។ ស្ដាយ​ដែរ​អត់​បាន​ថត​រូប​ច្រើន។ ម៉ោង​៣​ល្ងាច​ពួក​យើង​មក​វិញ មក​ដល់​ភ្នំពេញ​ម៉ោង​៦ មេឃ​ខ្មៅ​គ្រីក​ភ្លៀង​តែ​ម្ដង៕

អាន​អត្ថបទ​ទាក់ទង៖ គិរីរម្យ

វិចារ»

1. ទឹម បឿន - ខែ មិថុនា 21, 2008

កន្លែង​ធើការ​គេ​ឡូយ​ណាស់ហ្ន៎!

2. ទឹម បឿន - ខែ មិថុនា 21, 2008

ចុះ​ស្អី​គេ រីទ្រីត​ហ្នឹង?

3. សុភ័ក្ត្រ - ខែ មិថុនា 21, 2008

ចុះ​កន្លែង​លោក​បឿន​ឯង​អត់​ដែល​មាន​រីទ្រីត​ទេ​ហ្ងី?
រីទ្រីត​នឹង​គេ​នាំ​គ្នា​ដើរ​លេង​សម្រាក​ពី​ការងារ​នឹង​ឯង

4. គិរីរម្យ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 23, 2008

[...] អាន​អត្ថបទ​ទាក់ទង៖ រីទ្រីត​គិរីរម្យ [...]

5. nimol - ខែ មិថុនា 24, 2008

Retreat ហ្នឹង​ បើ​តាម​ភាសា​ទ័ព​ថា «ដក​ថយ» ព្រោះ​បាក់​ទ័ព។ បើ​តាម​ផ្លូវ​សាសនា​ថា គឺ «រក​កន្លែង​ស្ងប់» ដើម្បី​ពិចារណា​កំហុស។ និយាយ​លេង​ទេ!!!

6. បណ្ឌិត - ខែ មិថុនា 27, 2008

បើភាសាការងារគេថា រ៉ឺត្រែត ឬចូលនិវត្តន៍…ចឹងមែន? :-D